វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ច ពាក្យដែលផ្ដើមដោយ "ច" មាន 1,131 ពាក្យ
ទំព័រ 29 / 38
-
ចំណោទ នាម
សេចក្ដីចោទ, ពាក្យចោទ, ប្រស្នា
-
ចំណោម នាម
ដំណើរដែលចោម; ជំនុំមនុស្សឬទីប្រជុំ
-
ចំណោល នាម
( សេ . ហិ .) ការចាកចោលការបោះបង់
-
ចំណោលកោន នាម
( ភូមិ .) ចំណោលផែនទីសាស្រ្តមួយប្រភេទដែលកើតឡើងដោយចំណោលចំណុចផ្សេងៗនៃផ្ទៃផែនដីទៅលើកោនដែលមានកំពូលនៅលើអ័ក្សផែនដីហើយដែលដាក់ឱ្យប៉ះនឹងផ្នែកណាមួយនៃផ្ទៃផែនដីតាមវិធីធរណីមាត្រច្បាស់លាស់។
-
ចំណោលជនបទ នាម
( សេ . ហិ .) បម្លាស់លំនៅក្នុងប្រទេសរបស់ក្រុមប្រជាជនដែលចេញពីជនបទទៅកាន់ទីក្រុងឬតំបន់ឧស្សាហកម្មដើម្បីស្វែងរកការងារធ្វើ
-
ចំណោលប្រជាជន នាម
( សេ . ហិ .) ទំហំនិងលក្ខណៈសម្គាល់ប្រជាជនដែលគណនាសម្រាប់ពេលអនាគតដោយផ្អែកលើការវិភាគនិន្នាការបច្ចុប្បន្នដូចជាកត្តាកើតកត្តាមរណៈកត្តាបម្លាស់លំនៅជាដើម។
-
ចំណោលផែនទីសាស្ត្រ នាម
( ភូមិ .) បច្ចេកទេសដែលអាចឱ្យតាងផ្ទៃផែនដីទាំងមូលឬដោយផ្នែកនៅលើផ្ទៃរាបនៃផែនទី
-
ចំណោលស៊ីឡាំង នាម
( ភូមិ .) ចំណោលផែនទីសាស្រ្តមួយប្រភេទដែលកើតឡើងដោយចំណោលចំណុចផ្សេងៗនៃផ្ទៃផែនដីទៅលើស៊ីឡាំងដែលដាក់ឱ្យប៉ះនឹងខ្សែអេក្វាទ័រឬផ្នែកផ្សេងៗនៃផ្ទៃផែនដីតាមវិធីធរណីមាត្រច្បាស់លាស់។
-
ចំណោលអាស៊ីមុត នាម
( ភូមិ .) ចំណោលផែនទីសាស្រ្តមួយប្រភេទដែលកើតឡើងដោយចំណោលចំណុចផ្សេងៗនៃផ្ទៃផែនដីទៅលើប្លង់ដែលដាក់ឱ្យប៉ះនឹងផ្នែកណាមួយនៃផ្ទៃផែនដីតាមវិធីធរណីមាត្រច្បាស់លាស់។
-
ចំណោះ នាម
ការចោះ; រន្ធ, ប្រហោងដែលគេចោះ
-
ចំណំ នាម
ការចំ, ការដេរស្រោបជាយ; ថ្នេរឬកន្លែងដែលចំ
-
ចំតិត កិរិយាសព្ទ
ទយហុចគូទឡើងលើ, បំប៉ះបំពើងគូទឡើង។
-
ចំតិតចំតូង កិរិយាសព្ទ
ចំតិតហើយចំតិតទៀត។
-
ចំតូង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យចំតិត
-
ចំតើត កិរិយាសព្ទ
ដាក់តម្កល់ឱ្យខ្ពស់ជាងគេ, ដាក់បន្តើតលើគេ។
-
ចំទង់ នាម
ក្មេងដែលចម្រើនវ័យជិតដល់ភាពកំលោះក្រមុំ, យុវភាព
-
ចំទយ កិរិយាសព្ទ
ធ្វើឱ្យទយ
-
ចំទយតែស៊ី កិរិយាសព្ទ
( ព . ទ្រ .) ឥតធ្វើអ្វីសោះចាំតែស៊ី។
-
ចំទាញ កិរិយាសព្ទនាម
កន្ធាំងជើងជ្រែងដៃទាំងពីរ; អាការៈឬលំនាំកន្ធាំងជើងជ្រែងដៃទាំងពីរ; ច្រើននិយាយថាបង់ជំទាញ។
-
ចំទាល គុណកិរិយា
ស្រែកខ្លាំង, ស្រែកពេញសំឡេង
-
ចំទាស់ កិរិយាសព្ទ
ធ្វើឱ្យទាស់ដំណើរ, ឱ្យទាស់ការ
-
ចំទាំង កិរិយាសព្ទគុណកិរិយា
ឈរកន្ធែកជើងរាំង, ឈរកន្ធាំងជើង
-
ចំទួយ កិរិយាសព្ទ
ថ្នមដូចគេស្ទួយ
-
ចំទើត កិរិយាសព្ទគុណកិរិយា
ដើរឬឈរដោយចុងជើងលើកកែងឱ្យខ្ពស់ផុតឡើងពីផ្ទៃដែលជាន់
-
ចំទើរ គុណនាម
ស្ទើរធំស្ទើរតូច
-
ចំទើស កិរិយាសព្ទ
ធ្វើឱ្យទើស
-
ចំទើសចំទែង កិរិយាសព្ទ
ធ្វើឱ្យទើសទែង។
-
ចំទែង កិរិយាសព្ទគុណកិរិយា
ដើរញែកជើងប្រឹងឱ្យលឿន
-
ចំនួន នាម
ប្រមាណដែលរាប់ឃើញប្រមាណមានកំណត់
-
ចំនួនកុំផ្លិច នាម
( គណិត .) ចំនួនដែលមានទម្រង់ x + iy ដែលក្នុងនោះ x និង y ជាចំនួនពិតហើយ i ជាឯកតានិមិ្មត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។