វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 34 / 76
-
កិច្ចតែងការ នាម
( ម . ព . កិច្ចតែងការបង្រៀន )។
-
កិច្ចតែងការបង្រៀន នាម
ផែនការឬការព្រាងទុកជាមុននូវគំនិតសំខាន់ៗមុននឹងឡើងបង្រៀនមេរៀនមួយ
-
កិច្ចទីផ្សារ នាម
សំណុំនៃសកម្មភាពបុគ្គលស្ថាប័នឬក្រុមហ៊ុននានាក្នុងការបង្កើតតម្លៃការផ្សព្វផ្សាយការជំរុញការដោះដូរនិងការផ្តល់នូវអ្វីដែលមានប្រយោជន៍ដល់អតិថិជនដៃគូនិងសង្គមទាំងមូល។
-
កិច្ចទីផ្សារការី នាម
អ្នករៀបចំនិងអនុវត្តយុទ្ធនាការកិច្ចទីផ្សារ។
-
កិច្ចទីផ្សារចម្រុះ នាម
មធ្យោបាយកិច្ចទីផ្សារឬម៉ាឃិធីងទាំងឡាយដែលសហគ្រាសប្រើប្រាស់ដើម្បីសម្រេចនូវការលក់ផលិតផលរបស់ខ្លួននៅទីផ្សារគោលដៅ។ធាតុនៃកិច្ចទីផ្សារចម្រុះឬម៉ាឃិធីងចម្រុះជាទូទៅមានបួនគឺផលិតផល (Product) ថ្លៃ (Price) ទីកន្លែង (Place) និងការជំរុញផ្សព្វផ្សាយ (Promotion) ដែលហៅថា P បួន "Four Ps"។
-
កិច្ចនីតិវិធី នាម
ចំណាត់ការផ្សេងៗដែលតុលាការបានអនុវត្តតាមច្បាប់ស្ដីពីនីតិវិធី។
-
កិច្ចព្រមព្រៀង នាម
ដំណើរយល់ព្រមស្រុះស្រួលគ្នារវាងភាគីពីរឬច្រើនតាមលក្ខខណ្ឌឬគោលការណ៍ដែលបានកំណត់រួមគ្នា។
-
កិច្ចព្រមព្រៀងសន្តិភាព នាម
ការស្រុះស្រួលចុះហត្ថលេខាដើម្បីសន្តិភាពរវាងភាគីដែលមានជម្លោះនឹងគ្នា
-
កិច្ចសន្យា នាម
កិច្ចដែលបានណាត់គ្នា, ដែលបានសន្មតគ្នា។
-
កិច្ចសន្យាការងារ នាម
កិច្ចព្រមព្រៀងគ្នារវាងនិយោជិតនិងនិយោជកតាមលក្ខខណ្ឌការងារណាមួយ។
-
កិច្ចសន្យាខ្ចី នាម
ការដែលបានសន្មតព្រមព្រៀងគ្នាក្នុងការឱ្យនិងសុំខ្ចីទ្រព្យអ្វីមួយ
-
កិច្ចសន្យាជួល នាម
ការដែលបានសន្មតព្រមព្រៀងគ្នាក្នុងការឱ្យនិងសុំជួលទ្រព្យអ្វីមួយ
-
កិច្ចសន្យាទិញលក់ នាម
ការដែលបានសន្មតព្រមព្រៀងគ្នាក្នុងការទិញនិងលក់អ្វីមួយ
-
កិច្ចសន្យាបញ្ចាំ នាម
ការដែលបានសន្មតព្រមព្រៀងគ្នាក្នុងការបញ្ចាំទ្រព្យអ្វីមួយ
-
កិច្ចសមភាព
ភាពស្មើគ្នាដោយកិច្ចគឺដំណើរមានកិច្ចការឬមុខការរបរស្មើគ្នា។
-
កិច្ចានុរូប នាម
សមគួរដល់កិច្ច។
-
កិត កិរិយាសព្ទគុណកិរិយា
ជូតដោយក្រដាសឬឈើខ្និត
-
កិតនាម នាម
នាមនាមដែលចេញពីវិគ្រោះមកជាសាធនៈដូចជាករ៑ + ណី > ឦ > ការី, ការិណីឬការិនី; កម្ម ( សទ្ទុបបទ ) + ករ៑ + ណ > អ > កម្មការ, កម្ម + ករ៑ + អ > កម្មករ; ...។ភាសាខ្មែរដូចជាកើត > កំណើត; កល់ > កំណល់; កាច > កំណាច; ខុស > កំហុស; ខូច > កំហូច; ខូង > ក្រហូង; គរ > គំនរ; គូរ > គំនូរ; គុំ > គំនុំប៉ុណ្ណោះជាដើមហៅថាសាធនៈក៏បាន។
-
កិតអាចម៍ គុណនាម
គម្រក់ក្រៃពេកទុកស្មើអ្វីៗដែលគេកិតអាចម៍
-
កិត្តិ នាម
សេចក្ដីសរសើរ, សេចក្ដីថ្កុំថ្កើង, រុងរឿង, ល្បីល្បាញ។
-
កិត្តិគុណ នាម
គុណគឺកេរ្តិ៍ឈ្មោះ, សេចក្ដីចម្រើនដោយកេរ្តិ៍ឈ្មោះពីរោះពីសា។
-
កិត្តិនាម នាម
កេរ្តិ៍ឈ្មោះ, នាមល្បីល្បាញ។
-
កិត្តិយស នាម
យសសក្ដិដែលល្បីទូទៅ, កេរ្តិ៍ឈ្មោះដ៏រុងរឿង។
-
កិត្តិសព្ទ នាម
សូរសរសើរ
-
កិត្យានុភាព នាម
អានុភាពនៃកេរ្តិ៍ឈ្មោះ។
-
កិន កិរិយាសព្ទ
សង្កត់ឱ្យបែក
-
កិន្នរ នាម
ឈ្មោះបក្សីមួយប្រភេទថាមានរូបដូចមនុស្សមានស្លាបហើរបានមាននិយាយតែក្នុងរឿងបុរាណ; ដែលហៅថាកេនរឬកែណរនេះជាពាក្យក្លាយមកពីពាក្យថាកិន្នរនេះឯង។
-
កិន្នរី នាម
( ម . ព . កិន្នរប្រើជាឥត្ថី .)។
-
កិប កិរិយាសព្ទនាម
ភ្ជាប់អ្វីមួយឱ្យជាប់គ្នាដោយប្រើកិបឬឃ្នាប
-
កិបកេង កិរិយាសព្ទ
( ម . ព . កិប២)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។