វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 64 / 76
-
ក្រវល់ក្រវាយ នាម
សេចក្ដីព្រួយ, រសាប់រសល់
-
ក្រវាញ នាម
ឈ្មោះប្រទាលមួយប្រភេទមានផ្លែប្រើជាថ្នាំកែរោគ, ច្រើនមានតែនៅទីភ្នំក្នុងស្រុកថ្ពង, ខែត្រពោធិ៍សាត់, ខែត្របាត់ដំបង។
-
ក្រវាញជ្រូក នាម
ឈ្មោះស្មៅមួយប្រភេទមើមប្រើជាថ្នាំកែរោគ។
-
ក្រវាត់ កិរិយាសព្ទ
ព័ទ្ធជុំវិញភ្ជាប់មុខគ្នា
-
ក្រវាត់ក នាម
គ្រឿងលម្អសម្លៀកបំពាក់ជាពិសេសសម្រាប់បុរសមានរាងជាបន្ទះក្រណាត់ស្អាតៗដែលគេរុំព័ទ្ធក្រោមកអាវហើយទម្លាក់ផ្នែកខាងចុងមកខាងមុខអាវ
-
ក្រវាន់ នាម
ឈ្មោះឈើមួយប្រភេទមានផ្កាក្រអូបឈ្ងុយស្រដៀងគ្នានឹងក្លិនចេកនួនទុំ។
-
ក្រវាម គុណនាម
ធំច្បាស់, ក្រឡាញ
-
ក្រវិកក្រវក់ គុណនាម
វីវក់បត់បែន
-
ក្រវិចក្រវៀន គុណនាម
ដែលបត់បែនវៀចមិនត្រង់, ដែលមានរំពត់, មានរបត់, កោងរមួលប្រើជា 7 ក៏បានសរសេរក្រវិចក្រវៀន
-
ក្រវិន គុណនាម
ទាល់ទៅណាមិនរួចឬដេកធ្វើអាការដូចជាប់ដៃជាប់ជើង
-
ក្រវិល នាម
ប្រដាប់ធ្វើដោយលួសមាស, ប្រាក់ឬស្ពាន់សម្រាប់ពាក់ត្រចៀកពាក់ដៃពាក់ជើង
-
ក្រវឹម គុណនាម
កន្តិបកន្តឹម
-
ក្រវើន កិរិយាសព្ទ
ឧស្សាហ៍, ដាស់តឿន
-
ក្រវើនក្រតើន គុណកិរិយា
ឧស្សាហ៍, ខ្នះខ្នែង, ប្រឹងប្រែងខ្លាំង, រវៀសរវៃ
-
ក្រវៀច គុណនាម
វៀចមិនត្រង់, មិនមូល
-
ក្រវៀន គុណនាម
វៀនវង់, ដែលអង្កុញដៃជើងបែបខ្វៀន
-
ក្រវេច គុណនាម
ខ្លី, តូច, ទាល់, ចង្អៀត
-
ក្រវេមក្រវាម គុណនាម
ស្នាមគំនូសឬស្នាមប្រឡាក់ប្រតេកប្រតាកពាសវាលមិនមានកំណត់
-
ក្រវែល កិរិយាសព្ទ
ល្បាត, ឃ្លាំដោយដើរទៅដើរមក
-
ក្រសារ នាម
ឈ្មោះសត្វស្លាបមានកវែងមានស្លាបសម្បុរប្រផេះ។
-
ក្រសាល កិរិយាសព្ទ
លេងលំហើយ ( រ . ស .)
-
ក្រសាវ កិរិយាសព្ទ
ឈោងចាប់ប្រមូលដោយដៃទាំងពីរ
-
ក្រសាំង នាម
ឈ្មោះឈើមួយប្រភេទមានផ្លែប្រើជាម្ជូរបាន, ស្លឹកល្អិត, ផ្កាធ្វើជាអន្លក់ទឹកគ្រឿងឬជាបន្លែសម្លកកូរ, ជាឈើមានបន្លា។
-
ក្រសាំងទាប នាម
ឈ្មោះអន្លក់មួយប្រភេទដុះក្នុងទីត្រជាក់, ប្រើជាជំនួសសាឡាត់បាន។
-
ក្រសាំងទំហំ នាម
ឈ្មោះដំណាំមួយប្រភេទពួកជីរ, ដើមតូចៗស្ទើរជាវល្លិ, ស្លឹកវែង, សណ្ឋានប្រហែលនឹងដើមកន្ទាំងហែ។ឈ្មោះឈើមួយប្រភេទទៀតមានក្លិនដូចគ្នាច្រើនមានតែនៅទីភ្នំ។
-
ក្រសិត នាម
( ម . ព . សសិត២)។
-
ក្រសួង នាម
មុខងារ, មុខការ, ស្ថាប័នរបស់រដ្ឋាភិបាលដែលមានមុខការឬសកម្មភាពជាក់លាក់លើវិស័យណាមួយហើយស្ថិតក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីម្នាក់
-
ក្រសួងត្បូងការ
ក្រសួងជាត្បូងនៃការទាំងពួង ( ព . បុ .)។
-
ក្រសួងបឋមសិក្សា នាម
មុខងារឬមុខការក្នុងការដឹកនាំឬរៀបចំគ្រប់គ្រងក្នុងការសិក្សាក្នុងថ្នាក់ដំបូងកម្រិតស្មើនឹងនាយកដ្ឋានបឋមសិក្សា។
-
ក្រសួងពាណិជ្ជកម្ម
( ម . ព . ក្រសួងពាណិជ្ជការ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។