វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ច ពាក្យដែលផ្ដើមដោយ "ច" មាន 1,131 ពាក្យ
ទំព័រ 25 / 38
-
ចៃដន្យ កិរិយាសព្ទនាម
បណ្ដាលឱ្យគិត, ឱ្យនឹកភ្នកឃើញ; ដំណើរដែលបណ្ដាលឱ្យកើតមានឡើងហាក់ដូចជាមានទេវតានាំបណ្ដាល
-
ចៃដន្យនិយម នាម
( ទស្សនៈ .) ទ្រឹស្ដីដែលយល់ថាលំហូរព្រឹត្តិការណ៍មានលក្ខណៈមិនអាចទាយទុកបាន
-
ចៃដី នាម
( ម . ព . ចេតិយ, ចៃត្យ )។
-
ចៃត្យ នាម
ចេតិយ។
-
ចៃរ៉ា នាម
ប្រដាប់នេសាទមច្ឆជាតិមួយប្រភេទប្រើការបែបយ៉ាងថ្នងតែធំជាងថ្នង។
-
ចៃលោត នាម
សត្វល្អិតសម្បុរត្នោតរាងសំប៉ែតចេះរត់ឬលោតបាន : វាជាបរាសិតរស់នៅលើមនុស្សនិងថនិកសត្វមួយចំនួន : សត្វល្អិតនេះរស់នៅលើស្បែកហើយពូកែជញ្ជក់ឈាម
-
ចោងហោង កិរិយាសព្ទគុណកិរិយាគុណនាម
អង្គុយបញ្ឈរជង្គង់មិនឱ្យគូទដល់ដី
-
ចោត គុណនាម
ទីទៃពីទេរគឺចំហុង
-
ចោទ កិរិយាសព្ទ
តឿន, ដាស់តឿន; សួរដណ្ដឹង; ដាក់ចំណោទ, ដាក់ប្រស្នាឱ្យរក; ប្ដឹង, ប្ដឹងប្រកាន់។
-
ចោទកៈ នាម
អ្នកចោទ
-
ចោទក៍ នាម
( ម . ព . ចោទកៈ )។
-
ចោទនា នាម
ការចោទ, ដំណើរចោទ, សេចក្ដីចោទ; ការដាស់តឿន; ការរំអុកឱ្យដោយទទូច។
-
ចោទប្រកាន់ កិរិយាសព្ទ
ចាប់ទោស, ប្ដឹងចោទជនណាម្នាក់ប្រព្រឹត្តខុស
-
ចោម កិរិយាសព្ទ
ព័ទ្ធ
-
ចោមពុង កិរិយាសព្ទ
ដណ្ដប់សំពត់ព័ទ្ធក្រោមក្លៀកប្រសព្វជាយទាំងពីរខាងមុខបិទដោះហើយសៀតភ្ជាប់ចុកត្រសុកត្រង់ដើមទ្រូង
-
ចោមព័ទ្ធ កិរិយាសព្ទ
( ម . ព . ចោមរោម )
-
ចោមរោម កិរិយាសព្ទ
ចោមជុំ, ហែហម។
-
ចោរ នាម
ជនអ្នកលួចគេ, ល្មួច
-
ចោរកណ្ដកា នាម
( ម . ព . ចោរកណ្ដកៈ )។
-
ចោរកណ្ដកៈ នាម
បន្លា, ចម្រូងគឺចោរឬចោរដែលទុកស្មើបន្លាទុកស្មើចម្រូង ( ចោរសាហាវដែលធ្វើឱ្យអ្នកស្រុកភិតភ័យស្ញប់ស្ញែងខ្លាំងបណ្ដាលឱ្យស្រុកភូមិលំនៅទុកស្មើព្រៃដែលសុទ្ធតែបន្លាឬចម្រូង )។
-
ចោរកណ្ដក៍ នាម
( ម . ព . ចោរកណ្ដកៈ )។
-
ចោរកន្តារ នាម
ផ្លូវឆ្ងាយដាច់ស្រយោលដែលមានពួកចោរនៅចាំស្កាត់។
-
ចោរកម្ម នាម
អំពើររបស់ចោរ, អំពើលួចប្លន់។
-
ចោរឃាត នាម
ការពិឃាតចោរ
-
ចោរឃាតកម្ម នាម
អំពើពិឃាតចោរ, ការពិឃាតចោរ។
-
ចោរឃាតកៈ នាម
អ្នកពិឃាតចោរ, អ្នកសម្លាប់ចោរ។
-
ចោរឃាតក៍ នាម
( ម . ព . ចោរឃាតកៈ )។
-
ចោរប្លន់ នាម
ចោរអ្នកប្លន់គេ។
-
ចោរព្រៃ នាម
ចោរដែលក្នុងវេលាថ្ងៃពួននៅតែក្នុងព្រៃវេលាយប់ចេញលួចឬប្លន់គេ ( ច្រើនតែចោរប្លន់ )
-
ចោរម័ត្ត នាម
មនុស្សលួចទ្រព្យគេដោយរពឹសដៃនិងប្រកាន់ទម្លាប់អាក្រក់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។