វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ច ពាក្យដែលផ្ដើមដោយ "ច" មាន 1,131 ពាក្យ
ទំព័រ 35 / 38
-
ច្រប់ កិរិយាសព្ទគុណកិរិយា
ដែលត្រឡប់ចុះត្រឡប់ឡើងសុសសព្វដូចគេចាក់ដោយចង្រប់
-
ច្រប់ៗ គុណកិរិយា
( ម . ព . ច្រប់ )។
-
ច្រពើង គុណនាម
ដែលពើង, ដែលមិនរាបស្មើ។
-
ច្រពើស គុណនាម
ដែលអើតចុងខ្ពស់ជាងគេមិនចូលរបៀប
-
ច្រម កិរិយាសព្ទនាម
ច្បាមនឹងដៃ, ច្បាមពីលើដោយម្រាមដៃ។
-
ច្រមក់ គុណនាម
តូចណាស់, ក្មេងណាស់
-
ច្រមិច គុណនាម
ដែលតូចក្ដៀប, តូចកំប៉ិច
-
ច្រមុះ នាម
អវយវៈនៅចំពីមុខខាងលើមាត់មានរន្ធសម្រាប់ដកដង្ហើម។
-
ច្រមុះក្ងិត កិរិយាសព្ទ
ច្រមុះកញ្ឆែប។
-
ច្រមុះរឹង គុណនាម
( សំនួន .) ដែលមានចរិតមានះរឹងរូសចចេសរបឹងមិនព្រមតាម ( ច្រើនប្រើចំពោះសត្វពាហនៈ )
-
ច្រមុះអន្ទង់ គុណនាមនាម
( ព . ប្រ .) ច្រមុះមនុស្សដែលមានចុងស្រួចឆ្លឺមសណ្ឋានស្រដៀងនឹងច្រមុះអន្ទង់។
-
ច្រមូញ គុណនាម
( ម . ព . ច្របូញ )។
-
ច្រមូល គុណកិរិយាគុណនាម
ដែលព័ទ្ធព័ន្ធចាក់ស្រេះប្រមូលគ្នា។
-
ច្រមួន គុណនាម
ល្មួត, ( ម . ប្រ .)។
-
ច្រវា នាម
ប្រដាប់សម្រាប់អុំទូកឬចែវទូក
-
ច្រវាក់ នាម
ប្រដាប់ធ្វើដោយដែកមានច្រួលមានកងចុងដើមសម្រាប់ដាក់មនុស្សទោសឬសត្វចតុប្បាទឬក៏ប្រើចងក្រៀកអ្វីៗឱ្យមាំមួន។
-
ច្រវាត់ គុណកិរិយា
ឆ្វាត់ឆ្វែងដេរដាស
-
ច្រវាប គុណនាម
ដែលមានរង្វះធំរាប
-
ច្រវេះ គុណកិរិយាគុណនាម
ដែលមានរង្វះតូចច្រហឥតរបាំង, ស្ពែះ
-
ច្រវែប គុណនាម
ដែលមានរង្វះធំវៀចកំបែបដូចរង្វះមាត់កង្កែបកូប
-
ច្រវោះ គុណនាម
ដែលមានរង្វះធំច្រហឥតរបាំង, ដែលច្រហធ្លុងតែតូច ( ពាក្យសាមញ្ញ )។
-
ច្រសៗ ឧទានសព្ទ
សូរឮដោយគ្រឿងសាស្ត្រាវុធប្រទះគ្នាឬទង្គិចគ្នាជាដើម។
-
ច្រហ គុណនាម
ដែលឥតគ្របឥតរបាំង, ដែលចំហ
-
ច្រហាញ់ គុណនាម
ដែលហាមាត់ច្រវាប
-
ច្រហាប គុណនាម
ដែលហាជានិច្ចមានសណ្ឋានច្រវាប
-
ច្រហាំង គុណនាម
ដែលប្រេះបែកច្រហខ្លាំង
-
ច្រហេញ គុណនាម
ដែលលេចចេញស្ញេញ ( ព . អា .)។
-
ច្រហោង កិរិយាសព្ទ
អង្គុយដាក់បាតជើងទាំងពីរជាប់នឹងផ្ទៃបញ្ឈរជង្គង់គូទផុតពីផ្ទៃ។
-
ច្រហោះ គុណនាម
ដែលហាមាត់ច្រវោះ
-
ច្រឡាម គុណនាម
ដែលមានឫកពាកិរិយារឡេមរឡាមឥតអៀនខ្មាស
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។