វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
គ ពាក្យដែលផ្ដើមដោយ "គ" មាន 800 ពាក្យ
ទំព័រ 20 / 27
-
គ្មាន កិរិយាសព្ទ
ពាក្យបដិសេធប្រាប់សេចក្ដីថាមិនមាន, ឥត។
-
គ្មាននិស្ស័យនឹងគ្នា គុណនាម
គ្មានការនៅជ្រកអាស្រ័យអ្វីនឹងគ្នាឡើយ។
-
គ្រ គុណនាម
ដែលផុស, ដែលផ្អួរ, ជ្រេញដោយស្នួលឬដោយនូវទុំញោស ( និយាយបានតែចំពោះផ្លែឈើដែលមានរសជាតិជូរ )
-
គ្រក គុណកិរិយា
ច្រើនគ្នា, ទាំងហ្វូង, ទាំងសណ្ដោង, ទាំងគ្រួ។
-
គ្រក់ នាម
ឈ្មោះនំមួយប្រភេទប្រើបរិភោគជ្រលក់ទឹកត្រី
-
គ្រក់ៗ ឧទានសព្ទ
សូរឮដោយជក់ខ្សៀគ្រក់។
-
គ្រកៗ ឧទានសព្ទ
សូរឮដោយស្លេស្មឡើងជាដើម
-
គ្រង កិរិយាសព្ទ
ចាំរក្សា, រក្សាជាជំនួស,
-
គ្រងរាជ្យ កិរិយាសព្ទ
បានឡើងជាក្សត្រិយ៍ជំនួសអង្គក្សត្រមុន។
-
គ្រង់ នាម
ឈ្មោះឈើមួយប្រភេទមានសាច់ស្រួយ។
-
គ្រជាំ គុណនាមប.
អាប់, ជាំ
-
គ្រជីវ គុណនាម
ដែលជ្រីវ, ដែលជ្រួញខ្លាំង
-
គ្រជឹប គុណនាម
ជ្រួញក្រពឹតដូចគេខ្ជឹប
-
គ្រជឹបគ្រជីវ គុណនាម
ជ្រួញក្រពឹតមិនរាបមិនស្មើ, ក្រញីវក្រញូវ
-
គ្រជឹបគ្រជួច គុណនាម
គ្រជឹបច្រើនអន្លើ
-
គ្រជូរ កិរិយាសព្ទគុណនាម
ក្រញូវ, ដែលក្រញូវមុខជូរ
-
គ្រញិច កិរិយាសព្ទ
( ម . ព . គ្រញេច )។
-
គ្រញឹក កិរិយាសព្ទ
បន្ទាន់
-
គ្រញូង នាម
ឈ្មោះឈើមួយប្រភេទមានខ្លឹម, សម្បុរក្រហមក្រមៅសាច់ជិតស្និទ្ធរឹងជាប់អង្វែងសម្រាប់ប្រើការធ្វើគ្រឿងចលនវត្ថុផ្សេងៗ; គ្រញូងមាន២យ៉ាងគឺគ្រញូងដែកសម្បុរក្រមៅ, គ្រញូងឈាមមាន់សម្បុរភាវ។
-
គ្រញេច កិរិយាសព្ទ
ញេចញី, សង្កត់សង្កិន
-
គ្រញែង កិរិយាសព្ទ
ញាក់ទទាក់ខ្លួនដោយព្រឺ, ដោយស្ញើប, ដោយខឹងខ្លាំងណាស់
-
គ្រន្ថី នាម
( ម . ព . ក្រពេញ )។
-
គ្រន្ថីខេឡិក នាម
ក្រពេញទឹកមាត់។
-
គ្រន្ថីជីរណិក នាម
ក្រពេញរំលាយអាហារមានតួនាទីផលិតអង់ស៊ីមរំលាយអាហារនិងស្រូបយកសារជាតិរបស់អាហារដែលបានកិនរំលាយរួច។
-
គ្រន្ថីទឹកដម នាម
ក្រពេញម្យ៉ាងផលិតទឹកដមច្រើនតែមាននៅក្នុងផ្កា។
-
គ្រន្ថីពោះវៀន នាម
ក្រពេញពោះវៀនមានតួនាទីផលិតអង់ស៊ីមម្យ៉ាងសម្រាប់រំលាយអាហារ។
-
គ្រន្ថីសំបោរ នាម
ក្រពេញសំបោរ។
-
គ្រន្ថីហនុកា នាម
ក្រពេញម្យ៉ាងដែលស្ថិតនៅផ្នែកខាងក្រោមនៃឆ្អឹងថ្គាមសងខាង។
-
គ្រន្ថីឧបក័ណ្ណ នាម
ក្រពេញទឹកមាត់ដែលស្ថិតនៅសងខាងមាត់និងខាងមុខត្រចៀក។
-
គ្រប កិរិយាសព្ទ
បិទខ្ទប់ពីលើ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។