វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
គ ពាក្យដែលផ្ដើមដោយ "គ" មាន 800 ពាក្យ
ទំព័រ 3 / 27
-
គង្វាលសាស្ត្រ នាម
ការសិក្សាអំពីវណ្ណកម្មនិងជីវិតរបស់គ្រូគង្វាលឬលោកឪពុកសំខាន់ៗនៃវិហារគ្រិស្តសាសនាពីសតវត្សរ៍ទី១ដល់ទី៩នៃគ្រិស្តសករាជ។
-
គជ នាម
ដំរី ( ពាក្យសម្រាប់ប្រើក្នុងកាព្យ )។
-
គជករ នាម
ហ្វូងដំរី
-
គជតា នាម
ហ្វូងដំរី ( ពាក្យប្រើក្នុងកាព្យ )។
-
គជទន្ត នាម
ធ្មេញដំរី, ភ្លុកដំរី។
-
គជនិករ នាម
( ម . ព . គជករ )។
-
គជមុក្ដា នាម
កែវមុក្ដាដែលកើតក្នុងក្បាលដំរីគឺគជ់ដំរី។
-
គជសារ នាម
ដំរីសារ, ដំរីមាឌធំសម្បើម។
-
គជសីហ៍ នាម
ឈ្មោះសត្វមានរូបដូចសិង្ហតែមានប្រមោយដូចដំរីមាននិយាយតែក្នុងរឿងផ្សេងៗពីបុរាណ។
-
គជា នាម
ដំរីទាំងឡាយ ( ព . កា .)។
-
គជេន្ទ្រ នាម
ស្ដេចដំរី។
-
គជ់ នាម
វត្ថុជាដុំដូចជាពកមានសាច់រឹងដូចកែវកើតមានក្នុងសិរីរកាយឬក្នុងក្បាលនៃសត្វទាំងឡាយ
-
គជ់មនុស្ស នាម
វត្ថុរឹងជាដុំឬដូចពកកើតក្នុងសរីរៈកាយមនុស្សមាននៅក្នុងក្បាលជាដើម។
-
គជ្រា នាម
ឈ្មោះត្រីស្រកាមួយប្រភេទ។
-
គណ នាម
ពួក; ក្រុម; បន; ហ្វូង។មេគណគឺមេពួក, មេក្រុម; នៅកម្ពុជរដ្ឋក្នុងសម័យសព្វថ្ងៃនេះប្រើជាសមណស័ក្ដិរបស់បព្វជិតដែលមានព្រះរាជក្រមឱ្យតាំងជាអធិបតីលើពួកបព្វជិតក្នុងខែត្រក្រៅ; ត្រូវសម្ដេចព្រះសង្ឃនាយកឬសម្ដេចព្រះសង្ឃរាជតាមគណៈតាំងជាឋានានុក្រមទីព្រះគ្រូសិន, តមកសម្ដេចព្រះប្រមុខរដ្ឋទ្រង់ព្រះមេត្តាប្រោសព្រះរាជទានតាំងជាទីព្រះរាជាគណៈសម្រាប់សមណស័ក្ដិទីមេគណតាមការសូមនៃអភិបាលខេត្ត។
-
គណនា កិរិយាសព្ទ
រាប់ចំនួនគិតលេខតាមក្បួនគណិតវិទ្យា
-
គណនី នាម
ការរាប់; បញ្ជីឬតារាងគិតគូរប្រាក់ចំណូលចំណាយ
-
គណនីកម្ម នាម
( ប . ព .) ការតាមដានសកម្មភាពអ្នកប្រើបណ្ដាញក្នុងអំឡុងពេលភ្ជាប់រួមមានរយៈពេលនៃការប្រើចំនួនទិន្នន័យផ្លាស់ប្ដូរនិងសេវា។ល។
-
គណនីចរន្ត នាម
គណនីនៅក្នុងធនាគារឬស្ថាប័នហិរញ្ញវត្ថុដែលអតិថិជនដាក់ប្រាក់សន្សំហើយទទួលបានការប្រាក់។
-
គណនីបញ្ញើ នាម
គណនីនៅក្នុងធនាគារឬស្ថាប័នហិរញ្ញវត្ថុដែលអតិថិជនដាក់ប្រាក់ដើម្បីធានាសុវត្ថិភាពរក្សាបាននូវការសម្ងាត់និងទទួលបាននូវអត្ថប្រយោជន៍បន្ថែម។
-
គណនីយដ្ឋាន នាម
ទីកន្លែងនៃគណនី; តុឬការិយាល័យសម្រាប់រាប់ប្រាក់ចេញចូល។
-
គណនីសន្សំ នាម
គណនីនៅក្នុងធនាគារឬស្ថាប័នហិរញ្ញវត្ថុដែលអតិថិជនដាក់ប្រាក់សម្រាប់ធ្វើប្រតិបត្តិការធុរកិច្ចប្រចាំថ្ងៃដើម្បីងាយប្រើប្រាស់និងគ្រប់គ្រង។
-
គណនេយ្យ នាម
ការកត់ត្រាជាប្រព័ន្ធនិងគ្រប់ជ្រុងជ្រោយអំពីប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអង្គភាពឬស្ថាប័នណាមួយ។
-
គណនេយ្យករ នាម
បុគ្គលដែលមានគុណវុឌ្ឍិក្នុងការកត់ត្រានិងការរក្សាបញ្ជីចំណូលចំណាយ, ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់សវនកម្មនិងវិភាគគណនីនិងការផ្តល់យោបល់លើបញ្ញត្តិពន្ធនានានិងឱកាសវិនិយោគ។
-
គណនេយ្យភាព នាម
ភាពអាចគណនាបានភាពអាចទទួលខុសត្រូវបានឬភាពអាចពន្យល់បាន។
-
គណបក្ខ នាម
ពួក, ក្រុម, បន។ពាក្យ " គណ " និង " បក្ខ " ទាំងពីរនេះមានន័យស្រដៀងគ្នាទេ, តែប្រើភ្ជាប់គ្នាដូច្នេះគឺគ្រាន់តែបន្តពាក្យឱ្យបានវែងបន្តិចដើម្បីងាយស្រួលក្នុងការអានប៉ុណ្ណោះ។
-
គណបក្ស នាម
( ម . ព . គណបក្ខ )។
-
គណបក្សនយោបាយ នាម
ក្រុមមនុស្សដែលមានទស្សនៈនយោបាយដូចគ្នាហើយប្រតិបត្តិសកម្មភាពរួមមួយដើម្បីឈានទៅគ្រប់គ្រងអំណាចនិងអនុវត្តគោលនយោបាយរបស់ខ្លួន។
-
គណបូរកៈ នាម
សង្ឃឬភិក្ខុអ្នកមកជួយបំពេញឬជួយបង្គ្រប់ចំនួនសង្ឃ – សម្រាប់ធ្វើសង្ឃកម្មឱ្យត្រឹមត្រូវតាមវិន័យក្នុងព្រះពុទ្ធសាសនា។
-
គណព័គ្គ នាម
( ម . ព . គណបក្ខ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។