វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ច ពាក្យដែលផ្ដើមដោយ "ច" មាន 1,131 ពាក្យ
ទំព័រ 21 / 38
-
ចុះរាក កិរិយាសព្ទ
រាករូសខ្លាំង, ចុះឧច្ចារៈរាន់រាកខ្លាំង។
-
ចុះសម្រុង កិរិយាសព្ទ
ស្រុះស្រួលគ្នាត្រូវរ៉ូវគ្នានៅចុះជាមួយគ្នា
-
ចុះសោហ៊ុយ កិរិយាសព្ទ
( សំនួន .) ចំណាយច្រើនលើសពីធម្មតា
-
ចុះហត្ថលេខាខ្វាក់ កិរិយាសព្ទ
( ម . ព . ចុះហត្ថលេខាធ្មេចភ្នែក )។
-
ចុះហត្ថលេខាធ្មេចភ្នែក កិរិយាសព្ទ
ចុះហត្ថលេខាដោយឥតបានមើលសេចក្ដីក្នុងលិខិតនោះសោះឬចុះហត្ថលេខាលើក្រដាសលាតឥតមានអក្សរ ( ដោយគេបញ្ឆោត )។
-
ចុះឡើង កិរិយាសព្ទគុណកិរិយា
ធ្វើដំណើរត្រឡប់ទៅនិងត្រឡប់មកញយៗ
-
ចូក កិរិយាសព្ទ
កោយយកដោយចបជីកឬប៉ែលជាដើម
-
ចូកកំពឹស នាម
ឈ្មោះបទភ្លេងនិងចង្វាក់រាំមួយបែបក្លាយមកពីរបាំជនជាតិភាគតិច។
-
ចូរ កិរិយាសព្ទ
ធ្វើឱ្យមានស្នាមដោយឆូតឬគូសនឹងដែកនឹងក្រចកជាដើម។
-
ចូល កិរិយាសព្ទ
ទីទៃពីចេញគឺទៅពីខាងក្រៅកាន់ខាងក្នុង
-
ចូលកង កិរិយាសព្ទ
( ព . សា .) បើកបវេសនកាល
-
ចូលខ្យល់ កិរិយាសព្ទ
ខូចគុណភាព ( សម្រាប់ម្ហូបឬផ្លែឈើ )
-
ចូលខ្លួន កិរិយាសព្ទ
បង្ហាញខ្លួនបង្ហាញមុខដើម្បីដោះស្រាយបញ្ហាអ្វីមួយ
-
ចូលចិត្ត កិរិយាសព្ទ
ពេញចិត្តស្រឡាញ់ត្រូវចិត្តគាប់ចិត្ត
-
ចូលចំណោម កិរិយាសព្ទ
( សំនួន .) ដូចគេដូចឯងចុះសម្រុង
-
ចូលឆ្នាំ នាម
វេលាឆ្លងទៅកាន់ឆ្នាំបន្ទាប់ដែលតែងមានប្រារព្ធពិធីបុណ្យជាប្រពៃណីផង
-
ចូលជួរ កិរិយាសព្ទ
ត្រូវតាមគន្លងត្រង់ល្អរត់ជួរល្អស៊ីគ្នាល្អ
-
ចូលដៃ កិរិយាសព្ទ
រួមគំនិតឃុបឃិត
-
ចូលដៃចូលជើង
( សំនួន .) ( ម . ព . ចូលដៃ )
-
ចូលបុណ្យ កិរិយាសព្ទ
រួមចំណែកចែករំលែកប្រាក់កាសឬវត្ថុផ្សេងៗដើម្បីកសាងឧបត្ថម្ភសង្គ្រោះជាប្រយោជន៍សាធារណៈឬបុគ្គលណាមួយ
-
ចូលរួម កិរិយាសព្ទ
រួមចំណែកគាំទ្ររួបរួម, មានវត្តមានក្នុងកម្មវិធីឬកិច្ចអ្វីមួយ
-
ចូលវស្សា កិរិយាសព្ទ
ប្ដេជ្ញាថានៅក្នុងរដូវភ្លៀងក្នុងទីមានកំណត់របស់ភិក្ខុសាមណេរ។
-
ចូលសញ្ជាតិ កិរិយាសព្ទ
ទទួលបានសញ្ជាតិថ្មីខុសពីសញ្ជាតិដើម
-
ចូលហ៊ុន កិរិយាសព្ទ
ដាក់ដើមទុនជាមួយគ្នាដើម្បីធ្វើជំនួញរួមគ្នាឬរកស៊ីចូលគ្នា
-
ចូឡពន នាម
ព្រៃតូច ( ឈ្មោះកណ្ឌទី៦ក្នុងរឿងមហាវេស្សន្តរជាតកគឺមហាជាតក៍កណ្ឌចូឡពន )។
-
ចូឡា នាម
ជុក, កំប៉ោយ, ផ្នួង។
-
ចូឡាកន្តមង្គល នាម
( ម . ព . ចូឡាក័ន្ត )។
-
ចូឡាក័ន្ត នាម
ការមង្គលកោរជុក។សំ . ចូឌាករណ, ចូឌាសស្ការ " ការកោរជុក " ដែរ។
-
ចូឡាប័ណ នាម
( ម . ព . ចុល្លាប័ណ )។
-
ចូឡាមណី នាម
ឈ្មោះព្រះចេតិយមួយនៅឋានត្រៃត្រិង្សជាទីបញ្ចុះព្រះកេសាព្រមទាំងស្នៀតព្រះកេស ( ពិន ) នៃព្រះសក្យមុនីសម្មាសម្ពុទ្ធ; ហៅឱ្យពេញថាព្រះចូឡាមណីចេតិយនៅឋានត្រ័យត្រិង្ស។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។