វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ខ ពាក្យដែលផ្ដើមដោយ "ខ" មាន 563 ពាក្យ
ទំព័រ 5 / 19
-
ខួរឆ្អឹងខ្នង នាម
( ជីវ .) សំណុំសរសៃប្រសាទស្ថិតនៅក្នុងប្រហោងឆ្អឹងកងខ្នងដែលភ្ជាប់ទៅនឹងខួរក្បាលនិងសរសៃប្រសាទដទៃទៀតនៅក្នុងខ្លួន
-
ខួរតូច នាម
( ជីវ .) ផ្នែកនៃខួរក្បាលនៅខាងក្រោយក្បាលដែលគ្រប់គ្រងសកម្មភាពរបស់សាច់ដុំ។
-
ខួរធំ នាម
( ជីវ .) ផ្នែកខាងមុខនៃខួរក្បាលដែលមានតួនាទីត្រួតពិនិត្យជាច្រើនដូចជាសតិបញ្ញាប្រឌិតញាណពិចារណាការគិតការសម្រេចចិត្តអារម្មណ៍និងចរិតក្រៅពីនេះវាទទួលបានព័ត៌មានពីសរីរាង្គវិញ្ញាណទាំង៥។ស្រទាប់ក្រៅឬសំបកខួរជាផ្នែកសំខាន់ដែលបង្កឡើងពីសារធាតុប្រផេះ
-
ខើច គុណនាម
ដែលឥតគ្រប់គ្រាន់សម្រុង
-
ខឿន នាម
ថ្នាក់, ជាន់រងគេហដ្ឋានឬដីដែលលើកហើយមានឈើច្រុះឬរៀបឥដ្ឋ, ថ្មរាំងពីខាងជុំវិញដើម្បីមិនឱ្យលិចទឹក
-
ខៀន នាម
សំពត់ផាឌិបឬទេសមានផ្កាបោះពុម្ពពណ៌ផ្សេងៗធ្វើមកពីប្រទេសក្រៅសម្រាប់ស្លៀកចងក្បិន។
-
ខៀវ គុណនាម
ពណ៌ផ្ទៃមេឃជាប្រក្រតី។
-
ខេ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យខឹង
-
ខេក នាម
នំមួយបែបមានប្រភពពីបស្ចិមប្រទេសផ្សំពីម្សៅស៊ុតនិងក្រែមប្រើក្នុងកម្មវិធីខួបកំណើតអាពាហ៍ពិពាហ៍ជាដើម
-
ខេត្ត នាម
ស្រែ; ចម្ការ; តំបន់, នាទី។
-
ខេត្តាភិបាល នាម
( ម . ព . ក្សេត្រាភិបាល )។
-
ខេត្តុបករណ៍ នាម
ឧបករណ៍សម្រាប់ធ្វើកសិកម្ម។
-
ខេធីវី នាម
( ម . ព . ខារ៉ាអូខេ២)។
-
ខេន នាម
ពួកល្ខោនតួឡេវ, តួទាហាន
-
ខេមរភាសា នាម
សម្ដីខ្មែរ, ពាក្យខ្មែរ។
-
ខេមររដ្ឋ នាម
ដែនរបស់ខ្មែរ, ប្រទេសខ្មែរ ( ប្រទេសកម្ពុជា )។
-
ខេមរៈ នាម
ខ្មែរ; ( ពាក្យនេះមានទំនងជាបាលីភាសាដែលប្រែថា " មនុស្សមានសេចក្ដីក្សេម " មកអំពីវិគ្គហៈថា " ខេមំយស្សអត្ថីតិខេមរោ " ឬជាពហុវចនៈថា " ខេមំយេសមត្ថីតិខេមរា "; ប៉ុន្តែនឹងពោលឱ្យប្រាកដថាបានជាហៅ " ខេមរៈៗ" នោះពីព្រោះប្រែថាមានសេចក្ដីក្សេមដូច្នេះក៏អាចដឹងប្រាកដពុំបានព្រោះក្នុងសិលាចារឹកបុរាណសរសេរ " ក្មែរ " ក៏មាន។
-
ខែ នាម
រាសីដែលចែកចេញពីក្នុងឆ្នាំនីមួយៗតាមដំណើរព្រះចន្ទឬដំណើរព្រះអាទិត្យមាន១២រាសី; ក្នុងរាសីនីមួយៗមាន២៨, ២៩, ៣០ឬ៣១ថ្ងៃហៅថាខែ។ឯខែទាំង១២មានចន្ទគតិគឺមិគសិរទី១, បុស្សទី២, មាឃទី៣, ផគ្គុណទី៤, ចេត្រទី៥, ពិសាខទី៦, ជេស្ឋទី៧, អាសាធទី៨, ស្រាពណ៍ទី៩, ភទ្របទទី១០, អស្សុជទី១១, កត្តិកទី១២។កាលណាបើដាក់ថ្ងៃខែជាលេខត្រូវសរសេរលេខ១ជាជំនួសខែមិគសិរលេខ២ជាជំនួសខែបុស្ស។ល។ខែអាសាធជួនកាលមាន២ដងមុនឈ្មោះបឋមាសាធក្រោយឈ្មោះទុតិយាសាធ; បើយកលេខប្រើជាជំនួសខែបឋមាសាធត្រូវដាក់លេខ៨ក្រោមសូន្យ (᧠), ខែទុតិយាសាធត្រូវដាក់លេខ៨ពីរតម្រួតលើគ្នា (᧰)។
-
ខែង គុណនាម
ដែលក្លៀវក្លា, អង់អាច, ហ៊ឺហា
-
ខែងរ៉ែង គុណនាម
( ម . ព . ខែង )។
-
ខែចម្រូត នាម
ខែដែលគេច្រូតស្រូវ។
-
ខែត្រ នាម
បើសរសេរឱ្យត្រូវគួរសរសេរខេត្តតាមរូបដើមក៏បាន។
-
ខែបាំងឆត្រ នាម
( ម . ព . ថ្ងៃបាំងឆត្រ )។
-
ខែប្រាំងរាំងឫស
( ព . សា .) ខែប្រាំងរាំងក្រទាំងដីស្ងួតរាល់អន្លើ។
-
ខែល នាម
គ្រឿងបិទបាំងការពារអាវុធមានសណ្ឋានមូលដូចចង្អេរធ្វើដោយដែកឬឈើសម្រាប់ចូលសង្គ្រាម។
-
ខែលើក នាម
ខែចន្ទគតិដែលត្រូវលើករៀងរាល់៤ឆ្នាំម្ដង
-
ខែវស្សា
ខែមានភ្លៀង។
-
ខែស៊ី គុណនាម
ដែលមានសាច់ឬទឹកតិចតួចខុសធម្មតា ( ចំពោះផ្លែដូង )
-
ខៃ កិរិយាសព្ទគុណនាម
ទម្លុះ, ធ្វើឱ្យធ្លុះដោយដែកកណ្ដារ
-
ខៃបទ កិរិយាសព្ទ
( ម . ព . ខៃសេចក្ដី )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។