វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ខ ពាក្យដែលផ្ដើមដោយ "ខ" មាន 563 ពាក្យ
ទំព័រ 12 / 19
-
ខ្ពាប់ ឧទានសព្ទ
សូរឮដោយវាយដោយកាប់
-
ខ្ពុក ឧទានសព្ទ
សូរឮដោយរបស់តូចធ្លាក់
-
ខ្ពុរ កិរិយាសព្ទ
បៀមទឹកអង្រង់លាងមាត់
-
ខ្ពុរមាត់ កិរិយាសព្ទ
បៀមទឹកអង្រង់គ្រលុកៗក្នុងមាត់។
-
ខ្ពើម កិរិយាសព្ទ
ណាយចិត្តនឹងអាហារមិនស្អាត, នឹងវត្ថុស្មោកគ្រោកឬក្លិនមិនគាប់ចិត្ត។ជ្រេញចិត្ត, រអាចិត្ត។
-
ខ្ពើមរអើម កិរិយាសព្ទ
ខ្ពើមរកកល់ឆ្អើម។
-
ខ្ពោក ឧទានសព្ទ
សូរឮដោយដួល, ដោយធ្លាក់, ដោយជ្រុះរបស់អ្វីៗដែលមានអាការៈទន់
-
ខ្មង នាម
ខួរក្នុងឆ្អឹង, ឬឆ្អឹងខ្នងត្រីរ៉ស់ត្រីឆ្ដោ
-
ខ្មាញ់ គុណនាមគុណកិរិយានាម
ដែលចូលធ្លុងគ្នាល្អ
-
ខ្មាន់ នាម
កងទាហានកាន់ធ្នូ, ជាងកោរកាត់កេសា; កងទាហានកាន់ធ្នូហៅថាខ្មាន់ធ្នូ, ជាងកោរកាត់កេសាស្ដេចហៅខ្មាន់ព្រះកេស។
-
ខ្មាន់កាំភ្លើង នាម
អ្នកកាន់កាំភ្លើង, អ្នកបាញ់កាំភ្លើង
-
ខ្មាយ គុណនាម
ដែលមិនរឹតមិនរើទេសះជាក៏មិនទាន់សះជាដែរ
-
ខ្មាស គុណនាមនាម
គុយ្ហប្រទេសគឺអង្គជាតប្រុសស្រីជាពាក្យប្រើជាជំនួសដើម្បីមិនឱ្យហៅអង្គជាតចំពេកតែច្រើនហៅថាកេរខ្មាស។
-
ខ្មាសមាត់ កិរិយាសព្ទ
ញញើតមិនហ៊ានបញ្ចេញវាចាព្រោះនឹកខ្មាសអៀនឬបញ្ចេញវាចារួចទៅហើយក៏នឹកខ្មាសអៀនជាខាងក្រោយ។
-
ខ្មាំង គុណនាមនាម
ដែលមានចិត្តជាសត្រូវ, ដែលចេញអាការៈជាសត្រូវ
-
ខ្មាំងមិល គុណកិរិយាគុណនាម
ដែលមានអាការៈរនិងរនាំងទាំងកំរោល
-
ខ្មាំងមឹល គុណកិរិយាគុណនាម
( ម . ព . ខ្មាំងមិល )។
-
ខ្មី គុណកិរិយា
ដែលឆាប់ក្រៃ, បន្ទាន់
-
ខ្មីឃ្មាត កិរិយាសព្ទ
ខំប្រឹង, សង្វាតខ្លាំង
-
ខ្មឺត គុណកិរិយា
ដែលបញ្ចេញអាការៈខំប្រឹងដោយឥតបន្ធូរដៃឬដោយឥតសំច័យកម្លាំង
-
ខ្មុក គុណកិរិយាគុណនាមនាមកិរិយាសព្ទ
ម្រ័ក្សណ៍លាយនឹងកម្លោចស្លឹកចេកឬកំណាត់សំពត់ជាដើម។លាបនឹងម្រ័ក្សណ៍ខ្មុក។
-
ខ្មុល នាម
ឈ្មោះសត្វតូចមួយប្រភេទសន្តាននឹងចង្រិតចូលចិត្តលេងពន្លឺភ្លើង។
-
ខ្មូត នាម
ឈ្មោះសត្វល្អិតមានស្លាបស៊ីឈើឬឫស្សីជាដើមខ្មូតស៊ីឫស្សីធ្លុះសុស។
-
ខ្មូរ កិរិយាសព្ទគុណនាម
រួញក្រញង់ដូចគេមូរ
-
ខ្មូវ នាម
( ម . ព . ធ្មៅ )។
-
ខ្មួញ នាម
( ម . ព . មក្លឿ )។
-
ខ្មួយ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យចោរ
-
ខ្មួរ គុណនាមនាម
ខារដោយអាប់អួ
-
ខ្មួល គុណនាមប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យខ្មៅ
-
ខ្មួលខ្មាញ់ គុណកិរិយា
ដោយត្របាញ់ចូលគ្នា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។