វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 39 / 76
-
កុំអាលអើ
កុំអាលព្រម!។
-
កុំអំពល់
( សំនួន .) កុំរវល់!, កុំអើពើ!
-
កុះ គុណនាម
ជិតៗគ្នា
-
កុះករ គុណនាម
ច្រើន, បរិបូណ៌, សម្បូណ៌, ដេរដាស
-
កុះកុំ គុណកិរិយាគុណនាម
( ម . ព . កុះករ )។
-
កូដ នាម
( ប . ព .) ប្រព័ន្ធពាក្យលេខសញ្ញាអក្សរទាំងសម្ងាត់ទាំងចំហដែលគេប្រើសម្រាប់តាងឱ្យសារឬពាក្យគន្លឹអ្វីះមួយក្នុងទម្រង់ខ្លីសមស្រប
-
កូដកម្ម នាម
អំពើព្រហើន, អំពើកោងកាចវៀចវេរ; ពុតត្បុត។
-
កូដការ នាម
( ប . ព .) ការបំប្លែងទិន្នន័យដែលបានបញ្ចូល ( ដូចជាអក្សរសញ្ញាពាក្យបញ្ជា ) ទៅជាកូដឬទៅក្នុងទម្រង់ជាលេខ (១ឬ០) ដែលអាចស្គាល់បានដោយកុំព្យូទ័រ។
-
កូដនីយកម្ម នាម
( ប . ព .) ការបំប្លែងព័ត៌មានឬទិន្នន័យទៅជាកូដពិសេសណាមួយដែលគេមិនអាចយល់ឬប្រើប្រាស់បាន។ — អ្នកអាចធ្វើកូដនីយកម្មឯកសាររបស់អ្នកដោយមិនឱ្យនរណាម្នាក់អាចអានឯកសារទាំងនោះបានក្រៅពីអ្នក។
-
កូដវិទ្យា នាម
( ប . ព .) ការសិក្សាពីវិធីបំប្លែងទិន្នន័យទៅជាកូដ។
-
កូដិក នាម
( ប . ព .) គ្រឿងអេឡិចត្រូនិកមួយដែលបំប្លែងឬបង្រួមសញ្ញានៃសំឡេងឬរូបភាពឱ្យតូចមុននឹងបញ្ជូនតាមប្រព័ន្ធទូរគមនាគមន៍។សញ្ញាទាំងនេះត្រូវបានពន្លាមកទ្រង់ទ្រាយដើមវិញនៅឯឧបករណ៍ទទួល។
-
កូដោបាយ នាម
ឧបាយកោង, ឧបាយដែលព្រហើនកោងកាច
-
កូត កិរិយាសព្ទ
សកសំបកជាបន្ទះតូចៗ, រូតកោសចុះឡើងៗ
-
កូតា នាម
ចំនួនអប្បបរមាចាំបាច់នៃសម្លេងឆ្នោតដើម្បីជ្រើសរើសបេក្ខជនណាម្នាក់។
-
កូទីលេដុង នាម
ក្លែបគ្រាប់ដែលមានអំប្រ៊ីយ៉ុងនៅខាងក្នុងគ្រាប់។
-
កូន នាម
មនុស្ស, សត្វដែលកើតអំពីមាតាបិតាមេបា
-
កូនកញ្រ្ចែង នាម
អ្នកទទួលលក់បន្ត, តំណាងចែកចាយ
-
កូនកណ្ដុរ នាម
ឈ្មោះរោគដុំមួយយ៉ាងមានណ្ឋានប្រហែលនឹងគ្រាប់ខ្នុរច្រើនកើតនៅមណ្ឌល - ក, ក្រលៀន, ក្លៀក
-
កូនកាត់ គុណនាមនាម
ដែលមានមេបាឬឪពុកម្ដាយពូជឬជាតិសាសន៍ខុសគ្នា; ជនឬសត្វដែលមានមេបាឬឪពុកម្ដាយពូជឬជាតិសាសន៍ខុសគ្នា
-
កូនកាំបិត នាម
កាំបិតតូច។
-
កូនកំព្រា នាម
កំណាត់ឈើឬកំណាត់ឫស្សីសម្រាប់ស៊កនឹងព័្រត្រ, ខ្សែ, វល្លិហើយមួលរឹតត្របែងអ្វីៗមាននឹមរទេះជាដើមដើម្បីឱ្យតឹងឱ្យមាំ។ពាក្យនេះច្រើនហៅខុសគ្នាតាមទម្លាប់ស្រុក, អ្នកស្រុកខ្លះហៅមេកំព្រា
-
កូនកំលោះ នាម
មនុស្សប្រុសដែលកំពុងចូលរោងការជាអនាគតស្វាមី។
-
កូនក្រក នាម
ពាក្យបរម្បរាដែលឮតៗគ្នាមកថាកូនមនុស្សឬកូនសត្វដែលគេពិឃាតយកទៅឆ្អើរឱ្យក្រៀមរុំដោយអំបោះឆៅហើយខ្មុកម្រ័ក្សណ៍ប្រសិទ្ធីឧបកិច្ចជាវត្ថុសក្ដិសិទ្ធិសម្រាប់ការពារខ្លួនក្នុងពេលមានភ័យអាសន្នជាដើម ( ឮថាមានតែក្នុងសម័យបុរាណព្រេងនាយយូរអង្វែងហើយ )។
-
កូនក្រមុំ នាម
មនុស្សស្រីដែលចូលរោងការជាអនាគតភរិយា
-
កូនក្រឡឹង នាម
គ្រឿងសំណង់ធ្វើពីឈើឬថ្មដែលគេក្រឡឹងជាក្បាច់សម្រាប់ដាក់ជាចម្រឹង។
-
កូនក្រាញ់ នាម
សន្ទុះប្រេងឬខ្លាញ់ឬស្ករត្នោតដែលចម្រាញ់រំងាស់ក្នុងខ្ទះត្រូវកម្ដៅភ្លើងពុះព្រួចៗផ្ដួចលោតឡើងមានអាការប្រហែលត្រីក្រាញ់មាត់, ពន្លៀក។ពាក្យនេះស្រុកខ្លះហៅពន្លៀកក្រាញ់, មាត់ក្រាញ់។
-
កូនក្រាប់ នាម
ស្រីអ្នកចាំទទួលពាក្យបន្តពីអ្នកផ្តើមច្រៀងហើយវាយក្រាប់បន្ទរថែមតាមចង្វាក់ភ្លេងផង ( ច្រើនប្រើក្នុងវង់ល្ខោនខ្មែរ )
-
កូនក្អុក គុណនាមនាម
( ម . ព . ក្អាត់ )។
-
កូនខ្ចី ន. គុ.
( ម . ព . កូនង៉ែត )
-
កូនគោល នាម
ឈ្មោះល្បែងមួយប្រភេទដែលគេយកដុំឈើស្រាលមានរលួសជាដើមធ្វើជាកូនបើលេងវេលាយប់ដុតដុំឈើនោះឱ្យឆេះដាក់កណ្ដាលទីស្នាមលេងហើយយកដំបងវាយដណ្ដើមដុំឈើនោះឱ្យខ្ទាតទៅកាន់ទីរបស់ខ្លួនៗទាំងពីរខាងបើពួកណាវាយបានទៅដល់ទីរបស់ខ្លួនមុនពួកនោះឈ្នះ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។