វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
គ ពាក្យដែលផ្ដើមដោយ "គ" មាន 800 ពាក្យ
ទំព័រ 9 / 27
-
គាស់ស្បូន កិរិយាសព្ទ
កកាយពោះឆ្កឹះគាស់ប្រមុំឱ្យស្បូនអណ្ដែតឡើង។
-
គាំ កិរិយាសព្ទ
ទល់ទ្រ, ទប់ទល់
-
គាំង កិរិយាសព្ទ
គាក់, អាក់, ងាស់ប្រព្រឹត្តទៅពុំបាន
-
គាំងបេះដូង នាម
ឈ្មោះជំងឺមួយប្រភេទដែលបណ្ដាលមកពីការកកស្ទះខ្លាញ់ក្នុងសរសៃឈាមបេះដូងឬមកពីករណីផ្សេងទៀតធ្វើឱ្យបេះដូងមានដំណើរការមិនប្រក្រតីពេលខ្លះអាចបណ្ដាលឱ្យជនរងគ្រោះស្លាប់បាន
-
គាំទ្រ កិរិយាសព្ទ
ជួយទល់ទ្រ, ទំនុកបម្រុង, ជួយឧបត្ថម្ភ, ជួយគាំពារ, ទទួលស្គាល់។
-
គាំពារ កិរិយាសព្ទ
អបអង, ជួយ, ទំនុកបម្រុង
-
គាំពារនិយម នាម
សកម្មភាពឬគោលនយោបាយរបស់រដ្ឋាភិបាលចំពោះពាណិជ្ជកម្មអន្តរជាតិក្នុងគោលបំណងជួយជ្រោមជ្រែងផលិតផលឬសេវាក្នុងស្រុកមានជាឤទិ៍ការកម្រិតឬការរឹតត្បឹតការនាំចូលការដាក់ពន្ធទៅលើផលិតផលនាំចូលការកំណត់កូតាវិធានការរដ្ឋបាលការឧបត្ថម្ភធន៘
-
គិញ នាម
( ម . ព . លិញគិញ )។
-
គិត កិរិយាសព្ទ
ត្រិះរិះ, ពិចារណា, នឹក, នឹកដល់, រឭក
-
គិតខ្លី កិរិយាសព្ទ
( សំនួន .) គិតងាយមិនគិតគូរវែងឆ្ងាយ
-
គិតគូរ កិរិយាសព្ទ
ពិចារណាសាចុះសាឡើង, យកចិត្តទុកដាក់អើពើចាប់អារម្មណ៍
-
គិតគូរវែងឆ្ងាយ កិរិយាសព្ទ
( សំនួន .) ( ម . ព . គិតមុខគិតក្រោយ )។
-
គិតថ្លៃ កិរិយាសព្ទ
( ម . ព . គិតលុយ )។
-
គិតមុខគិតក្រោយ កិរិយាសព្ទ
( សំនួន .) ពិចារណាឬគិតថ្លឹងថ្លែងជាមុន, គិតគូរវែងឆ្ងាយ
-
គិតលុយ កិរិយាសព្ទ
ទូទាត់ប្រាក់ក្នុងការទិញលក់ឬការបម្រើសេវាកម្ម : ប្រើគិតថ្លៃក៏បាន
-
គិរី នាម
ភ្នំ។
-
គិរីវង់ នាម
ឈ្មោះស្រុកមួយក្នុងខេត្តតាកែវ
-
គិរីវង្កត នាម
( ម . ព . វង្កត )។
-
គិល នាម
គន្លាក់, គល់ ( ព . អា .)។
-
គិលាន នាមគុណនាម
អ្នកឈឺ, អ្នកមានជំងឺ; ដែលឈឺ។
-
គិលានដ្ឋាន នាម
មន្ទីរសម្រាប់ព្យាបាលមនុស្សឈឺ, វេជ្ជមន្ទីរសម្រាប់ថែរក្សាអ្នកជម្ងឺតែមិនមានកន្លែងសម្រាប់ឱ្យមនុស្សឈឺដេកទេ។
-
គិលានបច្ច័យ នាម
ថ្នាំសង្កូវគ្រឿងចាំបាច់សម្រាប់ព្យាបាលជំងឺ។
-
គិលានភត្ត នាម
អាហារសម្រាប់អ្នកជំងឺ។
-
គិលានសង្គ្រោះ នាម
ការជួយទំនុកបម្រុងអ្នកជំងឺ។
-
គិលានសម័យ នាម
វេលាមានជំងឺ។
-
គិលានុបដ្ឋាក នាម
អ្នកបម្រើជំងឺ, អ្នកថែទាំទ្រាំមនុស្សឈឺ។
-
គិលានុបដ្ឋាន នាម
ការបម្រើ, ថែទាំ, ទំនុកបម្រុងអ្នកជំងឺ; មន្ទីរពេទ្យព្យាបាលអ្នកជំងឺ។
-
គិលានុបដ្ឋានព្រះមហាក្សត្រិយានី នាម
ឈ្មោះមន្ទីរសង្ឃពេទ្យមួយក្នុងព្រះរាជធានីភ្នំពេញ។
-
គិលានុបដ្ឋាយិកា នាម
( ម . ព . គិលានុបដ្ឋាក )។
-
គិហិវិក័តិ នាម
របស់ដែលគ្រហស្ថប្រើប្រាស់ឬរបស់សម្រាប់គ្រហស្ថប្រើប្រាស់តាមផ្ទះលំនៅ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។