វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ខ ពាក្យដែលផ្ដើមដោយ "ខ" មាន 563 ពាក្យ
ទំព័រ 17 / 19
-
ខ្សត់ គុណនាម
ទ័លក្រ
-
ខ្សត់ខ្សោយ គុណនាម
ដែលមិនបរិបូរណ៍ដែលមានតិចតួចខ្វះខាតក្រ
-
ខ្សាក ឧទានសព្ទ
សូរឮដោយពស់លូនឬអូសខ្សែ, ទាញខ្សែ
-
ខ្សាច់ នាម
ផង់គ្រាប់ល្អិតរឹងដូចថ្មមានពន្លឺខ្លះឥតពន្លឺខ្លះ។ខ្សាច់ដែលមានគ្រាប់ធំៗលាយផងហៅថាខ្សាច់ពងកន្ធរ។
-
ខ្សាច់កណ្ដាល នាម
ឈ្មោះស្រុកមួយឋិតនៅទៀបដងទន្លេមេគង្គខេត្តកណ្ដាល
-
ខ្សាន នាម
ឈ្មោះត្រីមួយប្រភេទរូបរាងនិងទំហំប្រហែលនឹងត្រីផ្ទក់តែសម្បុរថ្លាហើយច្រើនតែនៅលើភ្នំឬលើដើមឈើដែលមានដក់ទឹក; ស្រុកខ្លះហៅត្រីផ្អោក។
-
ខ្សាប ឧទានសព្ទគុណកិរិយា
សូរនិយាយឬស្រែកឮធូរឮស្អកដូចសំឡេងទាឈ្មោល
-
ខ្សាយ នាម
ឈ្មោះស្រូវឬអង្ករដែលមិនមានជាតិស្អិតខ្លាំងសម្រាប់បរិភោគជាបាយឬជាចំណីផ្សេងៗ
-
ខ្សាវ ឧទានសព្ទគុណកិរិយា
ដែលឮសូរសាវៗ
-
ខ្សឹកខ្សួល កិរិយាសព្ទគុណកិរិយា
យំអណ្ដឺតអណ្ដកឆែតឆតតិចៗ, ដែលមានកិរិយារអាក់រអួលក្រស្រាក
-
ខ្សឹប កិរិយាសព្ទ
និយាយតិចជិតត្រចៀកដើម្បីមិនឱ្យអ្នកដទៃដែលនៅជិតខាងឮ។
-
ខ្សឹបរសេវរសាវ កិរិយាសព្ទ
ខ្សឹបគ្នារសាវៗតិចៗខ្លាំងៗ។
-
ខ្សឺត កិរិយាសព្ទ
បឺតស្រូបដោយច្រមុះ
-
ខ្សុក នាម
សំណុំធូបចំនួនប្រាំឬដប់បំពង់
-
ខ្សុច កិរិយាសព្ទគុណនាម
និយាយឱ្យទំនងឱ្យដឹងគ្នាជាមុនជាការស្ងាត់
-
ខ្សុយ គុណនាម
ពាក្យសម្រាប់ចម្រើនពាក្យធូរឱ្យវិសេសឡើង
-
ខ្សុល គុណកិរិយាគុណនាម
ដែលរលាយយ៉ាងឆាប់រហ័សព្រោះត្រូវទឹកឬត្រូវកម្ដៅភ្លើង
-
ខ្សួល ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យខ្សឹក
-
ខ្សួស នាម
ឈ្មោះឈើតូចមួយប្រភេទដើមស្ទើរជាវល្លិ។
-
ខ្សៀ នាម
ប្រដាប់សម្រាប់ជក់ថ្នាំឬអាភៀនមានសណ្ឋានផ្សេងៗ។
-
ខ្សៀក ឧទានសព្ទ
សូរឮតិចៗដោយប្រហារអ្វីៗនឹងអាវុធដ៏មុតឬដោយខ្យល់បក់; ដោយអូសខ្សែតូចឆ្មារយ៉ាងឆាប់រហ័ស; ដោយពស់លូនយ៉ាងរហ័ស
-
ខ្សៀគ្រក់ នាម
ឈ្មោះខ្សៀមួយយ៉ាងមានដាក់ទឹកខាងក្នុងបឺតទៅឮសូរគ្រក់ៗ
-
ខ្សៀវ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យខ្សឹប
-
ខ្សេវ គុណនាមនាម
ឈ្មោះឈើមួយប្រភេទគេច្រើនប្រើធ្វើជាក្ដារក្រាល។
-
ខ្សែ នាម
ប្រដាប់សម្រាប់ចងធ្វើឬវេញដោយផ្ដៅដោយជក់ដូងឬសរសៃធ្មៃ, សូត្រជាដើម។
-
ខ្សែក នាម
គ្រឿងអលង្ការដែលធ្វើពីមាសប្រាក់ជាដើមដោយមានរចនាជាក្បាច់ក្បូរផ្សេងៗឬមានដាំត្បូងសម្រាប់ពាក់លម្អនៅក
-
ខ្សែកម្ពស់ នាម
ខ្សែកោងបិទជិតនៅលើផែនទីភ្ជាប់ចំណុចទាំងអស់ដែលមានរយៈកម្ពស់ស្មើគ្នានៃសណ្ឋានដី។
-
ខ្សែកាប នាម
ខ្សែលួសមួយសំណុំដែលស្រោបដោយជ័រកៅស៊ូឬប្លាស្ទិចប្រើសម្រាប់នាំចរន្តអគ្គិសនីឬសញ្ញាណអគ្គិសនីឬសូរស័ព្ទជាដើម
-
ខ្សែការពារ នាម
កីឡាករបាល់ទាត់បីឬបួននាក់រាយគ្នាជាខ្សែហើយមានតួនាទីការពារអ្នកចាំទី។
-
ខ្សែកោង នាម
( គណិត .) ធ្នូឬខ្សែធ្នូឬក៏រូបរាងផ្សេងៗទៀតដែលតាងអនុគមន៍ណាមួយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។