វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 26 / 76
-
កាន់សីល កិរិយាសព្ទ
រក្សាសីល, ប្រព្រឹត្តទៀងទាត់ទៅតាមសីលធម៌ព្រះពុទ្ធសាសនា
-
កាន់ស្លែ គុណនាម
ដែលមានដុះស្លែ, ឡើងស្លែ
-
កាន់អង្គ នាម
ការជ្រើសរើសយកព្រះសង្ឃអង្គណាមួយសម្រាប់ពិធីបុណ្យព្រះពុទ្ធសាសនា
-
កាន់អំណាច កិរិយាសព្ទ
គ្រប់គ្រងអំណាច
-
កាប នាម
ខ្នោះសម្រាប់រឹតគាប
-
កាបូន នាម
( គីមី .) ឈ្មោះធាតុគីមីអលោហៈមាននិមិត្តសញ្ញា C មានលេខអាតូម៦និងវ៉ាឡង់៤។
-
កាបូនឌីអុកស៊ីដ នាម
ឧស្ម័នកើតចេញពីបន្សំរវាងកាបូននិងអុកស៊ីសែនមានរូបមន្តគីមី CO2
-
កាបូនម៉ូណូអុកស៊ីដ នាម
ឧស្ម័នពុលខ្លាំងគ្មានពណ៌គ្មានក្លិនស្រាលជាងខ្យល់បន្តិចមិនឆេះក្នុងខ្យល់និងមានរូបមន្តគីមី CO
-
កាបូនអ៊ីដ្រាត នាម
( ជីវ .) សារធាតុដូចជាស្ករឬម្សៅដែលមានជាតិកាបូនអ៊ីដ្រូសែននិងអុកស៊ីសែន។កាបូនអ៊ីដ្រាតនៅក្នុងអាហារផ្តល់ថាមពលនិងកម្ដៅនៅក្នុងរាងកាយ
-
កាបូនីល នាម
អង្គធាតុសរីរាង្គសមាសដូចជាពពួកអាល់ដេអ៊ីដកេតូនអេស្ទែរជាដើមដែលមានរ៉ាឌីកាល់វ៉ាឡង់ពីរ (C=O)។
-
កាបូប នាម
ប្រដាប់ធ្វើពីស្បែកឬពីសារធាតុផ្សេងទៀតសម្រាប់ដាក់ប្រាក់ជាដើម។
-
កាបែន នាម
( គីមី .) សមាសធាតុកាបូនវ៉ាឡង់ពីរដែលមានរ៉ាឌីកាល់សេរីនិងមានលក្ខណៈស៊ប់តិច។
-
កាប៉ូរ៉ាល់ នាម
នាយទោ; មេការ, អ្នកត្រួតត្រាឬអ្នកមើលការខុសត្រូវនៅកន្លែងពិសេសខ្លះ
-
កាប៉ៅ នាម
( ម . ព . ហោប៉ៅ )។
-
កាប៊ីណេត៍ នាម
ខុទ្ទកាល័យ; ការិយាល័យ; គណៈរដ្ឋមន្ត្រី; ទីពិភាក្សាជំនុំជម្រះរបស់ស្មាក្ដី, របស់ចៅក្រម។
-
កាប៊ីន នាម
ផ្នែកនៃរថយន្តរថភ្លើងឬកប៉ាល់សម្រាប់ផ្ទុកអ្នកបើកបរឬអ្នកដំណើរ។
-
កាប៊ីនភ្លើង នាម
បន្ទប់សម្រាប់បញ្ជាចរន្តអគ្គិសនីនៅក្នុងតំបន់ណាមួយដែលគ្រប់គ្រងដោយអាជ្ញាធរអគ្គិសនី។
-
កាប់ កិរិយាសព្ទ
ប្រហារដោយគ្រឿងមានមុខមុតមានដាវនិងកាំបិតជាដើម។
-
កាប់គាស់ កិរិយាសព្ទ
កាប់ដើមរំលើងគល់ជីកគាស់យកឫសឬដុំថ្មចេញពីក្នុងដីដោយប្រើកាំបិតឬចប
-
កាប់ឆៅ កិរិយាសព្ទ
លក់ទំនិញដោយដំឡើងថ្លៃច្រើនលើសពីតម្លៃធម្មតា។
-
កាប់ឆ្ការ កិរិយាសព្ទ
ត្រួសត្រាយព្រៃចេញពីកន្លែងណាមួយដោយប្រើកាំបិតជាដើម
-
កាប់ថ្មចំណាំ កិរិយាសព្ទ
( សំនួន .) ចងចាំទុកក្នុងចិត្តនូវរឿងរ៉ាវណាមួយដែលបុគ្គលណាម្នាក់ធ្វើមិនល្អចំពោះខ្លួន
-
កាប់មួយខ្ពាប់ កិរិយាសព្ទ
កាប់ម្ដង។
-
កាប់សម្លាប់ កិរិយាសព្ទ
ផ្តាច់ជីវិតមនុស្សសត្វដោយមធ្យោបាយផ្សេងៗ
-
កាប់ស្តាំង គុណនាម
ដែលមានពណ៌បៃតងលាយខៀវ។ដើមកំណើតពាក្យនេះគឺមកពីពណ៌កញ្ចប់បារីម៉ាក Capstan នាសម័យទសវត្សរ៍ឆ្នាំ១៩៨០
-
កាប៌ាស នាម
( ម . ព . កប្បាស )។
-
កាបៗ ឧទានសព្ទ
សូរសម្រែកទា
-
កាផែ នាម
( ម . ព . កាហ្វេ )។
-
កាពិ នាម
ផ្អកប្រៃធ្វើពីគីនិងអំបិលបុកលាយគ្នាផ្អាប់ទុកសម្រាប់ផ្សំអាហារ។
-
កាពិផាវ នាម
ឈ្មោះម្ហូបគោកមួយបែបធ្វើពីសាច់ជ្រូកចិញ្រ្ចាំច្របល់ជាមួយត្រីឆ្អើរនិងកាពិរួមនិងគ្រឿងផ្សំដទៃទៀត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។