វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 68 / 76
-
ក្រឳបេះដូង នាម
( សំនួន .) ជម្រៅចិត្តទឹកចិត្ត
-
ក្រា នាម
ដង្កូវល្អិតស៊ីស្លឹកដំណាំទាំងពួង
-
ក្រាក ឧទានសព្ទ
សូរឮដោយអូសដោយទាញអ្វីៗ
-
ក្រាក់ នាម
ខ្លឹមឈើដែលរបកស្រាយខ្លួនឯង
-
ក្រាក់អាចម៍ នាម
( ម . ព . ក្រាក់អាច់ )។
-
ក្រាក់អាច់ នាម
ឈ្មោះសត្វស្លាបមួយប្រភេទសម្បុរប្រផេះពួកមាន់ទឹក។
-
ក្រាក់ៗ ឧទានសព្ទ
សូរដែលកើតពីទឹកពុះ
-
ក្រាងក្រឳ គុណនាម
សូរសំឡេងលាន់រំពងសាយពីរោះ
-
ក្រាញ កិរិយាសព្ទ
កៀច, តម្អឹង
-
ក្រាញននៀល កិរិយាសព្ទ
( ព . ប្រ .) ទ្រាំតស៊ូជម្នះបញ្ហាឧបសគ្គឬការលំបាកផ្សេងៗយ៉ាងស្វិតស្វាញ
-
ក្រាញ់ នាម
ឈ្មោះត្រីស្រកាមួយប្រភេទក្បាលក្រមប់រាងស្ទើរមូលមានសភាពរឹងប៉ឹង, អត់ធន់
-
ក្រាដ នាម
ខ្នាតនៃរង្វាស់មុំ។ជួនគេហៅថាក្រាដ្យង់ហើយតាងដោយ gon
-
ក្រាដ្យង់ នាម
( ម . ព . ក្រាដ )។
-
ក្រាន នាម
គ្រួ, គឺមនុស្សមួយបនដែលជុំគ្នាមានលំនៅផ្ទះជាមួយគ្នាមានប្ដីប្រពន្ធ, អាពុកម្ដាយ, កូននិងបងប្អូនបង្កើតរួមចង្ក្រានជាមួយគ្នា
-
ក្រាប កិរិយាសព្ទនាម
ឱនខ្លួន, ឱនក្បាលរាបដល់ទីទាបបំផុត
-
ក្រាបថ្វាយបង្គំ
( ម . ព . ថ្វាយបង្គំ )។
-
ក្រាបថ្វាយបង្គំគាល់
( ម . ព . ក្រាបបង្គំគាល់ )។
-
ក្រាបទូល កិរិយាសព្ទឧទានសព្ទ
ទូលប្រាប់ជម្រាប ( ទៅព្រះឬរាជវង្ស )
-
ក្រាបបង្គំគាល់
( រ . ស .) ចូលថ្វាយបង្គំហើយអង្គុយគាល់។
-
ក្រាបបង្គំទូល
( រ . ស .) ចូលក្រាបថ្វាយបង្គំទូលផ្ទាល់មាត់ឬក្រាបទូលដោយលិខិត។
-
ក្រាបបង្គំទូលថ្វាយ កិរិយាសព្ទ
( ម . ព . ក្រាបទូល )។
-
ក្រាប់ គុណនាមនាម
ដែលក្ដាំងរឹងជាប់គ្នា
-
ក្រាប់ៗ ឧទានសព្ទ
សូរឮដោយលាន់អ្វីៗ
-
ក្រាភិច នាម
( ប . ព .) ទម្រង់រូបភាពបន្ទាត់ដែលគេអាចបង្ហាញលើអេក្រង់បោះពុម្ពក្នុងទម្រង់ជារូបភាពឬសញ្ញា។
-
ក្រាម នាម
វត្ថុធ្វើពីអាចម៍ប្រចៀវសណ្ឋានដូចអំបិល, លាយនឹងធ្យូង, ស្ពាន់ធ័រធ្វើម្សៅបាន។ក្រាមជាវត្ថុត្រូវការក្នុងជាងទងគេប្រើបង់ក្នុងមាសឬប្រាក់ដែលរំលាយដើម្បីឱ្យកាត់ជាតិដែលមិនបរិសុទ្ធចេញ។
-
ក្រាមទាល់ នាម
ធ្មេញខ្ចីដែលដុះក្រោយគេក្នុងកាលដែលមនុស្សពេញអាយុគ្រប់ការ ( ក្រាមទាល់ច្រើនតែដុះនៅក្បែរថ្គាម )។
-
ក្រាមរមាស នាម
ឈ្មោះត្រប់មួយប្រភេទផ្លែទ្រមៀចសណ្ឋានដូចផ្លែល្ពៅ, ប្រើជាបន្លែ, អន្លក់
-
ក្រាយ នាម
ឈ្មោះឈើធំមួយប្រភេទដើមស្រលួតស្លឹកប្រហែលនឹងស្លឹករំដួល
-
ក្រាល កិរិយាសព្ទ
លា, លាត
-
ក្រាលកឋិន កិរិយាសព្ទ
ប្រកាសឱ្យសង្ឃឮគ្រប់អង្គថាយកចីវរណាជាកឋិន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។