វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ខ ពាក្យដែលផ្ដើមដោយ "ខ" មាន 563 ពាក្យ
ទំព័រ 13 / 19
-
ខ្មេរ នាម
( ម . ព . ខ្មែរ )។
-
ខ្មេះ នាម
ទឹកជូរធ្វើដោយបាយស្រាឬស្រាជាដើមសម្រាប់ជ្រលក់ត្រីសាច់បរិភោគ
-
ខ្មែរ នាម
មនុស្សដែលកើតឬនៅក្នុងដែនកម្ពុជាហើយលុះនៅក្នុងអំណាចច្បាប់ខ្មែរ
-
ខ្មែរកម្ពុជាក្រោម នាម
( ម . ព . ខ្មែរក្រោម )។
-
ខ្មែរក្រហម នាម
ក្រុមខ្មែរឆ្វេងនិយម ( អ្នកមាននិន្នាការកុម្មុយនីស្ត ) ដែលសម្ដេចព្រះនរោត្តមសីហនុបានហៅនៅចុងទសវត្សរ៍ទី៦នៃសតវត្សរ៍ទី២០
-
ខ្មែរក្រោម នាម
ជនជាតិខ្មែររស់នៅខេត្តមួយចំនួនភាគខាងត្បូងនៃប្រទេសវៀតណាមដែលពីដើមជាទឹកដីរបស់ខ្មែរ
-
ខ្មែរវៀតមិញ នាម
ចលនាតស៊ូខ្មែរមាននិន្នាការកុម្មុយនីស្តនិងចលនាខ្មែរឥស្សរៈនានាដែលមានសម្ព័ន្ធភាពជាមួយចលនាតស៊ូវៀតមិញក្នុងការទាមទារឯករាជ្យពីបារាំង។
-
ខ្មែរសេរី នាម
ចលនាតស៊ូមួយដែលលេចឡើងតាំងពីខែមីនាឆ្នាំ១៩៥២ដោយគេមានឈ្មោះថាចលនាប្រជាជនសេរីហើយបានដូរឈ្មោះថាខ្មែរសេរីនៅក្រោយឆ្នាំ១៩៥៥។
-
ខ្មែរឥស្សរៈ នាម
បុគ្គលឬក្រុមដែលបានកាន់អាវុធប្រឆាំងនឹងបារាំងក្នុងការតស៊ូដើម្បីឯករាជ្យពីឆ្នាំ១៩៤៥ដល់ឆ្នាំ១៩៥៣ហើយក្រុមទាំងនោះមាននិន្នាការនយោបាយនិងមនោគមវិជ្ជាផ្សេងៗពីគ្នា។
-
ខ្មោច នាម
អមនុស្សឬរូបមនុស្សរូបសត្វដែលអស់ជីវិត
-
ខ្មោចឆៅ នាម
សាកសពមនុស្សដែលងើបមកយាយីមនុស្ស ( តាមជំនឿអរូបី )។
-
ខ្មោចតាយហោង នាម
មនុស្សសត្វដែលស្លាប់ខុសពីធម្មតាដូចជាឧបទ្ទវហេតុអត្តឃាតឃាតកម្មជាដើម។
-
ខ្មោះ គុណនាម
ដែលមានក្លិនស្អុយលាយប្រៃផងនាំបណ្ដាលឱ្យតឹងច្រមុះ, ឱ្យខារកន្លើត
-
ខ្មោះខ្មួរ គុណនាម
ដែលមានក្លិនខ្មោះនិងខ្មួរលាយគ្នា
-
ខ្មៅ គុណនាម
ដែលមានពណ៌ងងឹតឬពណ៌យ៉ាងធ្យូង។
-
ខ្មៅក្ងេះ គុណនាម
ដែលខ្មៅហើយមិនស្អាត, មិនល្អ, មិនសមរម្យ។
-
ខ្មៅដៃ នាម
ថ្មម្សៅព័ណ៌សម្រាប់សរសេរលើក្រដាស, សម្រាប់ដឹក, គូស, វាស, គូរ ...។
