វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ខ ពាក្យដែលផ្ដើមដោយ "ខ" មាន 563 ពាក្យ
ទំព័រ 4 / 19
-
ខុងៗ ឧទានសព្ទ
សូរក្អកខ្លាំងៗ
-
ខុទ្ទកភាព នាម
ភាពដែលតូច, ដំណើរដែលតូចតាច, តំណូច។
-
ខុទ្ទកភាសិត នាម
ភាសិតខ្លីៗដែលបង្កប់នូវតថភាព, ពាក្យទូន្មានខ្លីៗ។
-
ខុទ្ទកសត្វ នាម
( ម . ព . បាណកសត្វ )។
-
ខុទ្ទកាល័យ នាម
កន្លែងឬលំនៅតូច; ការិយាល័យនៅទីស្ដីការនៃរដ្ឋមន្ត្រីនីមួយៗ
-
ខុន នាម
ឈ្មោះកូនចត្រង្គដែលសន្មតថាជាស្ដេច
-
ខុនណាង នាម
ស្រីជាភរិយាមន្ត្រី
-
ខុនហ្នឹង នាម
ដំណើរដាច់ស្រេចទៅលើមួយៗ
-
ខុប គុណនាម
ងចូល, កោងចូល
-
ខុយ គុណកិរិយា
ដែលខុសមិនចំតម្រង់
-
ខុរៗ ឧទានសព្ទ
សូរឮដោយស្រមុក
-
ខុល គុណនាម
ផ្អួរ, ខ្មួរ
-
ខុស គុណកិរិយាគុណនាម
ទីទៃពីត្រូវគឺដែលមិនត្រូវ, ដែលកន្លង
-
ខុសមាត់
និយាយស្ដីខុសត្រណមឬខុសពីពាក្យប្ដេជ្ញា។
-
ខុសមុខ កិរិយាសព្ទ
ខុសបែបគ្នា; មិនត្រូវមុខ។
-
ខូង គុណនាម
ផត, ទ្រុឌ
-
ខូច កិរិយាសព្ទគុណនាម
ដែលមានកិរិយាអាក្រក់, មានពុតត្បុត
-
ខូចខាត កិរិយាសព្ទ
ខាតបង់វិនាសអន្តរាយ
-
ខូចចិត្ត កិរិយាសព្ទ
ខកចិត្តខកបំណងប៉ះទង្គិចផ្លូវចិត្ត។
-
ខូចបំផុត កិរិយាសព្ទ
ខូចជាងគេ។
-
ខូចផ្ដាច់ កិរិយាសព្ទ
ខូចជាងគេ។
-
ខូចមាត់ គុណនាម
ដែលខូចខាងការស្ដីថាឱ្យគេឥតបើគិត
-
ខូឡូឌែល គុណនាម
ដែលជាសារធាតុខាប់អន្ធឹលម្យ៉ាងមាននៅក្នុងក្រពេញទីរ៉ូអ៊ីតនិងនៅក្នុងជាលិកាដែលមានជំងឺ។
-
ខួ កិរិយាសព្ទ
ធ្វើសម្លមួយយ៉ាងឈ្មោះខួ។
-
ខួង កិរិយាសព្ទ
ទម្លុះដោយដែកខួង
-
ខួច នាម
ដបតូចមូលមាត់តូចធ្វើដោយដី, ធ្វើដោយថ្មសម្រាប់ដាក់ប្រេង
-
ខួញ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យសើច, ញញឹមឱ្យវិសេសឡើង
-
ខួប នាម
រវាងពេលថ្ងៃខែឆ្នាំដែលមកជួបគ្នាវិញ; មួយខួបពេល២៤ម៉ោងគឺមួយថ្ងៃមួយយប់; មួយខួបថ្ងៃ៧គឺមួយអាទិត្យ; មួយខួបខែ១២គឺមួយឆ្នាំ; មួយខួបឆ្នាំ១២គឺមួយជុំរាសីឆ្នាំ។
-
ខួបកំណើត នាម
ពេលវេលាវិលមកដល់ថ្ងៃខែដែលបានកើត
-
ខួរ នាម
អាការៈនៅក្នុងក្បាលឬក្នុងឆ្អឹងខាប់ដូចចាហួយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។