វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ច ពាក្យដែលផ្ដើមដោយ "ច" មាន 1,131 ពាក្យ
ទំព័រ 30 / 38
-
ចំនួនកុំផ្លិចឆ្លាស់ នាម
( គណិត .) ចំនួនកុំផ្លិចមួយទៀតដែលឆ្លុះនឹងចំនួនកុំផ្លិចដើមធៀបនឹងអ័ក្សអាប់ស៊ីស។
-
ចំនួនគត់ នាម
( គណិត .) ចំនួនចាប់ពី០១២៣… ឡើងទៅ។
-
ចំនួនគត់គូ នាម
( គណិត .) ចំនួនគត់ដែលចែកដាច់នឹង២
-
ចំនួនគត់ធម្មជាតិ នាម
( គណិត .) ចំនួនចាប់ពី១២៣… ឡើងទៅ។
-
ចំនួនគត់រ៉ឺឡាទីប នាម
( គណិត .) ចំនួនគត់វិជ្ជមាន១, ២, ៣, ៤, ៥, … ឬចំនួនគត់អវិជ្ជមាន – ១, – ២, – ៣, – ៤, … ឬក៏ 0។
-
ចំនួនគត់សេស នាម
( គណិត .) ចំនួនគត់ដែលចែកមិនដាច់នឹង២
-
ចំនួនណូមីណាល់ នាម
ចំនួនដែលហៅតាងឈ្មោះដូចជាកីឡាករលេខ៧គឺកីឡាករពាក់អាវលេខ៧, ទឹកត្រីលេខ១ទឹកត្រីដែលមានស្លាកលេខ១។
-
ចំនួនទសភាគ នាម
( គណិត .) ចំនួនដែលប្រើគោលដប់ឬចំនួនដែលមានចំណុចឬក្បៀស
-
ចំនួននិមិ្មត នាម
( គណិត .) ចំនួនមានទម្រង់ ki ដែល k ជាចំនួនពិតហើយ i ជាឯកតានិម្មិត។
-
ចំនួនបឋម នាម
( គណិត .) ចំនួនគត់ដែលចែកដាច់តែនឹង១ហើយនឹងខ្លួនឯង
-
ចំនួនពិត នាម
( គណិត .) ចំនួនសនិទាននិងចំនួនអសនិទានរួមបញ្ចូលគ្នា។
-
ចំនួនពីជគណិត នាម
( គណិត .) ចំនួនដែលជាឫសនៃពហុធាពីជគណិតណាមួយ។
-
ចំនួនភាគរយ នាម
( គណិត .) សមាមាត្រផលធៀបឬអត្រាដែលបានសរសេរជាមួយភាគបែងស្មើនឹង១០០។
-
ចំនួនសនិទាន នាម
( គណិត .) ចំនួនដែលអាចសរសេរជាផលធៀបនៃចំនួនគត់រ៉ឺឡាទីបដែលមានភាគបែងខុសពីសូន្យ។
-
ចំនួនអសនិទាន នាម
( គណិត .) ចំនួនពិតដែលមិនមែនជាចំនួនសនិទាន។
-
ចំនួប នាម
ការដែលចួប, ដំណើរចួប ( ម . ប្រ .)។
-
ចំនៀរ នាម
ចំណិតឬកំណាត់ដែលចៀរ
-
ចំបក់ នាម
ឈ្មោះឈើធំមួយប្រភេទសាច់ក្នុងគ្រាប់ត្រាំទឹកអំបិលលីងប្រើជាអាហារក៏បាន, ធ្វើតំណាប់ក៏បាន, បុកចម្រាញ់សូនធ្វើទៀនអុជក៏បាន។
-
ចំបាប់ កិរិយាសព្ទ
ប្រចាប់គ្នាបោកឬផ្ដួលដោយស្នៀតឬកម្លាំង
-
ចំបួរ នាម
ជួរ, គោត្រ, ត្រកូល, ពូជ, ផៅនៃបុព្វបុរស
-
ចំបើង នាម
ដើមស្រូវស្ងួតព្រមទាំងស្លឹកដែលគេបែនបោកឬបញ្ជាន់យកគ្រាប់រួចហើយ។
-
ចំបែង គុណនាមនាម
ដែលមានចិត្តអណ្ដែតទៅកាន់អារម្មណ៍ផ្សេងៗដោយសេចក្ដីព្រួយ; ច្រើននិយាយថាចំបែងចិត្ត។
-
ចំប៉ី នាម
ឈ្មោះឈើមានជ័រសស្រដៀងនឹងទឹកដោះផ្កាក្រអូបឆ្អិត; មានបីយ៉ាងគឺចំប៉ីលឿង, ចំប៉ីស, ចំប៉ីក្រហម។
-
ចំប៉ីទេស នាម
ចំប៉ីដែលមានផ្កាតូចៗឥតក្លិនមានដើមតូចផ្កាក្រហមគេច្រើនដាំក្នុងផើង, មានដើមកំណើតមកពីបរទេស។
-
ចំប្រប់ កិរិយាសព្ទគុណកិរិយា
ញ័រខ្លាំង, ភ័យខ្លាំង
-
ចំប្រាវ កិរិយាសព្ទ
ស្ទុះលោលោតទាំងជំហរ, ហក់សង្គ្រុប
-
ចំពប់ កិរិយាសព្ទគុណកិរិយា
ជល់ចំ, ប៉ះត្រូវ
-
ចំពប់សម្ដី កិរិយាសព្ទគុណកិរិយា
ប៉ះសម្ដីគ្នានាំឱ្យមានរង្កៀស។
-
ចំពាក់ កិរិយាសព្ទគុណនាម
ទាក់ទាម, ទាក់ទិន, ឆ្វាក់ពាក់ព័ន្ធ, ប្រមូលគ្នា
-
ចំពាក់ចាក់ស្រែះ កិរិយាសព្ទគុណនាម
ចំពាក់ឆ្វាក់ដូចជាចាក់ចេសស្រែះ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។