វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
គ ពាក្យដែលផ្ដើមដោយ "គ" មាន 800 ពាក្យ
ទំព័រ 4 / 27
-
គណិតវិទ្យា នាម
វិទ្យាសាស្ត្រខាងគណនា។
-
គណិតសាស្ត្រ នាម
វិទ្យាសាស្ត្រផ្នែកខាងការសិក្សាអំពីទំហំ, អំពីខ្នាតរង្វាស់និងអំពីការប្រៀបផ្ទឹម។វិជ្ជាផ្នែកនេះមាន៣យ៉ាងគឺលេខគណិតការគិតលេខដុំ, លេខភាគ, លេខនព្វន្តបានដល់លេខបូក, សង, គុណ, ចែក; ពីជគណិតការគិតលេខដោយលើកតួអក្សរមកជាតំណាង; រេខាគណិតការគិតលេខផ្នែកខាងវិសាលភាពសំដៅចំពោះទិដ្ឋភាព៣យ៉ាងគឺបន្ទាត់, ផ្ទៃ, មាឌ។
-
គណេស នាម
ឈ្មោះទេវតាមានក្បាលជាដំរីជាបុត្រព្រះឥសូរ។ក្លាយមកពីពាក្យវិឃ្នេស។
-
គណៈ នាម
ពួក; ក្រុម; បន; ហ្វូង។
-
គណៈកម្មការ នាម
ជនមួយក្រុមឬក្រុមជំនុំដែលចាត់តាំងឡើងដោយពិធីបោះឆ្នោតឬដោយការជ្រើសតាំងសម្រាប់ឱ្យពិនិត្យកិច្ចការណាមួយដាច់មុខដោយឡែក
-
គណៈកម្មាធិការ នាម
សមាជិកមួយក្រុមដែលតាំងឡើងក្នុងក្រសួងរាជការឬក្នុងសភាដើម្បីឱ្យប្រតិបត្តិសម្រេចការណាមួយ
-
គណៈបក្ខ នាម
ជាពាក្យផ្សំដោយសន្មតិប្រើ, មានអត្ថន័យថាពួកមានគ្នាច្រើនឬថាពួកទីទៃពីគ្នា; ប្រើជាគណព័គ្គក៏បាន។
-
គណៈបក្ស នាម
( ម . ព . គណបក្ខ )។
-
គណៈប្រតិភូ នាម
ជនមួយក្រុមឬគណៈកម្មការមួយក្រុមដែលគេចាត់ឱ្យជាតំណាងជាតិ, តំណាងប្រទេសឬតំណាងក្រុមណាមួយដើម្បីបំពេញកិច្ចការផ្សេងៗឯបរទេសឬក្នុងប្រទេស។
-
គណៈមេប្រយោគ នាម
បុគ្គលជាអធិបតីតិចឬច្រើនដែលគេចាត់តាំងឡើងសម្រាប់ត្រួតពិនិត្យមើលការខុសត្រូវក្នុងពេលប្រឡង។
-
គណៈរដ្ឋមន្ត្រី នាម
ពួកក្រុមនៃរដ្ឋមន្ត្រីដែលមាននាយករដ្ឋមន្ត្រីមួយរូបជាប្រមុខ។
-
គណៈអធិបតី នាម
ឥស្សរជនដែលជាអ្នកធំក្នុងពិធីជួបជុំឬអង្គប្រជុំណាមួយ។
-
គណ្ឋិកសត្វ គុណនាម
សត្វដែលមានសំបករឹងកង់ៗតជាប់គ្នា
-
គណ្ឋី នាម
ឈ្មោះគម្ពីរពួកមួយខាងពុទ្ធសាសនាជាគម្ពីរសម្ដែងសេចក្ដីអធិប្បាយបាលីមានលំនាំស្រដៀងនឹងគម្ពីរអដ្ឋកថាតែញែកសេចក្ដីពិស្ដារច្បាស់លាស់ជាងអដ្ឋកថា; គម្ពីរគណ្ឋីនេះមានច្រើនតែខាងប៉ែកវិន័យ។
