វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ខ ពាក្យដែលផ្ដើមដោយ "ខ" មាន 563 ពាក្យ
ទំព័រ 11 / 19
-
ខ្នុរសម្ល នាម
ឈ្មោះឈើដំណាំមួយប្រភេទស្លឹកធំហើយឆែកៗដើមបែបម្កាក់បារាំងផ្លែសម្រាប់ធ្វើសម្ល។
-
ខ្នូរ នាម
ប្រដាប់សម្រាប់កូរ, ឧបករណ៍សម្រាប់កូរ។
-
ខ្នួច នាម
ចំណងសម្រាប់កួចធ្វើដោយឫស្សីស្រស់ឬដោយទ្រនុងស្លឹករឹតជាដើម
-
ខ្នួត នាម
របស់សម្រាប់កួត
-
ខ្នួតអំបោះ នាម
ឈ្មោះសត្វតូចសន្តាននឹងកន្លង់សម្បុរបៃតងចាស់។
-
ខ្នើត នាម
ពន្លឺដែលកើតតាមលំដាប់ថ្ងៃគឺចំណែកខែខាងដើមដែលមានពន្លឺព្រះចន្ទ្រមកដល់ថ្ងៃពេញបូណ៌មីគឺតាំងពីថ្ងៃ១កើតមកដល់១៥កើត; ថ្ងៃតពីនេះទៅហៅថារនោច។
-
ខ្នើយ នាម
ប្រដាប់សម្រាប់កើយ, គង, ឱប, ផ្អែក។
-
ខ្នើយក្បាល នាម
ខ្នើយសម្រាប់កើយ។
-
ខ្នើយជើង នាម
ខ្នើយសម្រាប់គង។
-
ខ្នើយប៉ាក់ថៅ នាម
ខ្នើយសម្រាប់ផ្អែក។
-
ខ្នើយឱប នាម
ខ្នើយសម្រាប់ឱប។
-
ខ្នៀរ នាម
ប្រដាប់សម្រាប់កៀរ
-
ខ្នៀស នាម
ប្រដាប់សម្រាប់កៀសវត្ថុផ្សេងៗ
-
ខ្នែង នាម
មែកព្រឹក្សា, វល្លិ, ប្រទាលដែលខ្ចីទើបលាស់ចេញពីដើម
-
ខ្នែងពោះវៀន នាម
អាការៈមួយនៅក្នុងពោះមនុស្សត្រង់គល់ពោះវៀនធំ
-
ខ្នែងរម នាម
ខ្នែងតូចដែលដុះក្រោយហើយអែបនែបនឹងខ្នែងធំ។
-
ខ្នោស នាម
ប្រដាប់សម្រាប់កោស
-
ខ្នោះ នាម
ឈ្មោះគ្រឿងដាក់ក្ដីម្យ៉ាងធ្វើដោយឈើឬដែកសម្រាប់ដាក់ភ្ជាប់ជើងដៃ
-
ខ្នៅ នាម
ស្នាមដែលដៅ ( ម . ប្រ .)។
-
ខ្នះខ្នែង កិរិយាសព្ទ
ខំសង្វាត
-
ខ្ព នាម
សំណុំផ្កាដូង, ផ្កាស្លាជាដើម
-
ខ្ពង់ នាម
ខ្នងភ្នំឬខ្នងទួល
-
ខ្ពង់ខ្ពស់ គុណនាម
ខ្ពស់ដូចខ្នងភ្នំ, ថ្កើងថ្កាន, ប្រសើរ
-
ខ្ពង់មេឃ នាម
ផ្ទៃមេឃដែលខ្ពស់ស្រឡះ។
-
ខ្ពង់រាប នាម
ខ្នងភ្នំឬខ្នងទួលដែលមានផ្ទៃដីរាបស្មើទូលាយវែងឆ្ងាយ។
-
ខ្ពប កិរិយាសព្ទនាម
ឡើងដើមឈើដោយឱប
-
ខ្ពបសមុទ្រ នាម
( ភូមិ .) តំបន់ទឹកសមុទ្ររាក់ស្ងប់ដាច់ចេញពីសមុទ្រដោយពំនូកខ្សាច់កោះរបាំងឬផ្កាថ្មហើយមានច្រកចេញចូលទៅសមុទ្របាន។
-
ខ្ពស់ គុណនាម
ដែលមានជំហរបញ្ឈរវែងច្រើនឡើងលើ។
-
ខ្ពាក ឧទានសព្ទ
សូរឮដោយរបស់រាវឬវត្ថុទន់ធ្លាក់ខ្លាំងមកទាំងដុំ
-
ខ្ពាក់ៗ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យធ្លាក់, ជ្រុះឱ្យប្លែកឡើង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។