វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឃ ពាក្យដែលផ្ដើមដោយ "ឃ" មាន 102 ពាក្យ
ទំព័រ 4 / 4
-
ឃ្លោក នាម
ឈ្មោះវល្លិឡើងទ្រើងជាដំណាំស្រុកមានផ្លែជាបន្លែ; មាន២យ៉ាងគឺមួយយ៉ាងមានផ្លែបែបថូទឹកហៅថាឃ្លោកសាយដៀវ; មួយយ៉ាងទៀតមានផ្លែវែងៗហៅថាឃ្លោកវែងឬហៅត្រឹមតែឃ្លោកៗប៉ុណ្ណោះ។
-
ឃ្លោង កិរិយាសព្ទនាម
ផ្អៀងចុះផ្អៀងឡើង
-
ឃ្វាង កិរិយាសព្ទគុណកិរិយា
ដើរជ្រួស, ដើរជ្រួសគ្នា
-
ឃ្វាងចាក កិរិយាសព្ទ
ខុសចេញ, មិនត្រូវ, មិនចំ។
-
ឃ្វាងអារម្មណ៍ កិរិយាសព្ទ
ឃ្វាងគំនិត។
-
ឃ្វាចៗ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យដើរឱ្យប្លែកឡើង
-
ឃ្វាម នាម
ពាក្យក្លាយមកពីពាក្យគ្វាម។
-
ឃ្វាយៗ គុណកិរិយា
ដើរកាវជើងចូល
-
ឃ្វាល កិរិយាសព្ទ
ចាំ, រក្សាសត្វចិញ្ចឹម
-
ឃ្វិច នាម
ឈ្មោះក្រូចមួយប្រភេទសំបកស្ដើងផុយងាយបកផ្លែប្រើបរិភោគជាចំណីលាងមាត់
-
ឃ្វើង នាម
ឈ្មោះចានធំមួយយ៉ាងធំជ្រៅជាងចានគោម
-
ឃ្វើចៗ គុណកិរិយា
ពាក្យនិយាយផ្សំនឹងពាក្យដើរឱ្យប្លែកឡើង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។