វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 38 / 76
-
កុលវន្ត
អ្នកមានត្រកូល, អ្នកមានពូជពង្ស។
-
កុលវិបត្តិ នាម
វិបត្តិត្រកូលគឺត្រកូលដែលមានសេចក្ដីប្រព្រឹត្តិខុសចាកគន្លងធម៌, គន្លងច្បាប់ឬដែលសូន្យផុតពូជពង្ស។
-
កុលវំសៈ នាម
វង្សនៃត្រកូល, សែស្រឡាយរបស់ត្រកូល។
-
កុលសម្បត្តិ នាម
សម្បត្តិត្រកូល, ការចម្រើនសមប្រកបរបស់ត្រកូលគឺត្រកូលដែលប្រព្រឹត្តសុចរិតតាមគន្លងធម៌ឬដែលមានពូជពង្សតៗគ្នាមិនដាច់។
-
កុលសម្ព័ន្ធ នាម
សម្ព័ន្ធនៃវង្សត្រកូល, ការចងស្ពានមេត្រីទាក់ទងគ្នាពីត្រកូលមួយទៅត្រកូលមួយ។
-
កុលាប នាម
ឈ្មោះដើមផ្កាមួយប្រភេទសណ្ឋានជាវល្លិមានបន្លាមានក្លិនក្រអូបឆ្ងាញ់។
-
កុលាលភណ្ឌ នាម
( ម . ព . មត្តិកាភណ្ឌ )។
-
កុលាលភាជន៍ នាម
ភាជន៍ដី, ចាន, ឆ្នាំងឬក្អមដែលធ្វើដោយដី។
-
កុសល គុណនាមនាម
កម្មដែលកម្ចាត់បង់នូវអំពើអាក្រក់ ( បុណ្យ )។
-
កុសលកម្ម នាម
អំពើល្អ, ការងារគ្មានទោស, អំពើកម្ចាត់បាបធម៌ឱ្យឃ្លាតចេញ, ការកាត់អកុសលចេញ
-
កុសលមូល
ឫសកុសល :( ព . ពុ .)
-
កុសលរស នាម
( អ . សិ .) តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ដោយកវីអ្នកនិពន្ធចេះលើកយកការអប់រំទូន្មានប្រៀនប្រដៅមកបង្ហាញតាមរយៈសកម្មភាពតួអង្គឬដំណើររឿង។
-
កុសលោបាយ នាម
ឧបាយដ៏ប៉ិនប្រសប់, កិច្ចកលដ៏វាងវៃ
-
កុសិនារា នាម
ឈ្មោះក្រុងជាទីនៅនៃស្ដេចមល្លរាជក្នុងមជ្ឈិមប្រទេសក្នុងជាន់ពុទ្ធសម័យ; ព្រះសក្យមុនីគោតមទ្រង់ចូលបរិនិព្វានក្នុងឱទ្យានជិតក្រុងនេះ។
-
កុសីតបុគ្គល នាម
បុគ្គលដែលខ្ជិលច្រអូស។
-
កុសុម នាម
ផ្កាឈើ។
-
កុហក កិរិយាសព្ទ
និយាយឱ្យគេភាន់ជំនឿ
-
កុហកឆ្កៀលក្រសាំង
កុហកបង្វិលដូចគេឆ្កៀលក្រសាំងឱ្យគេឃើញពុតភ្លាមៗ។
-
កុឡា នាម
ឈ្មោះជាតិមនុស្សនៅប្រទេសមួយក្នុងទ្វីបអាស៊ី។
-
កុំ កិរិយាសព្ទគុណនាមគុណកិរិយា
ពាក្យបដិសេធន៍ឃាត់កិរិយាសព្ទទាំងពួងដោយមិនយល់ព្រម
-
កុំប៉ូសង់ នាម
( គណិត .) ធាតុមួយក្នុងចំណោមធាតុទាំងឡាយនៃសំណុំលំដាប់ដែលតាងជាវ៉ិចទ័រណាមួយ
-
កុំប៊ីណា នាម
អង្គភាពពីរឬច្រើនដែលដំណើរការបំពេញគ្នាទៅវិញទៅមកហើយស្ថិតនៅក្រោមការគ្រប់គ្រងរួម
-
កុំផ្ទុកតាមថ្វែ
កុំយកតម្រាប់គេអ្នកមាន។
-
កុំផ្លិច នាម
( គណិត .) ដែលមានផ្នែកពិតនិងផ្នែកនិម្មិត
-
កុំព្យូទ័រ នាម
ម៉ាស៊ីនអេឡិចត្រូនិកមួយបែបដែលអាចបញ្ចូលរក្សាទុកគណនាវិភាគធ្វើសេចក្ដីសម្រេចនិងទាញយកទិន្នន័យ។
-
កុំមាត់
ស្ងៀម!, កុំនិយាយគ្នា!។
-
កុំមាត់ឮពេក
កុំនិយាយឮពេក!។
-
កុំមីស្យុង នាម
( ម . ព . កម្រៃជើងសា )។
-
កុំម៉ូឌីធី នាម
( សេ . ហិ .) វត្ថុធាតុដើមឬផលិតផលកសិកម្មបឋមដែលអាចទិញឬលក់នៅលើទីផ្សារ។
-
កុំវរ
កុំរវល់! ឬនាំវរឬនាំរវល់ឬវរវឹកឬវឹកវរច្របូកច្របល់; ធ្វើឱ្យច្រឡំបល់, ឱ្យទាស់ការ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។