-
ខ្យង នាម
ឈ្មោះសត្វសន្តាននឹងស័ង្ខសម្បកសន្តានខ្ចៅតែរូបធំជាងខ្ចៅជាងគ្រែងខ្លះមានពុកមាត់, ខ្លះគូទស្រួច, ខ្លះទាល; គូទស្រួចហៅខ្យងគូទស្រួច, គូទទាលហៅថាខ្យងគូទទាល, មានទឹកជាលំនៅខ្លះ, នៅលើគោកខ្លះ។ស្រុកខ្លះហៅខ្ចងព្រោះគេយល់ថាគូនឹងខ្ចៅ, គេនិយាយថាខ្ចងខ្ចៅ, ប៉ុន្តែតាមពិតខ្យងនេះប្រើមកយូរណាស់ហើយ។
-
ខ្យល់ នាម
សភាវៈដែលបក់, ដែលផាត់ទៅមកតាមធម្មតាលោកគឺរំជួលអាកាស។ពាក្យនេះស្រុកខ្លះហៅខ្ចរ ( អ . ថ . ខ្ចល់ )។បើហៅដូច្នេះដូចជាមានន័យសមដែរព្រោះមកពីភាសាសំ . បា . " ខចរប្រែថាសភាវៈឬដំណើរទៅតាមអាកាស " ប៉ុន្តែយើងកែឱ្យហៅខ្ចរវិញពុំកើតទេព្រោះយើងប្រើជាខ្យល់មកយូរហើយ។
-
ខ្យល់កន្ត្រាក់ នាម
សម្ទុះខ្យល់ដែលមានកម្លាំងខ្លាំងនិងមានល្បឿនលឿនបក់កញ្ឆក់ភ្លាមៗតែក្នុងរយៈពេលខ្លី
-
ខ្យល់កួច នាម
ខ្យល់បក់វិលខ្លាំងនៅមួយកន្លែងឬចល័តមានរាងដូចសសរឈរឬសាជីផ្ងារដែលកើតមាននៅលើផ្ទៃដីឬផ្ទៃទឹក
-
ខ្យល់គរ នាម
ខ្យល់ចាប់ធ្ងន់បាត់ស្មារតីដូចមនុស្សស្លាប់។
-
ខ្យល់ចាប់ នាម
ធាតុក្នុងខ្លួនមិនស្រួលស្លាក់ខ្យល់រត់មិនសព្វនាំឱ្យវិលមុខបែកញើសត្រជាក់ខ្លួន។
-
ខ្យល់បក់រំភើយៗ
ខ្យល់បក់រហើយតិចៗល្មមត្រជាក់ស្រួល។
-
ខ្យល់មូសុង នាម
ឈ្មោះខ្យល់រដូវនៅអាស៊ីខាងត្បូងនិងអាស៊ីភាគអាគ្នេយ៍។ចន្លោះខែឧសភានិងកញ្ញាខ្យល់បក់ពីទិសនិរតី ( រដូវភ្លៀង ) ហើយចាប់ពីខែតុលាដល់មេសាខ្យល់បក់ពីទិសឦសាន ( រដូវប្រាំង )។
-
ខ្យល់យោងទឹក នាម
ខ្យល់ដែលបក់យោងទឹកឱ្យឡើងឬយោងទឹកឱ្យធ្លាក់ភ្លៀង។
-
ខ្យល់រំជួល នាម
ខ្យល់បក់បោកខ្លាំង។
-
ខ្យាដំរី នាម
ឈ្មោះសត្វមានពិសមួយប្រភេទសន្តានខ្ទួយតែធំជាងខ្ទួយសម្បុរខ្មៅមានតង្កៀបកន្ទុយវែងមានទ្រនិច។
-
ខ្យូស នាម
តូបសម្រាប់លក់ឬសម្រាកលម្ហែកាយនិងបរិភោគអាហារជាដើម
-
ខ្លប គុណនាម
ដែលស្របទន់បណ្ដោយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។