វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ច ពាក្យដែលផ្ដើមដោយ "ច" មាន 1,131 ពាក្យ
ទំព័រ 19 / 38
-
ចុក កិរិយាសព្ទ
បិទអ្វីមួយដោយឆ្នុក។
-
ចុកចាប់ កិរិយាសព្ទ
ឈឺខ្ទោកៗឈឺចាប់ខ្លាំងគ្រាំគ្រា ( ចិត្ត )
-
ចុកពោះ នាម
កូលិក, អាការៈឈឺចុកចាប់ក្នុងពោះ
-
ចុករួយ កិរិយាសព្ទ
មានអាការៈឈឺចុកចាប់តិចៗត្រង់ផ្នែកណាមួយនៃរាងកាយ
-
ចុកសៀត កិរិយាសព្ទ
ចុកដូចគេសៀត។
-
ចុង នាម
ទម្ងន់កន្លះហាប
-
ចុងកាត់មាត់ញក នាម
ស្រុកនៅចុងដែន, ស្រុកនៅជិតព្រំប្រទល់ដែន, ស្រុកភូមិដែលនៅឆ្ងាយពីទីប្រជុំជនមិនសូវមានការអភិវឌ្ឍ។
-
ចុងកាល់ នាម
ឈ្មោះស្រុកមួយក្នុងខែត្រសៀមរាប។
-
ចុងកុល នាម
ញាតិចុងខ្សែទៅខាងលើ; រាប់តាមលំដាប់ពីក្រោមទៅលើថាជីដូន, ជីទួត, ជីលួត, ជីលា, ជីប៉ា, ចុងកុលឬចុងគល់។
-
ចុងក្រោយ គុណនាម
ដែលក្រោយគេថ្មីជាងគេ
-
ចុងខែ នាម
ថ្ងៃនានាដែលនៅខាងចុងនៃខែ
-
ចុងគល់ នាម
( ម . ព . ចុងកុល )។
-
ចុងចួន នាម
( អ . សិ .) ព្យាង្គចួនចំណាប់ចួនព្យាង្គដែលមានសូរស្រៈឬសូរព្យញ្ជនៈប្រកបចុងព្យាង្គដូចគ្នាក្នុងឃ្លាឆ្លងឃ្លាឬឆ្លងល្បះនៃកំណាព្យ។
-
ចុងចោទ នាម
ភាគីឬអ្នកដែលត្រូវគេចោទ
-
ចុងឈើ នាម
ផ្នែកខាងលើរបស់ដើមឈើ
-
ចុងដួច នាម
ខាងចុងបំផុត, ចុងបង្អស់។
-
ចុងដៃ នាម
( សំនួន .) ពេលវេលាដែលជិតផុតរដូវ
-
ចុងដៃចុងជើង គុណកិរិយា
( សំនួន .) មិនយកចិត្តទុកដាក់ខ្ជីខ្ជា
-
ចុងបញ្ចប់ នាម
ទីបំផុតនៃអ្វីមួយ
-
ចុងប៉ូច នាម
( ម . ព . ចុងដួច )។
-
ចុងភៅ នាម
អ្នកដណ្ដាំស្ល, អ្នកចម្អិនភោជនាហារ។
-
ចុងមាត់ គុណកិរិយាគុណនាម
និយាយដោយមិនពេញមាត់
-
ចុងមាត់ចុងក
( សំនួន .) ដែលនិយាយទាំងទើសទាល់ចេញមិនអស់ពាក្យអស់សេចក្ដី
-
ចុងសប្ដាហ៍ នាម
ថ្ងៃសៅរ៍និងថ្ងៃអាទិត្យដែលជាថ្ងៃសម្រាក
-
ចុងអង្ករ នាម
ឈ្មោះលតាជាតិមួយប្រភេទផ្កាសស្លឹកតូចវែងៗប្រើជាបន្លែស្លបាន។
-
ចុងអំបុក នាម
ឈ្មោះលតាជាតិមួយប្រភេទស្លឹកតូចរាងវែងផ្កាសមានរសជាតិផ្អែមច្រើនដុះនៅវាលស្រែ។
-
ចុច កិរិយាសព្ទ
សង្កត់ដោយចុងម្រាមដៃឬដោយចុងរបស់អ្វីដែលតូចស្រាល
-
ចុចផ្ទួន នាម
( ប . ព .) សង្កត់ហើយលែងឆ្នុចនៃឧបករណ៍ចង្អុល ( ដូចជាកណ្ដុរប៊ិកចង្អុល ...) ពីរដងភ្លាមៗដោយមិនផ្លាស់ទី។
-
ចុណ្ណភាគ នាម
សមាសធាតុតូចៗអណ្ដែតក្នុងបរិយាកាសហើយមានទំហំតូចជាង២.៥មីក្រូម៉ែត្រ
-
ចុតហ្មាយ នាម
សំបុត្រកែនឬកោះយកខ្លួន, ដីកាកែន; ដីកាកោះ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។