វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 76 / 76
-
ក្អឹកៗ គុណកិរិយាឧទានសព្ទ
ពាក្យសម្រាប់ញ៉ាំងពាក្យសើចឱ្យប្លែកជាងប្រក្រតី
-
ក្អុក នាម
ឈ្មោះត្រីមួយប្រភេទសណ្ឋានប្រហែលនឹងត្រីកញ្ចុះមានពងធំៗប៉ុនពងជីងចក់តែសំបកពងទន់
-
ក្អួត កិរិយាសព្ទ
រើអាហារចេញពីក្រពះមកតាមមាត់។
-
ក្អឿយ នាម
ប្រដាប់សម្រាប់ការសូត្រ, ការអំបោះមានសណ្ឋានដូចរហាត់។
-
ក្អៀកៗ គុណកិរិយា
ពាក្យសម្រាប់ញ៉ាំងពាក្យសើចឱ្យវិសេសឡើង
-
ក្អេង គុណនាមនាម
អ្វីៗដែលប៉េងទៅខាង
-
ក្អេងក្អាង គុណនាម
( ម . ព . ក្អេង២និងក្អាង )។
-
ក្អេលក្អល នាម
អាការៈរមួលខ្លួនអែនអនៗ។
-
ក្អែ កិរិយាសព្ទ
រើអាហារចេញពីមាត់ដោយខ្យល់មិនស្រួយ; ច្រើននិយាយតែអំពីក្មេងដែលរើទឹកដោះចេញមក
-
ក្អែក នាម
ឈ្មោះបក្សីមួយប្រភេទសម្បុរខ្មៅសុទ្ធ, ដំណើរលោតៗច្រើនបរិភោគអសុភជាអាហារ។
-
ក្អែកទឹក នាម
ជលបក្សីមួយប្រភេទមានសម្បុរខ្មៅចំពុះវែងរស់នៅតំបន់ទឹកសាបឬទឹកប្រៃ
-
ក្អែប នាម
ឈ្មោះសត្វមានពិសមួយប្រភេទមានជើងច្រើនសម្រាប់វារ ( បាលីហៅសតបទី " សត្វមានជើងច្រើន ")
-
ក្អែល នាម
ធូលី, មន្ទិលដែលជាប់នឹងស្បែកឬនឹងវត្ថុស្អាត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។