វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
គ ពាក្យដែលផ្ដើមដោយ "គ" មាន 800 ពាក្យ
ទំព័រ 22 / 27
-
គ្រលេវ កិរិយាសព្ទ
( ម . ព . គ្រលៀវ )។
-
គ្រលែង កិរិយាសព្ទ
ធ្វើឱ្យក្រឡកទឹក, កញ្ជ្រោករលាក់ញយៗ
-
គ្រលែងវែក នាម
ឈ្មោះសត្វបក្សីមួយប្រភេទរូបប៉ុនមាន់ទឹកសម្បុរត្រសក់ច្រើនយំព្រមគ្នាដំណើរលោតដូចជាក្អែក។
-
គ្រវាត់ កិរិយាសព្ទ
គ្រវែងវាត់ផ្អិបចូលមិនឆ្ងាយពីខ្លួន
-
គ្រវាស កិរិយាសព្ទ
លើកវាសវាត់; បាចសាច
-
គ្រវី កិរិយាសព្ទ
ធ្វើឱ្យវិលជុំវិញឬធ្វើឱ្យវិលទៅវិលមក
-
គ្រវីគ្រវាត់ គុណកិរិយាកិរិយាសព្ទ
គ្រវាត់ចុះឡើងជារឿយៗដោយគ្មានទិសដៅ
-
គ្រវីស ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យគ្រវាស
-
គ្រវៀច នាមគុណនាម
អ្វីៗដែលវៀច
-
គ្រវៀន គុណកិរិយា
ដែលមានអាការៈវៀន, ខ្វៀន
-
គ្រវែង កិរិយាសព្ទ
ចាប់អ្វីៗបោះចោលឱ្យឃ្លាតឆ្ងាយពីខ្លួន
-
គ្រសនី នាម
ផ្នែកមួយនៃបំពង់កស្ថិតនៅខាងក្រោយប្រហោងមាត់និងប្រហោងច្រមុះនិងនៅខាងលើបំពង់អាហារនិងបំពង់ខ្យល់។
-
គ្រស៊ែត គុណកិរិយាគុណនាម
ឃែត, ទទេ, មិនប្រកបដូចបំណង
-
គ្រហរ កិរិយាសព្ទ
ជេរដោយកំហឹងតែសម្រាលពាក្យមិនឱ្យធ្ងន់ពេក
-
គ្រហស្ថ នាម
អ្នកមានផ្ទះ, អ្នកគ្រប់គ្រងផ្ទះគឺអ្នកមានគ្រួសារ។
-
គ្រហាញ គុណនាម
កំពាញមានសាច់ច្រើន
-
គ្រហិកគ្រហុក គុណនាម
ដែលរាក់ខ្លះ, ជ្រៅខ្លះ, ដែលមានរណ្ដៅក្រហេងក្រហូង
-
គ្រហីត គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យផ្កាប់, ពាក្យចំតិតឱ្យប្លែកឡើង
-
គ្រហឹម កិរិយាសព្ទ
ឱ្យសំឡេងរន្ទឺ, ឱ្យសំឡេងគំរាមដោយបិទមាត់
-
គ្រហុច គុណនាម
កន្ធុច
-
គ្រហុប គុណនាម
ដែលខុបចូល, ( មាត់ឥតធ្មេញ )
-
គ្រហូ គុណនាម
ដែលច្រហ, ដែលមានចន្លោះ
-
គ្រហួង គុណនាម
ដែលធ្លុះឬឆែបមានសណ្ឋានក្រហត, ធ្លួង
-
គ្រហួច គុណនាម
ដែលមានរន្ធ, ប្រហោងតូចមូល
-
គ្រហួប គុណនាម
ដែលផតរួប, ដែលផតដោយឥតធ្មេញ
-
គ្រហើ គុណកិរិយាគុណនាម
ដែលមានកិរិយាតោសម៉ោសឥតគួរឥតសមដោយប្រើឫកឬប្រើសម្ដីថ្លោសទៅរកអ្នកដទៃ
-
គ្រហែត គុណនាម
ពាក្យសម្រាប់ចម្រើនពាក្យកន្លះឱ្យប្លែកឡើង
-
គ្រហែម កិរិយាសព្ទ
ឱ្យសំឡេងជាដំណឹងឬឱ្យសំឡេងដោយស្អា, ស្អកឬដោយមានស្លេស្មជាប់នៅបំពង់ក។
-
គ្រា នាម
កាល, សម័យ
-
គ្រាក កិរិយាសព្ទ
លាក, លាកចេញពីគ្នា; រសាយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។