វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ច ពាក្យដែលផ្ដើមដោយ "ច" មាន 1,131 ពាក្យ
ទំព័រ 32 / 38
-
ចំហេះ នាម
ការឆេះ
-
ចំឡក នាម
សាច់បន្ទាប់ចុងស្លាបប្រចៀវ។
-
ចំឡក់ គុណនាមនាម
អ្វីនីមួយមានផ្លែឈើជាដើមដែលកើតមុនរដូវឬដែលមានផ្លែខុសរដូវ
-
ចំឡៅក្អែក នាម
ទម្ងន់ល្មមក្អែកពាំនាំទៅបាន។
-
ចំអក កិរិយាសព្ទគុណកិរិយា
ស្ដីឡកឱ្យ
-
ចំអកចំអន់ កិរិយាសព្ទ
ចំអកផងចំអន់ផង
-
ចំអក្ខរៈ កិរិយាសព្ទ
ត្រូវតាមខ្យល់អក្សរមិនល្អៀង។
-
ចំអន់ កិរិយាសព្ទ
ស្ដីលេងឱ្យអន់ចិត្ត, និយាយរំជែលេងឱ្យអន់ចិត្ត ( ដោយស្នេហា ...)
-
ចំអាម នាម
រង្វាស់វែងប្រវែងពីត្រឹមចុងមេដៃទៅចុងម្រាមកណ្ដាលញែកតឹងពីគ្នា ( ប្រវែង១២ធ្នាប់ )។
-
ចំអាស កិរិយាសព្ទ
លាងជម្រះរូបសពដែលទើបនឹងស្លាប់
-
ចំអាសចំអូង កិរិយាសព្ទ
ចំអាសតាមតែរួចពីមាត់ឥតយោគយល់ឥតក្រែងរអែង។
-
ចំអើត កិរិយាសព្ទ
ប្រឹងអើត, ប្រឹងចំតើតឡើង។
-
ចំអៀក គុណកិរិយាគុណនាម
យឺតយូរពេកពន់, ដែលជ្រលៀក
-
ចំអៀកចំអែ គុណកិរិយាគុណនាម
ចំអែដោយចំអៀក។
-
ចំអេង គុណនាម
ដែលនៅត្រង់ចំហៀងស្លាប
-
ចំអេសចំអាស គុណនាមគុណកិរិយា
ដែលមានលក្ខណៈអាសអាភាស
-
ចំអែ កិរិយាសព្ទ
បំពើងទ្រូងទៅមុខ
-
ចំអែចំអន់ កិរិយាសព្ទ
និយាយបង្អាប់សើចលេងឱ្យអន់ចិត្តដោយផ្គូផ្គងបុរសនិងស្ត្រីណាមួយថាជាគូគ្នាក៏មាន, ចំអន់ពីរឿងអ្វីផ្សេងទៀតក៏មាន។
-
ចៈហាង នាម
( ម . ព . ចហាង )។
-
ច៎ះ គុណកិរិយា
( ម . ព . ចាស )។
-
ច័ក្កច័ន នាម
ឈ្មោះនំស្រស់មួយយ៉ាងពួកនំកូរមានស្រទាប់តម្រួតៗគ្នាចម្រុះសម្បុរផ្សេងៗ។
-
ច័ណ្ឌ គុណនាម
( ម . ព . ចណ្ឌ )។
-
ច័ន នាម
ឈ្មោះឈើមានផ្លៃកាលនៅខ្ចីមានរសចត់លុះដល់ទុំមានក្លិនក្រអូបប្រហើរឈ្ងប់មានរសផ្អែមប្រើជាបង្អែម។មាន២ប្រភេទគឺមានផ្លែមូល, មានផ្លែសំប៉ែតទ្រមៀចៗនេះច្រើនហៅមាក់ប៉ែនពុំសូវដែលមានគ្រាប់ទេ។
-
ច័ន្ធូ នាម
ឈ្មោះតិណជាតិមួយប្រភេទ, ផ្កាពណ៌សឬលឿងមានក្លិនក្រអូបឈ្ងប់
-
ច្នឹង សព្វនាម
ហ្នឹង, ប៉ុណ្ណឹង ( ក្លាយមកពីដូចហ្នឹង ) ម . ប្រ ., ប្រើខ្លះតែក្នុងកាព្យ។
-
ច្នេះ គុណកិរិយា
នេះ, ប៉ុណ្ណេះ ( ក្លាយមកពីដូចនេះ ) ម . ប្រ ., ប្រើខ្លះតែក្នុងកាព្យ។
-
ច្នៃ កិរិយាសព្ទ
( ព . ប្រ .) លៃលកឱ្យបានស្រួល, ឱ្យបានល្អឡើង, កែសម្រួល
-
ច្នៃប្រឌិត កិរិយាសព្ទគុណនាម
មានសមត្ថភាពបង្កើតអ្វីៗទៅតាមទេពកោសល្យ
-
ច្នោះ គុណកិរិយា
នោះ, ប៉ុណ្ណោះ ( ក្លាយមកពីដូចនោះ ) ម . ប្រ ., ប្រើខ្លះតែក្នុងកាព្យ។
-
ច្បង គុណនាម
ដែលជាបងបង្អស់, ដែលជាដើមបង្អស់, ដែលជាប្រធានធំជាងគេ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។