វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 6 / 76
-
កញ្ឆាញ គុណនាម
ដែលរីកកំពាងច្រាញ
-
កញ្ឆាត់ កិរិយាសព្ទនាម
លោតដោយស្នៀតផ្សេងៗ
-
កញ្ឆិត គុណនាម
ដែលខាត, ខ្វះបន្តិចបន្តួចមិនពេញតាមកំណើតធម្មតា
-
កញ្ឆិល គុណនាម
រេចរឹល, ត្រប៉ិល, ត្រប៉ើលដោយរួញដោយរេច, ដោយខើច។
-
កញ្ឆឹម គុណនាម
តូចជំទើរ, តូចទ្រនាប់មើលទៅឃើញសមរម្យ ( ពាក្យថ្នម )
-
កញ្ឆួង គុណនាម
ឆ្លុះកញ្ឆត, គ្រហួង។
-
កញ្ឆើញ គុណនាម
ខើចប៉ែកខាងលើ
-
កញ្ឆើល គុណនាម
( ម . ព . កញ្ឆិល )។
-
កញ្ឆៀវ នាម
ឈ្មោះខ្យងសមុទ្រមួយប្រភេទមានស្នូកតូចកំប៉ាតមានកន្ទុយសម្បុរដូចក្ដាម។
-
កញ្ឆេង កិរិយាសព្ទ
លោតដោយសប្បាយ, ដោយមានសោមនស្ស
-
កញ្ឆែត នាម
ឈ្មោះបន្លែវារិជតិណជាតិមួយប្រភេទជាវល្លិដុះក្នុងទឹកសម្រាប់ប្រើជាអន្លក់; ប្រើជាបន្លែក៏បាន។
-
កញ្ឆែវ គុណកិរិយាគុណនាម
ដែលវៀចឆែវទៅម្ខាងៗ
-
កញ្ឆោត គុណនាម
ដែលងាយបញ្ឆោត
-
កញ្ជង់ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យលិចឱ្យប្លែកឡើង
-
កញ្ជនជៃ នាម
ឈ្មោះត្រីស្រកាមួយប្រភេទក្នុងពួកត្រីរ៉ស់សម្បុរខ្មៅពព្រុសក្បាលរាងស្រួចសាច់សក្បុស។ស្រុកខ្លះហៅកន្ទន់ជៃ។
-
កញ្ជប់ គុណនាម
ដែលរារង់, បង្អែរបង្អង់, បណ្ដោះបណ្ដៃបំណុលគេដោយមានល្មមនឹងសងគេបានហើយទម្រន់បង្អង់មិនសងគេងាយ, ឬដែលខ្ចីប្រដាប់ប្រើប្រាស់របស់គេទៅហើយទម្រន់បង្អង់ទុកមិនឱ្យមកគេវិញ
-
កញ្ជរ នាម
ឈ្មោះខែត្រមួយក្នុងដែនកម្ពុជាក្នុងកាលអំពីដើម ( ឥឡូវរួមក្នុងខែត្រក្រចេះ )។
-
កញ្ជាក់ នាម
អ្វីៗដែលគេខ្ជាក់ចោល
-
កញ្ជាក់ស្លា នាម
ឈ្មោះត្រីស្រកាមួយប្រភេទរាងដូចត្រីកន្ត្រប់សម្បុរប្រាយលាជ
-
កញ្ជាត នាម
ជាតិ។ពាក្យសាមញ្ញប្រើដោយមានទោសៈមើលងាយទ្រគោះបន្តុះបង្អាប់អ្នកដទៃណាមួយឥតខ្លាចចិត្តឥតញញើត
-
កញ្ជុសមាន់ នាម
ឈ្មោះរោគមួយប្រភេទកើតនៅស្បែកមានសណ្ឋានដូចស្រែងបណ្ដាលឱ្យស្កៀបរមាស់ក្នុងវេលាដែលបែកញើស។
-
កញ្ជួ គុណនាម
( ព . ទ្រ .) ជួឥតគួរឥតសម
-
កញ្ជើ នាម
របស់ត្បាញដោយបន្ទោះឫស្សីសម្រាប់ដាក់អ្វីៗគ្រប់យ៉ាង, ខាងលើមានរាងមូលហៅថាមាត់ក្ដាប់នឹងបន្ទោះផ្ដៅខាងក្រោមរាបហៅថាបាត
-
កញ្ជើជំពោះ នាម
កញ្ជើមួយប្រភេទមានជើងខាងក្រោមត្បាញកាច់ជ្រុងមាត់ខាងលើកាច់ជ្រុងក៏មានមូលក៏មានរាងតូចក្រោមធំក្អេងខាងលើ
-
កញ្ជើបាយដាច នាម
ឈ្មោះឈើមួយប្រភេទដើមមានបន្លាខ្លីៗស្លឹកស្រដៀងនឹងស្លឹកសុរភីមានផ្លែក្លិនហាងបន្តិចៗប៉ុន្តែគេអាចបរិភោគផ្លែទុំបាន
-
កញ្ជែះ កិរិយាសព្ទ
បុកតិចៗ, បុកថ្នមៗ។កញ្ជែះស្រូវ, កញ្ជែះអង្ករ, គឺបុកស្រូវ, ស្រិតអង្ករបន្តិចបន្តួចប្រមាណ១ក្ដាប់២ក្ដាប់មិនពេញត្បាល់។
-
កញ្ជោ នាម
ចម្រឹងឬបង្គោលបោះចងរនងសន្ទូច, រនង
-
កញ្ជះ គុណនាមនាម
មនុស្សដែលនៅបម្រើគេដោយចំពាក់ទ្រព្យគេគឺខ្ញុំកំដរដែលគេប្រើតាមតែប្រទះដូចជារបស់កញ្ជះកញ្ជាយ
-
កញ្ជះកញ្ជាយ កិរិយាសព្ទគុណនាម
រាយឥតសណ្ដាប់ធ្នាប់; ចាយវាយទ្រព្យធនឥតសណ្ដាប់ធ្នាប់
-
កញ្ជ្រក់ គុណនាម
( ព . ទ្រ .) ដែលអាប់ស្រីសួស្ដី, ឥតរាសី, ពភ្លក់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។