វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
គ ពាក្យដែលផ្ដើមដោយ "គ" មាន 800 ពាក្យ
ទំព័រ 21 / 27
-
គ្របគ្រង កិរិយាសព្ទ
បីបាច់, រក្សា, ថែទាំដោយទទួលរងបន្ទុករងខុសត្រូវលើខ្លួន។
-
គ្របដណ្ដប់ កិរិយាសព្ទ
មានវិសាលភាពលើ, មានអំពើលើ, មានឥទ្ធិពលលើ, ពោរពេញ
-
គ្របធ្មេញឈើ នាម
គ្រឿងតម្បាញមានសណ្ឋានជាគម្របធ្វើដោយឈើសម្រាប់ដាក់ធ្មេញឈើ។
-
គ្របបាត្រ នាម
ប្រដាប់សម្រាប់គ្របពីលើមាត់បាត្រ។
-
គ្រប់ គុណនាម
ពេញត្រឹម
-
គ្រប់ខែ កិរិយាសព្ទ
គ្រប់ចំនួនប្រាំបួនខែសម្រាប់ស្ត្រីមានគភ៌
-
គ្រប់គ្រង កិរិយាសព្ទ
( ម . ព . គ្របគ្រង )។
-
គ្រប់គ្រាន់ គុណនាម
ដែលពេញលេញមិនលើសមិនខ្វះ
-
គ្រប់ជ្រុងជ្រោយ គុណនាមគុណកិរិយា
ដែលពុំមានខ្វះចន្លោះ, ដែលគ្រប់សព្វ, ល្អិតល្អន់
-
គ្រប់ព្រម គុណនាមគុណកិរិយា
គ្រប់សព្វ, ទាំងគ្រប់។
-
គ្រប់ៗ គុណនាម
ទាំងអស់, រាល់, រៀងរាល់
-
គ្រមរ គុណនាម
ដែលរលឬក្រាស់ដោយព្រមរឥតរាង, មិនសម
-
គ្រមល់ គុណនាម
ដែលធំរលខ្លី
-
គ្រមាក គុណនាម
ដែលថ្លោសរាងគ្រហាញ
-
គ្រមាញ គុណនាម
ដែលធំកំពាញ, គ្រហាញ
-
គ្រមាម គុណនាម
ដែលធំរីកសម្បើមដូចមុខខ្លា
-
គ្រមាំង គុណនាម
ដែលក្រាស់គម្រាំង
-
គ្រមិងគ្រមាំង គុណនាម
ដែលគគ្រិងគគ្រាំង, គម្រិងគម្រាំង
-
គ្រមើម គុណនាម
ដែលធំសម្បើម, ធ្មើម
-
គ្រលង់ គុណនាម
ដែលទ្រនង់, ឃ្នង
-
គ្រលរ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យនិយាយឱ្យវិសេសឡើង
-
គ្រលស គុណកិរិយា
ដែលមានសភាពឃ្នង, ទ្រនង់បន្តិចហើយយឺតក្រអឺតក្រទម
-
គ្រលីត កិរិយាសព្ទ
ក្បិតឱ្យរាបស្មើ; ពន្លាត់ឡើងបន្តិច
-
គ្រលុក កិរិយាសព្ទគុណកិរិយានាម
បុកស្រាលៗញំៗដើម្បីឱ្យទក់ឱ្យពៀចសព្វសាច់ហើយឱ្យចូលជាតិគ្រឿងឬអំបិល
-
គ្រលួង គុណនាម
ធំ, ត្លោត ( ភ្នែក )
-
គ្រលួច គុណនាម
ស្រួចមូលឡើងទៅលើ ( សំឡេង )
-
គ្រលៀវ កិរិយាសព្ទ
គ្រលៀសលេបដោយគល់អណ្ដាត
-
គ្រលៀស កិរិយាសព្ទ
បង្គេចចេញ; ងាកចេញបន្តិច
-
គ្រលៀសសម្ដី កិរិយាសព្ទ
បំបែរសម្ដី។
-
គ្រលេងគ្រលោង នាម
ឈ្មោះសត្វស្លាបមួយប្រភេទសម្បុរប្រផេះលាយខ្មៅខ្លះសំឡេងស្រួយរូបទ្រើសជាងលលកបន្តិច; បើយកមកចិញ្ចឹមហាត់ឱ្យនិយាយភាសាមនុស្សមានចេះនិយាយបានខ្លះ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។