វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ច ពាក្យដែលផ្ដើមដោយ "ច" មាន 1,131 ពាក្យ
ទំព័រ 5 / 38
-
ចង្អល់ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យចង្អៀត
-
ចង្អុល កិរិយាសព្ទ
តម្រង់, សំដៅចំអ្វីនីមួយៗដោយចង្អុលដៃ
-
ចង្អុលខ្មោច នាម
ឈ្មោះម្រាមនៅត្រង់ចន្លោះចង្អុលដៃនិងនាងដៃ។ស្រុកខ្លះហៅម្រាមទោល។
-
ចង្អុលដៃ នាម
អវយវៈត្រង់ម្រាមបន្ទាប់មេដៃសម្រាប់ចង្អុល។
-
ចង្អូរ នាម
( ម . ព . ចង្ហូរ )។
-
ចង្អួរ នាម
គន្លងនង្គ័លក្នុងនាទីថ្នាលសំណាបដែលគេបែងជាជ្រលង
-
ចង្អួរត្មាត នាម
ឈ្មោះឈើមួយប្រភេទមានសាច់រឹងប្រើធ្វើសសរផ្ទះជាប់ណាស់ប៉ុន្តែពិបាកអារពិបាកឈូសណាស់។
-
ចង្អើរ នាម
រានសម្រាប់ឆ្អើរត្រី, ឆ្អើរសាច់, ឆ្អើរនំ, ឆ្អើរម្ទេសជាដើម។
-
ចង្អៀត គុណនាម
ទីទៃពីទូលាយ
-
ចង្អេរ នាម
ប្រដាប់ត្បាញដោយបន្ទោះឫស្សីសម្រាប់អុំស្រូវ, អុំអង្ករជាដើម; ឬសម្រាប់ហាលអ្វីៗ; ចង្អេរមានបីយ៉ាងគឺចង្អេរអុំសម្រាប់ប្រើអុំ; ចង្អេរគ្រាងសម្រាប់ប្រើហាលអ្វីៗ; ចង្អេរកឡោបិ៍គឺចង្អេរជំទើរតូចស្ទើរជាងច្រែងរាក់ជាងចង្អេរអុំសម្រាប់ហាលឬសំដិលអ្វីៗ
-
ចង្អោរ កិរិយាសព្ទ
រើខ្យល់ដោយទឹកមាត់ ( កើតអំពីរមូលក្នុងក្រពះ )
-
ចចក នាម
ឈ្មោះសត្វជើង៤សន្តានឆ្កែព្រៃ។
-
ចចក់ នាម
សត្វមួយប្រភេទសន្តានតុកកែតែតូចជាងយំឮសូរចក់ៗ។
-
ចចាកអារ៉ាក កិរិយាសព្ទ
សំដែងអាការៈរាក់ទាក់គួរសមដោយវាចា, បញ្ចេញសម្ដីរួសរាយទៅកាន់ភ្ញៀវ។
-
ចចាក់ចចុច កិរិយាសព្ទគុណកិរិយា
និយាយចុចនាយ, ចុចអាយរឿយៗដើម្បីឱ្យគេយល់ស្របតាម
-
ចចាត នាម
សត្វបក្សីមួយប្រភេទសម្បុរខៀវខាងខ្នងខាងក្បាលឯខាងពោះក្រហមក្បាលធំចំពុះក្រហមបរិភោគត្រីជាអាហារជាសត្វដេញធ្នាក់
-
ចចាមអារ៉ាម គុណនាម
ដែលលេចឮដោយនិយាយតៗគ្នាពីមួយទៅមួយរកចុងរកដើមមិនឃើញ, ដែលមិនទាន់ប្រាកដ
-
ចចិកចចុក កិរិយាសព្ទ
ប្រចុបប្រចែង, អែបអបបញ្ចូលចិត្ត។
-
ចចឹក កិរិយាសព្ទ
ចឹកប្របេះរឿយៗ
-
ចចូត នាម
ឈ្មោះស្មៅមួយប្រភេទពួកកក់សម្រាប់ត្បាញកន្ទេលឬការុងជាដើម; កន្ទេលឬការុងដែលត្បាញដោយស្មៅនោះ
-
ចចើង កិរិយាសព្ទ
សំដែងអាការៈនរនាទ, រនះរនាត, ចើងម៉ើងដោយថ្កើងចិត្ត
-
ចចេស កិរិយាសព្ទ
ទទូចធ្វើបំពានលើបម្រាម
-
ចច្រេសចច្រាស គុណកិរិយា
ស្ទុះស្ទាទៅមក, រត់ច្រាសចុះច្រាសឡើង, ឆ្លេឆ្លា
-
ចច្រែត ឧទានសព្ទ
( ម . ព . ច្រែតៗ)។
-
ចណ្ឌ គុណនាម
កាច; ក្ដៅ; ហឹរ ...។
-
ចណ្ឌរាជ នាម
ស្ដេចឬមេដឹកនាំដែលមានចិត្តឃោរឃៅប្រើអំណាចបង្ក្រាបអ្នកដទៃ
-
ចណ្ឌាល នាម
មនុស្សពូជសូទ្រៈពួកមួយគឺពួកមនុស្សត្រកូលទាបដែលមានពូជដើមកើតអំពីបិតាពូជសូទ្រៈមាតាពូជព្រាហ្មណ៍ ( ក្នុងសម័យបុរាណពីព្រេងនាយ )។ក្នុងសម័យសព្វថ្ងៃនេះសំដៅចំពោះមនុស្សដែលដុនដាបថោកទាបហើយកាចព្រហើនមិនក្រែងច្បាប់ជាមនុស្សឥតអៀនខ្មាសដើរសាត់អណ្ដែតទៅជ្រកអាស្រ័យនៅដោយសារអ្នកដទៃចេញពីផ្ទះនេះទៅនៅផ្ទះនោះចេញពីផ្ទះនោះទៅនៅផ្ទះឯណោះជាអ្នកអែបអបគ្រាន់តែចិញ្ចឹមជីវិតប្រព្រឹត្តអំពើកាចច្រឡោងខាមជានិច្ចប៉ុន្តែមិនប្រព្រឹត្តធ្វើចោរកម្មទេ។
-
ចណ្ឌាលី នាម
ស្រីចណ្ឌាល, ស្រីពូជចណ្ឌាល។
-
ចត កិរិយាសព្ទ
បញ្ឈប់យានជំនិះផ្សេងៗនៅទីកន្លែងណាមួយឬនៅចំណតដែលអ្នកបើកបរអាចចុះចេញពីយានជំនិះរបស់ខ្លួនបាន
-
ចតុ គុណនាម
បួន (៤); បើរួមចូលនឹងនាមនាមជាបទសមាសត្រូវតម្រួតតួអក្សរបន្ទាប់ជា២តួតាមទំនងដែលគួរតម្រួតបាន
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។