វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 4 / 76
-
កង់រវៃ នាម
ឧបករណ៍ដែលមានរាងជារង្វង់អាចវិលលើអ័ក្សមួយសម្រាប់រវៃអ្វីមួយឱ្យដំណើរការ។
-
កង់សឺគួរ នាម
កង់ដែលទុកបម្រុងសម្រាប់ប្ដូរពេលបែកឬពេលខូច
-
កង្កាញ់ កិរិយាសព្ទ
( ម . ព . អង្កាញ់២និង៣)។
-
កង្កុញ កិរិយាសព្ទ
( ម . ព . អង្កុញ )។
-
កង្កួច កិរិយាសព្ទ
ស្រែករកគ្នា ( ដំរី )
-
កង្កួញ កិរិយាសព្ទ
ក្ដាប់ដៃ, ក្ដាប់ប្រមោយដោយបួងដៃឬប្រមោយឡើង។
-
កង្កែប នាម
ឈ្មោះសត្វទឹកមួយប្រភេទមានជើង៤ចេះហែលទឹក, មុជទឹក, លោតលើគោកក៏បានច្រើននៅអាស្រ័យនឹងទីក្បែរមាត់ទឹកឬនឹងរន្ធដីក៏នៅបាន។
-
កង្កែបកូប នាម
កង្កែបដែលមានរូបធំយំឮសូរកូបៗ។
-
កង្កែបបោប នាម
សាច់កង្កែបដែលគេធ្វើជាម្ហូបម្យ៉ាងហៅថាបោប
-
កង្កែបប្រុយ នាម
ឈ្មោះកង្កែបមួយប្រភេទមាឌតូចដងខ្លួនវែងជើងវែងៗ, អ្នកស្រុកខ្លះហៅកូនស្ងើន។
-
កង្កែបអាចម៍គោ នាម
ឈ្មោះកង្កែបមួយប្រភេទមាឌតូចប៉ុនគ្នានឹងកង្កែបប្រុយដែរប៉ុន្តែដងខ្លួនខ្លីជើងក៏ខ្លីៗដែរសម្បុរស្ទើរលឿងនៅតែក្នុងកំពាយអាចម៍គោលើគោក។
-
កង្កែបអាចម៍គោលោតខាំពស់វែក
( ព . ទ . បុ .) អ្នកឥតអំណាចឬខ្សោយអំណាចហ៊ានប្រទូស្តទៅរកអ្នកមានអំណាច។
-
កង្កែបអាចម៍គោហ៊ានលោតខាំពស់វែក
( ព . ទ . បុ .) រាស្ត្រតូចតាចហ៊ានប្រណាំងប្រជែងជាមួយនឹងមន្ត្រីមានស័ក្ដិធំ។
-
កង្ខា នាម
សេចក្ដីសង្ស័យ, សេចក្ដីសន្ទិះ។
-
កង្ខើញ កិរិយាសព្ទ
លើកទាញឬលាត់សម្លៀកឱ្យខើចឡើង
-
កង្វល់ នាម
សេចក្ដីខ្វល់ចិត្តខ្វល់គំនិត
-
កង្វាក់ គុណនាមនាម
( ព . ទ្រ .) ដែលខ្វាក់; មនុស្សឬសត្វដែលខ្វាក់
-
កង្វារ នាម
ប្រដាប់សម្រាប់ខ្វារ
-
កង្វិន គុណនាមនាម
( ព . ទ្រ .) ដែលខ្វិន; មនុស្សឬសត្វដែលខ្វិន
-
កង្វេរ នាម
ប្រដាប់មានផ្លែក្ងក់ធ្វើដោយដែកមានដងធ្វើដោយឈើសម្រាប់កាវដំរី។
-
កង្វះ នាម
ការខ្វះភាពខ្វះខាតការមិនគ្រប់គ្រាន់
-
កង្វះខាត នាម
ការខ្វះខាត, ភាពខ្វះខាត។
-
កង្ហារ នាម
ប្រដាប់មានស្លាបដែលអាចនឹងវិលដោយកម្លាំងខ្យល់បាន។
-
កង្ហារអគ្គិសនី នាម
ប្រដាប់មានស្លាបដែលអាចនឹងវិលដោយកម្លាំងអគ្គិសនីបង្កើតជាខ្យល់បក់ឱ្យល្ហើយ។
-
កង្ហិច នាម
ឈ្មោះសត្វពួកកង្ហែនមាឌតូចជាងកង្ហែនធំទ្រើសជាងកន្ថឹក។
-
កង្ហែន នាម
សត្វមួយប្រភេទក្នុងពួកសត្វមានដោះសម្បុរខ្មៅប្រផេះរូបធំជាងកង្ហិចស៊ីផ្លែឈើនិងសាច់ក្នុងគ្រាប់ឈើជាអាហារ។
-
កងៗ ឧទានសព្ទ
( ម . ព . ឡងៗ)។
-
កច្ចជាតិ នាម
រុក្ខជាតិពុល, រុក្ខជាតិដែលមានជាតិពុល
-
កច្ចាយនូបត្ថម្ភកៈ នាម
ឈ្មោះក្បួនវេយ្យាករណ៍ជាជំនួយដល់មូលកច្ចាយនៈដែលសម្ដេចព្រះមហាសុមេធាធិបតីជួនណាតជោតញ្ញាណោព្រះសង្ឃរាជគណៈមហានិកាយបានរៀបរៀងក្នុងកាលដែលសម្ដេចមានសមណស័ក្ដិជាព្រះគ្រូសង្ឃសត្ថា។
-
កច្ចាយនៈ នាម
នាមព្រះមហាថេរមួយអង្គជាអ្នកតែងក្បួនវេយ្យាករណ៍បាលីសម័យជាន់ដើម។វេយ្យាករណ៍បាលីនោះក៏ហៅថាកច្ចាយនៈដែរ ( ច្រើនហៅថាមូលកច្ចាយនៈ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។