វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 61 / 76
-
ក្រញូស គុណនាម
អាក្រក់, មិនស្រស់បស់
-
ក្រញើត គុណកិរិយា
ពាក្យសម្រាប់ញ៉ាំងពាក្យខឹងឱ្យវិសេសឡើង
-
ក្រញើតដាក់ កិរិយាសព្ទ
ពោលពាក្យក្រញើតទៅរក។
-
ក្រញេង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យក្រញាង
-
ក្រញេញ គុណនាម
តូចទាបរេញ
-
ក្រញេស គុណនាម
ស្ដើង, ប៉ើងរ៉ើង
-
ក្រញោន គុណនាម
ទាល់ឥរិយាបថ; ទាល់វាចា, កំប្រោន
-
ក្រញៅ កិរិយាសព្ទ
ញីញក់ឬក្ដិចខ្ញាំដោយក្រចក។
-
ក្រដាស នាម
សន្លឹកស្ដើងៗធ្វើពីវត្ថុផ្សេងៗគឺចំបើង, កំណាត់សំពត់, សំបកឈើឬសាច់ឈើជាដើមសម្រាប់ប្រើបោះពុម្ពអក្សរ, សរសេរ, វេចខ្ចប់របស់ទាំងឡាយ។ល។
-
ក្រដាសកាបូន នាម
ក្រដាសស្ដើងដែលផ្នែកម្ខាងធ្វើពីកាបូនពណ៌ខ្មៅប្រើសម្រាប់ផ្ដិតចម្លងលើក្រដាសសសន្លឹកដទៃទៀតឱ្យបានច្រើនច្បាប់ឬក៏ផ្ដិតចម្លងរូបភាពជាដើម។
-
ក្រដាសខាត់ នាម
ក្រដាសរឹងក្រាស់ល្មមមានគ្រាប់ខ្សាច់ល្អិតៗនៅលើផ្ទៃម្ខាងសម្រាប់ខាត់ឈើឬដែកឱ្យរលោង។
-
ក្រដាសតារាង នាម
ក្រដាសដែលមានបន្ទាត់ខ្វែង។
-
ក្រដាសត្រចៀក នាម
សន្ទះស្ដើងនៅក្នុងរន្ធត្រចៀកសម្រាប់ទទួលរលកសំឡេងពីខាងក្រៅ។
-
ក្រដាសរ៉ែ នាម
ក្រដាសដែលចោះទម្លុះញឹកៗជាខ្សែសម្រាប់ហែកបានដោយងាយ។
-
ក្រដាសសើម នាម
ផ្ទាំងក្រណាត់ពណ៌សតូចៗដែលមានសំណើមដាក់គរលើគ្នាក្នុងកញ្ចប់ប្លាស្ទិកសម្រាប់ហូតចេញមកសម្អាតមុខមាត់ដៃជាដើម។
-
ក្រដាសអនាម័យ នាម
ក្រដាសស្ដើងទន់សម្រាប់ប្រើប្រាស់ក្នុងបង្គន់។
-
ក្រណាត់ នាម
សំពត់, ផលិតផលដែលកើតពីការត្បាញសរសៃអំបោះដោយដៃឬម៉ាស៊ីន
-
ក្រណាន់ គុណកិរិយាគុណនាម
ដែលប្រកាន់ស្អិតបំភ្លេចមិនបាន; ដែលកួចកាន់ជានិច្ចក្នុងចិត្ត
-
ក្រតើន គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យគាតឬលាត់ឱ្យប្លែកឡើង
-
ក្រតៗ ឧទានសព្ទ
សូរឮដោយសត្វគីង្គក់យំឬសូរឮដោយអ្វីៗសង្កៀតគ្នា
-
ក្រទា គុណនាម
ដែលមានរាងធំទាបក្រអាញ
-
ក្រទាំង គុណនាម
ពាក្យសម្រាប់ចម្រើនពាក្យគោក, ស្វិត, ក្រៀមឱ្យប្លែកឡើង
-
ក្រទី ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យក្រទា
-
ក្រទីក្រទា គុណកិរិយា
ដែលមានដំណើរតេងតាងវេលាក្រោកឬស្ទុះដោយភ័យ, ភ្ញាក់ឬខឹង
-
ក្រទឺត គុណកិរិយា
ដែលមានអាការក្រមាំក្រអឺត
-
ក្រទឺតក្រទែ គុណកិរិយា
( ម . ព . ក្រទែ )។
-
ក្រទែ គុណនាម
ដែលមានអាការអង់អាច
-
ក្រនៀវ កិរិយាសព្ទនាម
ត្រកួញសូត្រ, ត្រកួញអំបោះជាដើមបញ្ចូលគ្នា។
-
ក្រនៀវកែវ នាម
ឈ្មោះបង្អែមមួយប្រភេទគេធ្វើដោយការកូរបាយដំណើបចំហុយគេលាយស្ករសកូរឱ្យត្រាតែឡើងសម្បុររលោង
-
ក្រប នាម
រណប
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។