វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឆ ពាក្យដែលផ្ដើមដោយ "ឆ" មាន 361 ពាក្យ
ទំព័រ 10 / 13
-
ឆ្មាមិននៅកណ្ដុរឡើងរាជ្យ
( ព . ទ . បុ .) អ្នកធំមិននៅអ្នកតូចតែងឡើងចាង។
-
ឆ្មារ គុណនាម
តូចបំផុត; សម្រាប់ហៅវត្ថុដែលតូចវែងឬសំឡេងតូចស្រួច
-
ឆ្មាសម្បុរបី នាម
ឆ្មាដែលមានរោមបីពណ៌ចែកដាច់គឺពណ៌ខ្មៅពណ៌លឿងទុំនិងពណ៌ស។ខ្មែរយើងពីបុរាណតែងមានជំនឿថាឆ្មាសម្បុរបីជាសត្វនាំលាភនាំសំណាងឱ្យម្ចាស់
-
ឆ្មាំ នាម
អ្នកចាំរក្សា
-
ឆ្មាំគុក នាម
អ្នកយាមគុក
-
ឆ្មាំទ្វារ នាម
អ្នកយាមទ្វារ
-
ឆ្មាំព្រៃ នាម
រុក្ខារក្សអ្នកដែលមានតួនាទីមើលថែរក្សាគ្រប់គ្រងនិងអភិរក្សព្រៃឈើ, អ្នកល្បាតព្រៃ
-
ឆ្មូល កិរិយាសព្ទ
ប្រមូលឱ្យមូលជាដុំ
-
ឆ្មើង គុណនាម
ដែលកាន់ខ្លួន, រពើតរពើង
-
ឆ្មើងកន្ទ្រើង កិរិយាសព្ទ
ឆ្មើងហួសបែបភាព។
-
ឆ្មើងកំអួក កិរិយាសព្ទ
ឆ្មើងធ្វើពើម្ដងៗ។
-
ឆ្មើងឆ្មៃ កិរិយាសព្ទ
ឆ្មើងលេងឫកលេងខ្លួន។
-
ឆ្មៀង កិរិយាសព្ទ
បែរមើលចំហៀង
-
ឆ្មៃ ប.
បរិវារសព្ទសម្រាប់និយាយផ្សំជាមួយនឹងពាក្យឆ្មើង
-
ឆ្លក កិរិយាសព្ទគុណនាមនាម
លកពោះផ្ដៅឬលកឈើលកឫស្សីយកសាច់ខ្លះ
-
ឆ្លង កិរិយាសព្ទ
ទៅពីត្រើយម្ខាងទៅត្រើយម្ខាង, កាត់រំលង
-
ឆ្លងកាត់ កិរិយាសព្ទ
( ព . ប្រ .) ធ្លាប់ជួបប្រទះ
-
ឆ្លងទន្លេ កិរិយាសព្ទ
( ព . ប្រ .) សម្រាលកូន។
-
ឆ្លងព្រះបាទ នាម
( រ . ស .) ស្បែកជើង, ទ្រនាប់ជើង
-
ឆ្លា គុណកិរិយា
ដែលចេញអាការៈប្រញាប់ប្រញាល់តែវីមវាម, ទទីសទទាស
-
ឆ្លាក់ កិរិយាសព្ទ
ធ្វើការរចនាក្បាច់ដោយដាប់ដោយទម្លុះសាច់ឈើសាច់ដែកជាដើម
-
ឆ្លាត គុណនាម
( ម . ព . ឈ្លាស )។
-
ឆ្លាម នាម
ឈ្មោះត្រីមួយប្រភេទមានធ្មេញដូចរណារមុតណាស់
-
ឆ្លាស គុណនាម
ពាក្យប្រើក្លាយមកពីពាក្យឆ្លាត។
-
ឆ្លាស់ កិរិយាសព្ទ
ចម្រុះ, រំលេចលាយគ្នា
-
ឆ្លាំង នាម
ឈ្មោះត្រីរំអិលមួយប្រភេទសន្តានទ្រនេលតែតូចជាងត្រីទ្រនេល។
-
ឆ្លឺម គុណនាម
ដែលតូចស្ដួចច្រឡឺម
-
ឆ្លុះ កិរិយាសព្ទ
បំភ្លឺឱ្យឃើញដោយចក្ខុ
-
ឆ្លុះបញ្ចាំង កិរិយាសព្ទ
បង្ហាញឱ្យឃើញ, បំភ្លឺ, លាតត្រដាង
-
ឆ្លូក គុណនាម
ដែលលាយឡំគ្នា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។