វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ច ពាក្យដែលផ្ដើមដោយ "ច" មាន 1,131 ពាក្យ
ទំព័រ 34 / 38
-
ច្រកាចច្រកូវ គុណកិរិយាគុណនាម
ដែលតាមតែបាន, ដែលធ្វើឱ្យតែរួចពីដៃ, មិនស្អាត, ខ្ជីខ្ជា, មិនត្រឹមត្រូវល្អ
-
ច្រកែង នាម
ឈ្មោះត្រីស្រកាមួយប្រភេទរូបស្រដៀងនឹងត្រីកាហែប៉ុន្តែមានស្រកាសជាងត្រីកាហែ។
-
ច្រកែងទួយ នាម
ឈ្មោះឈើព្រៃមួយប្រភេទសម្រាប់ធ្វើជាឧសដុត។
-
ច្រក់ គុណកិរិយា
ដែលឆ្ងក់ៗពីនេះទៅនោះពីនោះមកនេះ, ច្រប់ៗឆ្ងក់ចុះឆ្ងក់ឡើង
-
ច្រក់ៗ គុណកិរិយា
( ម . ព . ច្រក់ )។
-
ច្រគាង គុណកិរិយាគុណនាម
ដែលឥតរបបមិនរៀបរយ, ទទឹងទទែង
-
ច្រគីងច្រគាង គុណកិរិយាគុណនាម
ដែលឥតរបប, ទទើសទទែងដោយឥតមានសំណំសំនួន។
-
ច្រងក់ គុណកិរិយា
ក្រោកឡើង, ងើបឡើង, ឡើងអង្គុយឆ្ងក់
-
ច្រងាង គុណនាម
ដែលទទឹងទទែងឱ្យទើសទាស់
-
ច្រងាប់ច្រងិល គុណកិរិយា
ដែលត្រឡប់ត្រឡិនផ្កាប់ផ្ងារច្រើនដង, ដែលជជ្រុលជជ្រក, ជ្រហឹតជ្រហម
-
ច្រងាម គុណនាម
ទ្រាន់ដោយរសជាតិដែលមានខ្លាញ់។
-
ច្រងាំង គុណកិរិយា
នឹងនៅដោយអាការៈបែបភាំង
-
ច្រងូវ គុណកិរិយា
ដែលអង្គុយឬឈរស្ងៀមមិនកម្រើក
-
ច្រងេងច្រងាង គុណកិរិយាគុណនាម
ដែលច្រងាងទទឹងទទែងពេញពាស
-
ច្រងោ គុណកិរិយាគុណនាម
ដែលឥតរបាំង, ដែលមើលទៅឃើញដូចជាលេចធ្លោឡើង
-
ច្រង់ នាម
ឈ្មោះកាំភ្លើងធំមួយប្រភេទមានជើងគុលតម្កល់សម្រាប់បាញ់។
-
ច្រច គុណនាម
ដែលមានជំងឺរាករូសជាប់ជានិច្ចហើយរូបរាងស្គមប្រដក់ស្អយៗ, បាក់កម្លាំងស្គមប្រដក់ស្អយៗ
-
ច្រចៗ ឧទានសព្ទ
សូររាករូស។
-
ច្រណែន កិរិយាសព្ទ
មិនសុខចិត្តដោយគេបានលើសខ្លួនឬដោយគេបានខ្លួនមិនបាន។
-
ច្រត់ កិរិយាសព្ទ
សង្កត់ដោយដៃឬដោយឈើច្រត់
-
ច្រត់នង្គ័ល នាម
ឈ្មោះមង្គលពិសេសមួយរាប់បញ្ចូលក្នុងមង្គលទ្វាទសមាស, ជាមង្គលចម្រើនការសាបព្រោះបណ្ដុះដាំក្នុងរដូវភ្លៀងរបស់ប្រជាជន, មង្គលនេះកំណត់ធ្វើនៅថ្ងៃ៤រោចខែពិសាខរៀងរាល់ឆ្នាំ; ក្នុងគម្ពីរបាលីហៅថាវប្បមង្គល " មង្គលសាបព្រោះបណ្ដុះដាំ " ( រ . ស .)
-
ច្រនួច កិរិយាសព្ទ
ដោតដុំសាច់ជាចង្កាក់
-
ច្រនៀង នាម
ឈ្មោះឈើមួយប្រភេទ។
-
ច្របល់ កិរិយាសព្ទ
លាយឡំគ្នា, លាយបញ្ចូលច្រឡូកជាមួយគ្នា
-
ច្របាច់ កិរិយាសព្ទ
ចាប់ឈ្លេចដោយម្រាមដៃ។
-
ច្របាច់ច្របល់ កិរិយាសព្ទ
ច្របាច់លាយច្រឡូកចូលគ្នាសព្វសាច់
-
ច្របុច កិរិយាសព្ទនាម
ចាប់សាច់សំពត់បង្រួមគ្នាដេរភ្ជាប់ឱ្យមានជាផ្នត់, ជាក្រឡាឬក្រសោបមាត់បាវ, មាត់ការុងជាដើមចងភ្ជាប់គ្នា។
-
ច្របូក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យច្របល់
-
ច្របូកច្របល់ កិរិយាសព្ទគុណនាមគុណកិរិយា
បូកឡូកលាយឡំវឹកវរឥតសណ្ដាប់ធ្នាប់
-
ច្របូញ គុណនាម
ដែលលញលឿនទៅមុខហួសកំណត់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។