វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
គ ពាក្យដែលផ្ដើមដោយ "គ" មាន 800 ពាក្យ
ទំព័រ 8 / 27
-
គាងឃ្វាយ គុណនាម
ឈ្មោះគ្រឿងទព្វសម្ភារៈជាប្រដាប់ប្រាសាទពីបុរាណដែលមានសណ្ឋានដូចចង្កាក្របី
-
គាត កិរិយាសព្ទនាម
ស្លៀកលាត់ព័ទ្ធចងមាំ
-
គាត់ សព្វនាម
គេ, អ្នក
-
គាថា នាម
កម្រងវាចាដែលមានរបៀបកំណត់ដោយខ្យល់អក្សរមានឆន្ទគណៈឃ្លាល្បះ ( ពាក្យកាព្យបាលី )។
-
គាថាពន្ធ នាម
សេចក្ដីឬប្រយោគដែលតែងជាគាថាប្រកបដោយឆន្ទនិងបាទ។
-
គាថាពាន់ នាម
គាថាបាលីចំនួនមួយពាន់ក្នុងមហាវេស្សន្តរជាតក ( មហាជាតក៍ ) ដែលលោកអ្នកប្រាជ្ញខ្មែរបានដកស្រង់ពីក្នុងគម្ពីរសុត្តន្តបិដកខុទ្ទកនិកាយចារជាគម្ពីរស្លឹករឹត ( គាថាបាលីសុទ្ធ ) សម្រាប់ទេសនាអានបាលីសុទ្ធប្រើការអានជាបទសរភញ្ញខ្លីៗតាមសង្កាត់បាទនៃគាថាត្រាតែចប់ទាំង១៣កណ្ឌ
-
គាធ កិរិយាសព្ទនាម
( ម . ព . គាត )។
-
គាប កិរិយាសព្ទ
ចាប់រឹតដោយគំនាបឬឃ្លាប
-
គាបសង្កត់ កិរិយាសព្ទ
ដាក់គំនាបឬដាក់សម្ពាធទៅលើបុគ្គលណាម្នាក់ដោយកម្លាំងកាយកម្លាំងចិត្តឬសម្ភារៈ
-
គាប់ គុណនាម
ត្រូវ, ឥតខុស, ឥតទាស់
-
គាប់ចិត្ត គុណនាមគុណកិរិយា
ដែលត្រូវចិត្តឬពេញចិត្តនឹងនរណាម្នាក់ឬអ្វីមួយ
-
គាប់ជួន កិរិយាសព្ទ
ជួបប្រទះឬកើតឡើងដោយឥតព្រាងទុក
-
គាប្បី កិរិយាសព្ទ
( ម . ព . គប្បី )។
-
គាមកថា នាម
ការនិយាយពីស្រុកទេសថាចម្រើនឬវិនាស, ល្អឬអាក្រក់ជាដើម។
-
គាមភាសា នាម
ភាសារបស់អ្នកស្រុកនិយាយតាមធ្លាប់, សំដីស្រុកអ្នកធម្មតា។
-
គាមភោជក នាម
មហាគាមភោជក " ចៅហ្វាយស្រុក "។
-
គាមវាសី នាម
អ្នកនៅក្នុងស្រុកជាប្រក្រតី, ឬអ្នកមានលំនៅប្រក្រតីនៅក្នុងស្រុក, គឺនៅក្នុងស្រុកជានិច្ច។
-
គាមូបចារៈ នាម
ទីជិតស្រុក, ទីជិតព្រំដែននៃស្រុក។
-
គាយ កិរិយាសព្ទគុណនាម
ដែលកន្ធែកក្រោមជាងលើ
-
គារវកថា នាម
សម្ដីសម្ដែងនូវសេចក្ដីគោរព។
-
គារវកិច្ច នាម
ការសំដែងនូវសេចក្ដីគោរពឱនលំទោន, ដំណើរប្រតិបត្តិតាម
-
គារវតា នាម
ភាពនៃការគោរព, សេចក្ដីគោរព។
-
គារវភក្ដី នាម
សេចក្ដីគោរពនិងសេចក្ដីស្រឡាញ់; សេចក្ដីរាប់អានដោយគោរព។
-
គារវៈ នាម
សេចក្ដីគោរព, កិរិយាលំអុតលំឱន, ឱនលំទោន; ដំណើរប្រតិបត្តិតាម។
-
គាល់ កិរិយាសព្ទ
អង្គុយក្នុងសំណាក់ស្ដេច, ទៅកាន់សំណាក់ស្ដេច ( រ . ស .); ( ស . ស .)
-
គាវ នាម
ឫស្សីឬឈើ២កំណាត់រួមគល់កន្ធែកចុងសម្រាប់បង្អូសនង្គ័ល, រនាស់ឬដាក់អ្វីៗបង្អូសក៏បាន។រទេះជើង២គ្មានកង់
-
គាវុត នាម
មាត្រាវាស់ឬរង្វាស់ចំនួនពីរពាន់ព្យាមគឺមួយរយសិន ( ប្រើតែពីក្នុងសម័យបុរាណ )។
-
គាស់ កិរិយាសព្ទ
ជីករំលើង, ធ្វើឱ្យរបើក, ឱ្យកក្រើក, ឱ្យហើប
-
គាស់កេស គុណនាម
( សំនួន .) ថ្មោងថ្មីសន្លាងទើបផ្ញើមកពីស្រុកនាយដែលទើបគាស់ចេញពីកេស
-
គាស់រម្លើង កិរិយាសព្ទ
បង្ខូចបង្ខុសឱ្យគេចេញឃ្លាតផុតពីមុខការឬឱ្យគេថ្លោះធ្លាក់យសស័ក្ដិ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។