វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ច ពាក្យដែលផ្ដើមដោយ "ច" មាន 1,131 ពាក្យ
ទំព័រ 36 / 38
-
ច្រឡាស កិរិយាសព្ទ
ទាស, ទាសផ្ដាស, ច្រឡោតទៅខាង។ច្រើនប្រើជាមួយនឹងពាក្យច្រឡេស
-
ច្រឡឹង គុណនាមនាម
ឈ្មោះត្រីស្រកាមួយប្រភេទពួកត្រីរៀល
-
ច្រឡឺម គុណនាម
( ម . ព . ឆ្លឺម )។
-
ច្រឡុង កិរិយាសព្ទ
ចម្រុះគ្នា, ច្របល់គ្នា។
-
ច្រឡូក កិរិយាសព្ទ
ដាក់លាយបូកឡូកគ្នា។
-
ច្រឡូកច្រឡំ កិរិយាសព្ទ
ច្រឡំបូកឡូក។
-
ច្រឡើយ កិរិយាសព្ទគុណនាម
ហួស; ដែលឆ្លើយហួសទំនង ( ម . ប្រ .)។
-
ច្រឡើស កិរិយាសព្ទ
ធ្វើលើសឬធ្វើឱ្យលើសកំណត់លើសពីបែប។
-
ច្រឡើសបើស គុណកិរិយាគុណនាម
ដែលច្រឡើសគងលើច្បាប់, ដែលឥតគោរពឥតក្រែង
-
ច្រឡេះ កិរិយាសព្ទ
ពន្លះសាច់ពីឆ្អឹង
-
ច្រឡៃ នាម
ឈ្មោះសត្វបក្សីមួយប្រភេទ។
-
ច្រឡោ គុណនាម
ខ្ពស់ថ្លោស
-
ច្រឡោងខាម គុណកិរិយាគុណនាម
ព្រហើន; ឈ្លានពាន
-
ច្រឡោត កិរិយាសព្ទ
ស្ទុះលោត; ខឹងខ្លាំងទប់មិនទាន់មានអាការៈដូចជាលោត។
-
ច្រឡោះបោះ គុណកិរិយាគុណនាម
ដែលបោកបោះតាមតែរួចពីមាត់
-
ច្រឡំ កិរិយាសព្ទគុណនាម
ដែលចំណាំមិនបានព្រោះលាយឡំគ្នា។
-
ច្រឡំច្រឡូក កិរិយាសព្ទគុណនាម
( ម . ព . ច្រឡូកច្រឡំ )។
-
ច្រឡំបល់ កិរិយាសព្ទ
ច្រឡំចូលគ្នាច្របូកច្របល់ច្រឡូកច្រឡំ
-
ច្រអរ គុណនាម
ដែលតឹងពោះខ្លាំងស្ទើរតែនឹងបិទមាត់មិនជិត។
-
ច្រអាង គុណនាម
ដែលតឹងប៉េងទៅខាង ( ពោះ )។
-
ច្រអឹង គុណនាម
តឹងរឹងចឹះដូចគេប្រឹងបំប៉ោង ( ពោះ )
-
ច្រអូស គុណនាម
ខ្ជិល, យឺត, ចំអៀក។
-
ច្រាក កិរិយាសព្ទគុណនាម
រៃ, ជួយចេញគ្នា, អង្គាសគ្នាឱ្យចេញមានកំណត់
-
ច្រាង គុណនាម
ដែលបះចុងក្រញាងឡើង ( និយាយបានតែអ្វីៗដែលច្រើន )
-
ច្រាច់ នាម
ឈ្មោះស្មៅទឹកមួយប្រភេទច្រើនដុះតែក្នុងថ្លុក, ត្រពាំង, វាលស្រែសន្តាននឹងស្របាលនឹងត្រកៀតតែដើមតូចៗជាង, ប្រើជាបន្លែឬជាអន្លក់ក៏បានខ្លះ។
-
ច្រាញ គុណនាម
ដែលមិនរលីង, ដែលបះរឹងឡើង, ដែលឡើងស្ញាញច្រាងឡើង។
-
ច្រាន កិរិយាសព្ទ
ធ្វើឱ្យឃ្លាតទៅដោយរុញនឹងដៃ។
-
ច្រានចោល កិរិយាសព្ទ
បដិសេធមិនព្រមទទួលទាត់ចោល
-
ច្រាប នាម
អំណាចភ័យ
-
ច្រាល គុណនាម
ដែលដាលឡើងដោយអំណាចនៃពណ៌ក្រហម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។