-
គណ្ឌៈ នាម
( រ . ស .) ថ្ពាល់
-
គតសញ្ញា នាម
គ្រឿងសម្គាល់មួយបែបមានសណ្ឋានដូច្នេះ ">" មានន័យថា " ទៅជាឬកើតទៅជា " សម្រាប់ប្រើក្នុងការពន្យល់ប្រភពពាក្យជាសមាសនាមជាដើមដែលកាត់បទញែកចេញឱ្យដាច់ដោយឡែកពីគ្នាហើយរួមបញ្ចូលគ្នាទៅវិញដូចជាជល + អាសយ > ជលាសយជាដើម។
-
គតិ នាម
ការទៅ, ការដើរទៅ, ដំណើរ; ផ្លូវគន្លង; ទីកើតផ្សេងៗ; និស្ស័យ; អធ្យាស្រ័យ; ប្រាជ្ញាញាណ; ទីនៅ; បរិសុទ្ធិ។
-
គតិបណ្ឌិត នាម
គតិរបស់បណ្ឌិត, អធ្យាស្រ័យឬប្រាជ្ញាញាណរបស់អ្នកប្រាជ្ញ។
-
គតិបណ្ឌិតប្រតិបត្តិ នាម
( ទស្សនៈ .) បច្ចេកសព្ទរបស់អារីស្តូតសម្រាប់ការពិចារណាដែលនាំទៅដល់សកម្មភាពប្រតិបត្តិពោលគឺសំដៅទៅដល់គុណធម៌ដែលកើតចេញពីការពិចារណាអំពីការអនុវត្តត្រឹមត្រូវនូវការយល់ដឹងទូទៅនិងការយល់ដឹងពីទ្រឹស្ដីសីលធម៌ចំពោះករណីជាក់ស្ដែងដោយឡែកៗដោយនិយាយថាគតិបណ្ឌិតប្រតិបត្តិគឺជាសភាពពិតនិងសមហេតុផលនៃសមត្ថភាពក្នុងការធ្វើអំពើណាមួយដោយគិតដល់ផលល្អនិងអាក្រក់ចំពោះមនុស្ស។
-
គតិយុត្ត គុណនាម
ដែលទាក់ទងនឹងច្បាប់តាមគន្លងច្បាប់
-
គតិយុត្តិ នាម
ភាពស្មោះត្រង់មិនលម្អៀងមានយុត្តិធម៌យកចិត្តទុកដាក់លើអ្នកដទៃដោយស្មើភាពគ្នា។
-
គត់ កិរិយាសព្ទគុណនាម
( ម . ព . គុត )។
-
គត់មត់ គុណនាម
ដែលបរិសុទ្ធល្អ; និយាយបានតែអំពីកិរិយាមារយាទ
-
គទានុរក្ស នាម
អ្នករក្សាដំបង។
-
គន គុណកិរិយានាម
កន្លែងលើខ្នងដំរីត្រង់ខាងក្រោយកូបឬរយាង។
-
គន់ កិរិយាសព្ទ
រកមើល; តែកម្រនិយាយដាច់តែឯងច្រើននិយាយថាគយគន់ឬគន់មើល ...។
-
គន់គូរ កិរិយាសព្ទ
ពិចារណាដោយក្បួនវេទមានវាយលេខជាដើម
-
គន្ថធុរៈ នាម
ធុរៈផ្នែកខាងគម្ពីរបាលី, កិច្ចការរៀនសូត្រខាងបរិយត្តិ ( ជាគូគ្នានឹងវិបស្សនាធុរៈ។
-
គន្ថរចនា នាម
ការរចនា, ការតែងគម្ពីរបាលីឬក្បួនច្បាប់ផ្សេងៗ។
-
គន្ថរចនាចារ្យ នាម
អាចារ្យអ្នកតែងគម្ពីរក្បួនច្បាប់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។