វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 62 / 76
-
ក្របខ័ណ្ឌ នាម
រង្វង់, វិស័យ, នាទី
-
ក្របី នាម
ឈ្មោះសត្វពាហនៈចតុប្បាទស្នែងវែងរៀវស្រួចមានរង្វង់កោងជាពាហនៈសម្រាប់ទឹមដូចគោដែរ។ក្របីមានពីរយ៉ាង
-
ក្របីដេកគ្រេង នាម
ក្របីប្រះដេកក្នុងទឹកឮសូរគ្រេង។
-
ក្របីឧទ្ទាម នាម
ក្របីឡើងកទ្រើសកម្លាំងពិបាកប្រើឬក្របីដែលលែងចោលយូរនៅតែក្នុងព្រៃផ្លាងចាប់យកមកប្រើមិនកើត។
-
ក្របួច កិរិយាសព្ទ
ចាប់រួបក្រសោបបួង
-
ក្របៀត កិរិយាសព្ទនាម
ខ្នាតបុរាណខ្មែរដែលមានប្រវែងមួយចង្អុលដៃឬ១២គ្រាប់ស្រូវ។
-
ក្របែល កិរិយាសព្ទ
កាប់រំលំឬកាប់ផ្ដាច់
-
ក្របៅ នាម
ឈ្មោះឈើមួយប្រភេទមានផ្លែបរិភោគបាន។អ្នកស្រុកធ្លាប់ជឿមកថាកាលណាត្រីព្រលូងស៊ីផ្លែក្របៅសាច់ត្រីនោះកាលណាគេបរិភោគទៅនឹងបណ្ដាលជាពិសពុល។
-
ក្រពក កិរិយាសព្ទ
( ព . បុ .) បូល, ស្រែក : ( ប្រើចំពោះតែក្អែក )
-
ក្រពង នាម
ឈ្មោះចំណីម្យ៉ាងគេយកអំបុកស្រូវដំណើបទៅលីងបំពងហើយលាយនឹងទឹកស្ករពូតជាដុំមូល
-
ក្រពត នាម
ឈ្មោះសត្វទឹកមួយប្រភេទសន្តាននឹងត្រីមានធ្មេញតែពីរលើមួយក្រោមមួយមុតដូចកាំបិតកោរ, ជាសត្វសាហាវអាចច្រឹបសាច់មនុស្សបាន, មានស្បែកគ្រាតៗដូចស្បែកបបែលឬពោះប្រមោយដំរី, កាលណាតែចាប់ខ្លួនវាវាបំប៉ោងពោះប៉ោងដូចជាសត្វហ៊ីង។
-
ក្រពា នាម
ក្រពើមានម្រាមជើងជាប់ដូចជើងសត្វទា។
-
ក្រពាត់ នាម
ខ្សែសម្រាប់ចងកូបពាក់តាមកន្ទុយដំរី
-
ក្រពាត់ជ្រូក នាម
ឈ្មោះតិណជាតិមួយប្រភេទសន្តានកន្ទាំងបាយស, សន្តានធ្មៃសំបកវេញជាខ្សែបាន។
-
ក្រពាត់ដៃ កិរិយាសព្ទ
ពាត់ដៃទៅខាងក្រោយចង្កេះ
-
ក្រពឹត គុណនាម
ក្រជឹបរឹតរួតដោយស្នាមដំបៅជាដើម
-
ក្រពុល កិរិយាសព្ទ
ឱ្យក្លិនក្រពុល
-
ក្រពុលបាយ នាម
ឈ្មោះត្រីស្រកាមួយប្រភេទសន្តានត្រីឆ្កោក, តែសម្បុរសស្លាំងបន្តិច
-
ក្រពុំ គុណនាមនាម
ដែលមិនទាន់រីក ( ផ្កា )
-
ក្រពើ នាម
ឈ្មោះសត្វទឹកមួយប្រភេទមានជើង៤កន្ទុយវែងជាសត្វសាហាវ, នៅលើគោកក៏បាន, តែច្រើននៅក្នុងទឹកមានត្រីនិងសាច់ជាចំណី។
-
ក្រពេញ នាម
ពពុះទឹកតូចៗព្រួចឡើងកើតដោយត្រីឬសត្វទឹកផ្សេងៗខ្ពុរខ្យល់ពីមាត់
-
ក្រពេញញើស នាម
( ជីវ .) ក្រពេញតូចៗមានរាងជាបំពង់ស្ថិតនៅក្នុងបាតស្បែកមនុស្សសត្វដែលមាននាទីបញ្ចេញទឹកនិងសារធាតុរ៉ែនៅពេលដែលសារពាង្គកាយក្ដៅខ្លាំង។
-
ក្រពេញទីរ៉ូអ៊ីត នាម
( ជីវ .) ក្រពេញដែលនៅត្រង់កក្រោមបំពង់សំឡេងនិងខាងមុខបំពង់ខ្យល់។
-
ក្រពេញទឹកដោះ នាម
( ជីវ .) ក្រពេញមួយនៅក្នុងសុដន់មនុស្សស្រីឬថនិកសត្វញីដែលមាននាទីផលិតទឹកដោះ។
-
ក្រពេញទឹកមាត់ នាម
( ជីវ .) ក្រពេញម្យ៉ាងស្ថិតនៅក្នុងថ្ពាល់ទាំងសងខាងនិងនៅក្បែរធ្មេញមុខសម្រាប់ផលិតនិងបញ្ចេញទឹកមាត់
-
ក្រពេញប្រូស្តាត នាម
ក្រពេញម្យ៉ាងរបស់បុរសភេទសម្រាប់ផលិតរំអិលលាយទឹកកាមស្ថិតនៅខាងក្រោមជាប់នឹងប្លោកនោម
-
ក្រពេញអង់ដូគ្រីន នាម
( ជីវ .) ក្រពេញម្យ៉ាងដែលបញ្ចេញអរម៉ូនផ្ទាល់ទៅក្នុងឈាម
-
ក្រពេន នាម
ឈ្មោះឈើមួយប្រភេទមានផ្កាក្រអូបស្លឹកប្រើបន្ទុំក្រចក, បន្ទុំភ្លុកឱ្យក្រហម។ក្រពេនម្យ៉ាងទៀតពូជមកពីប្រទេសចិនមានស្លឹកស្ដើងជាងបន្តិចគេយកស្លឹកមកធ្វើជាបន្លែ។
-
ក្រពះ នាម
អាការមានសណ្ឋានដូចប្លោកសម្រាប់ទទួលអាហារ។មនុស្សដែលផឹកស៊ីច្រើនគេហៅមនុស្សក្រពះទក់, ក្រពះតាប់ ( ព . ទ្រ .)។
-
ក្រម នាម
លំដាប់; ក្បួន, បែប, ពួក, ប៉ែក
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។