វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ច ពាក្យដែលផ្ដើមដោយ "ច" មាន 1,131 ពាក្យ
ទំព័រ 22 / 38
-
ចូឡុបដ្ឋាក នាម
( ម . ព . ចុល្លុបដ្ឋាក )។
-
ចួង នាម
( ម . ព . ជួង )។
-
ចួន គុណកិរិយានាមគុណនាម
ពាក្យរៀលរណ្ដំ
-
ចួនកាល គុណកិរិយា
ដោយកាល។
-
ចួនក្រែង ឈ.
ក្រែងលោ។
-
ចួនជា គុណកិរិយា
ក្រែងលោជា។
-
ចួនណា គុណកិរិយា
ដោយនូវកាលណាមួយ។
-
ចួប កិរិយាសព្ទ
ពើប, ប្រទះ
-
ចើក គុណនាម
ដែលមានចិត្តរហើររហាយ ( ស្ត្រី )
-
ចើកតាងខ្ទើយ គុណនាម
" ចើកជាជំនួសខ្ទើយ " គឺឥតបើមានរឿងហេតុអ្វីប៉ះត្រូវលើខ្លួនសោះទេក៏ស្រាប់តែស្ទុះស្ទាចេញទែងឈ្លោះប្រកែកជាជំនួសគេ។
-
ចើងម៉ើង គុណនាម
ដែលឆ្មើងរពើតរពើងហួសទំនងខ្លួន
-
ចើងម៉ើងចើងគ្រឹម កិរិយាសព្ទ
ចើងម៉ើងហើយថែមទាំងមានគ្នីគ្នាសស្រោកសស្រាំពព្រើតពព្រាំងជាមួយផងមានអាការៈហាក់ដូចជាគេទះស្គរខ្មែរឮចឺងគ្រឹមៗ ( ពាក្យសាមញ្ញ )។
-
ចើស គុណនាម
ដែលប៉ោងតឹងខ្ពស់ឡើងហួសកំណត់ ( ពោះ )
-
ចើសផ្ទៃ គុណនាម
( ស្ត្រី ) ដែលមានផ្ទៃពោះគ្រប់ខែឡើងខ្ពស់ទទុង ( ម . ប្រ .) ច្រើនប្រើពាក្យរាបសាថាចាស់ផ្ទៃឬធំពោះ, គ្រប់ខែ។
-
ចៀន កិរិយាសព្ទនាម
( ម . ព . ជៀន )។
-
ចៀនចួន នាម
( ម . ព . ជៀនជួន )។
-
ចៀម នាម
ឈ្មោះសត្វចតុប្បាទពួកមួយគេចិញ្ចឹមសម្រាប់យករោមធ្វើកម្រាលឬធ្វើសំពត់ផ្សេងៗ។
-
ចៀមជាំ កិរិយាសព្ទគុណនាម
ដែលញឹកញាប់សាំដដែលៗ, ជោកជាំ; នាំបណ្ដាលឱ្យធុញទ្រាន់ចិត្ត
-
ចៀរ កិរិយាសព្ទ
ចិតឬកាត់ឱ្យជាចំនៀរ
-
ចៀស កិរិយាសព្ទ
គេចចេញ, ដើរវាង, ថយចេញ, ដើរងាកបែរមិនឱ្យប៉ះទង្គិចគ្នា
-
ចេក នាម
ឈ្មោះដំណាំមានស្លឹកប្រើការមានផ្លែជាអាហារ; ចេកមានច្រើនយ៉ាង
-
ចេកខ្ទិះ នាម
ឈ្មោះបង្អែមមួយប្រភេទធ្វើអំពីចេកទុំកាត់ជាចំណិតស្ងោរលាយជាមួយទឹកខ្ទិះដូងគ្រាប់សាគូជាដើម
-
ចេកចៀន នាម
ឈ្មោះចំណីមួយប្រភេទធ្វើអំពីចេកទុំជ្រលក់ម្សៅហើយចម្អិនដោយបង់ខ្លាញ់
-
ចេកទុំ នាម
ឈ្មោះឈើសន្តានវល្លិឡើងទ្រើងមានផ្កាក្រអូបតែក្នុងវេលាល្ងាច។
-
ចេកទេស នាម
ឈ្មោះប្រទាលមួយប្រភេទសន្តានល្មៀត, មានផ្កាល្អពណ៌ផ្សេងៗតែផ្កាឥតក្លិន ( មានច្រើនបែប )។
-
ចេកបុក នាម
ឈ្មោះនំចំហុយមួយប្រភេទខ្ចប់ដោយស្លឹកចេកធ្វើអំពីចេកលាយច្របល់ជាមួយម្សៅខ្សាយសាច់ដូងខ្ទិះដូងជាដើម
-
ចេកអាំង នាម
ឈ្មោះចំណីមួយប្រភេទធ្វើពីចេកស្រគាលដោតចង្កាក់ដាក់អាំងលើធ្យូង
-
ចេចចាច ឧទានសព្ទ
សូរភាសាបក្សីមានគ្រលេងគ្រលោងជាដើម។
-
ចេចចូច គុណនាម
ដែលប៉ិនខាងនិយាយដើមគេ, ដែលប៉ិនខាងពោលពាក្យញុះញង់នាំពាក្យសម្ដីទៅវិញទៅមក
-
ចេចៗ ឧទានសព្ទ
សូរសម្រែកកូនក្មេង, សត្វបក្សីឬម្រឹគចំពូកខ្លះ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។