វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 40 / 76
-
កូនគ្លី នាម
( ម . ព . កូនឃ្លី )។
-
កូនឃ្លី នាម
ប្រដាប់ធ្វើអំពីកែវមានសណ្ឋានជាដុំមូលមានលំអដោយព័ណ៌ផ្សេងៗសម្រាប់បោះប្រមៀលលេង។
-
កូនង៉ា នាម
( ម . ព . កូនង៉ែត )។
-
កូនង៉ែត នាម
ទារក, ក្មេងដែលនៅបៅ។គេហៅថាកូនង៉ាក៏បាន
-
កូនចត្រង្គ នាម
( ម . ព . កូនអុក )។
-
កូនចាប នាម
( សព្ទមេមត់ ) សិស្សរបួសរបស់មេមត់គឺមនុស្សដែលរាប់អានជឿកាន់ខ្មោចមេមត់ហើយប្រគល់ខ្លួនជាសិស្សរបស់មេមត់រូបមេមត់ហៅមនុស្សនោះថាកូនចាបក្នុងកាលដែលខ្មោចមេមត់កំពុងចូលជាន់រូប ( មេមត់ស្រុកខ្លះហៅពងចាប )។
-
កូនចិញ្ចឹម នាម
អ្នកដែលត្រូវបានគេទទួលយកមកចិញ្ចឹមបីបាច់ថែរក្សាដូចជាកូនរបស់ខ្លួន
-
កូនចៀម នាម
( ព . ប្រ .) តំណាងព្រះយេស៊ូក្នុងសាសនាគ្រិស្ត។ — ព្រះយេស៊ូជាកូនចៀមរបស់ព្រះ។
-
កូនចៅ នាម
( ព . ប្រ .) អ្នកស្ថិតក្រោមឱវាទបុគ្គលណាម្នាក់ឬអ្នកធ្វើការនៅក្រោមការគ្រប់គ្រងរបស់ប្រធាននៃស្ថាប័នណាមួយ
-
កូនជញ្ជីង នាម
ដុំសំណឬដែកមានចំនួនលេខសម្រាប់ថ្លឹងដោយជញ្ជីង។
-
កូនជាង នាម
អ្នកដែលធ្វើការក្រោមបង្គាប់មេជាង
-
កូនជឹង នាម
មនុស្សស្ថិតក្រោមបញ្ជាគេ, អ្នកដែលបម្រើផលប្រយោជន៍របស់គេ
-
កូនជ្រូក គុណនាមនាម
ពាក្យសម្រាប់ប្រើភ្ជាប់ទៅនឹងពាក្យកុនភាពយន្តឬវីដេអូដែលអាសអាភាស
-
កូនឈើ នាម
រុក្ខជាតិដែលនៅតូចៗ
-
កូនឈ្នួល នាម
( ម . ព . ឈ្នួល )។
-
កូនឈ្លប នាម
ទាហានឬភ្នាក់ងារស៊ើបការណ៍ក្មេងៗក្នុងសម័យខ្មែរក្រហម
-
កូនតឹង នាម
ឈ្មោះគ្រឿងប្រហារមួយប្រភេទធ្វើពីដែកឬសំណមានសណ្ឋានមូលទំហំប៉ុនផ្លែក្រសាំងឬផ្លែក្រូចឆ្មារចងភ្ជាប់នឹងខ្សែវែងសម្រាប់ចោលទៅហើយកន្ត្រាក់មកវិញ។
-
កូនត្រី នាម
គ្រាប់ដីតូចៗដែលមាននៅក្នុងល្បាយបន្ទាប់ពីលាយដីស្អិតស្ងួតជាមួយដីជ័រដែលគេត្រូវរែងយកចេញដើម្បីបានជាដីល្បាយម៉ដ្ឋសម្រាប់ធ្វើក្អមឆ្នាំង ...។
-
កូនទន្ទឹមស្មា
កូនដែលធំប៉ុនអាពុកម្ដាយហើយ។
-
កូនទម្រើស គុណនាម
កូនដែលម្ដាយអាពុកថ្នមឱ្យទាល់តែទ្រើសចិត្ត។
-
កូនទោល នាម
ផ្គាំ, កូនសង្កត់ទោល។
-
កូនបង្កើត នាម
កូនដែលមានកំណើតពីឪពុកនិងម្ដាយបង្កើត។
-
កូនបញ្ញើក្អែក
( ម . ព . បញ្ញើក្អែក )។
-
កូនបណ្ដែត នាម
កូនផ្តិលតូចៗដែលដាក់បណ្ដែតទឹកក្នុងផ្តិលធំសម្រាប់ដងទឹកពីក្នុងផ្តិលធំនោះយកមកប្រើប្រាស់។
-
កូនបំណុល
អ្នកជំពាក់បំណុល។
-
កូនប្រយោល នាម
ប្រដាប់មួយយ៉ាងមានសណ្ឋានដូចកូនតឹងឬកូនជញ្ជីងសម្រាប់ចងខ្សែស្ទង់ពីលើមកក្រោមដើម្បីឱ្យដឹងជាវៀចឬត្រង់។
-
កូនប្រសា នាម
( ម . ព . ប្រសា )។
-
កូនពៀក នាម
( ម . ព . ក្អាត់ )។
-
កូនភ្លោះ នាម
កូនពីរឬលើសពីពីរនាក់ដែលចាប់កំណើតក្នុងផ្ទៃម្ដាយក្នុងពេលតែមួយហើយសម្រាលចេញជាបន្តបន្ទាប់
-
កូនមិនគ្រប់ខែ នាម
កូនដែលកើតមកមុនកាលកំណត់; ( ព . ម .) មនុស្សដែលមានអត្តចរិតប្លែកពីគេ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។