វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
គ ពាក្យដែលផ្ដើមដោយ "គ" មាន 800 ពាក្យ
ទំព័រ 12 / 27
-
គុណសម្បទា នាម
ការបរិបូណ៌ដោយគុណ, ការចេះឱ្យតម្លៃអំពើល្អនិងលទ្ធភាពត្រិះរិះពិចារណាឬដោះស្រាយបញ្ហាផ្សេងៗដោយសមស្របទៅតាមស្ថានភាពជាក់ស្ដែង។
-
គុណសម្ប័ទ នាម
( ម . ព . គុណសម្បត្តិ )។
-
គុណសម្ភារ នាម
តេជះរបស់គុណ។
-
គុណាករ នាម
អណ្ដូង, កំណប់នៃសេចក្ដីល្អ, នៃសេចក្ដីបរិសុទ្ធិ; ប្រជុំនៃសេចក្ដីល្អ, សេចក្ដីបរិសុទ្ធិគ្រប់យ៉ាង; បុគ្គលអ្នកបរិបូណ៌ដោយសេចក្ដីបរិសុទ្ធិ។
-
គុណាធិបតេយ្យ នាម
សង្គមឬប្រព័ន្ធសង្គមដែលប្រជាជនឬបុគ្គលម្នាក់មានអំណាចដោយសារតែគុណសម្បទាឬគុណូបការៈរបស់ខ្លួនមិនមែនដោយសារមាសប្រាក់ឬឋានៈសង្គមឡើយ។
-
គុណានិសង្ស នាម
ដំណើរបង្ហូរផលផ្ដល់ឱ្យបានសម្រេចប្រយោជន៍ដោយសារគុណផលនៃសេចក្ដីល្អ, ផលដែលឱ្យតាមដំណើរសេចក្ដីបរិសុទ្ធិ។
-
គុណានុភាព នាម
អានុភាពនៃគុណគឺអំណាច, តេជះ, ឫទ្ធិនៃសេចក្ដីល្អ, សេចក្ដីបរិសុទ្ធិ។
-
គុណូបការៈ នាម
សេចក្ដីទំនុកបម្រុង, អនុគ្រោះដោយគុណគឺសេចក្ដីទំនុកបម្រុងឱ្យល្អ, ឱ្យដុះដាលចម្រើន; ហៅថាឧបការគុណវិញក៏បាន។
-
គុណោបការៈ នាម
( ម . ព . គុណូបការៈ )។
-
គុត កិរិយាសព្ទ
ប្រហារ, កាប់, ពិឃាត, ធ្វើឃាត, សម្លាប់; ច្រើននិយាយថាវាយគុត, ធ្វើគុត។
-
គុន នាម
ឈ្មោះសិល្បខាងគ្រឿងអាវុធសម្រាប់ចូលប្រឡូកលោតហក់តយុទ្ធផ្ទាល់ខ្លួន, ជាចំណេះវិសេសម្យ៉ាងរបស់អ្នកចម្បាំងពីក្នុងសម័យបុព្វបុរសរាល់ប្រទេស
-
គុម្ព នាម
ពួក, ប្រជុំដើមឈើឬដំណាំផ្សេងៗ
-
គុម្ពព្រឹក្ស នាម
រុក្ខជាតិមានសណ្ឋានជាគុម្ពមានកម្ពស់ទាបៗគេច្រើនដាំលម្អតាមរបងឬសួនច្បារ
-
គុម្ពោត នាម
គុម្ពឈើតូចៗដែលដុះជុំគ្នាមួយដុំៗ
-
គុយ នាម
ឈ្មោះឈើតូចមានដើមជាវល្លិផ្លែមានរសផ្អែមលាយជូរប្រើជាអាហារ។
-
គុយទាវ នាម
ឈ្មោះម្ហូបចិនម្យ៉ាងធ្វើដោយសរសៃម្សៅខ្សាយដែលហាន់ស្រុះលាយនឹងសាច់ចិញ្ច្រាំផ្សំនឹងគ្រឿងផ្សេងៗ។សរសៃម្សៅហាន់នោះក៏ហៅគុយទាវដែរ។
-
គុយ្ហប្បទេស នាម
( ម . ព . គុយ្ហៈ )។
-
គុយ្ហប្រទេស នាម
( ម . ព . គុយ្ហៈ )។
-
គុយ្ហៈ នាម
អវយវៈដែលត្រូវតែបិទបាំង, ត្រូវតែលាក់; លិង្គ ( ខ្មាសរបស់បុរសស្ត្រី ) ច្រើនប្រើចំពោះតែបុរស។
-
គុរុវិទ្យា គុណនាម
( ម . ព . គរុវិជ្ជា )។
-
គុល គុណនាមឧទានសព្ទ
ស្រគាលរលុងសំបក; និយាយចំពោះតែផ្លែអម្ពិលម្យ៉ាង
-
គុលាពកូល នាម
ពពួករុក្ខជាតិអម្បូរកុលាប។
-
គុលិកា នាម
ដុំមូលតូចៗ; ដុំថ្នាំរំងាប់រោគដែលគេលញ់គ្រាប់មូលតូចៗសម្រាប់លេប
-
គុលី នាម
ដុំមានសណ្ឋានមូល, ដុំមូលតូចៗដែលសម្រាប់បោះ, សម្រាប់ប្រមៀលលេង, ដុំកៅស៊ូដែលហៅថាប័លក្នុងសម័យនេះក៏រាប់បញ្ចូលក្នុងពាក្យនេះដែរ
-
គុហា នាម
រូងធំដែលកើតឯងក្នុងភ្នំ
-
គុហាសាស្ត្រ នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីរូងធំៗដែលកើតឯងក្នុងភ្នំ
-
គុឡិកា នាម
( ម . ព . គុលិកា )។
-
គុឡី នាម
( ម . ព . គុលី )។
-
គុំ កិរិយាសព្ទ
ប៉ងដោយអាក្រក់, ប៉ងធ្វើការបៀតបៀនគេ, ចងចិត្តព្យាបាទគេ, ចងគំនុំ
-
គុំកួន កិរិយាសព្ទ
គុំយ៉ាងខ្ជាប់ខ្ជួនមិនបណ្ដាលឱ្យភ្លេច
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។