វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 22 / 76
-
កសិណុបករណ៍ នាម
វត្ថុឧបករណ៍ដែលជាកសិណបន្ទាល់ឬភស្ដុតាង។
-
កសិធុរកិច្ច នាម
ធុរកិច្ចខ្នាតធំដែលបម្រើឱ្យវិស័យកសិកម្មរួមបញ្ចូលទាំងផលិតកម្មការកែច្នៃការវេចខ្ចប់ការចែកចាយផលិតផលកសិកម្មការផលិតគ្រឿងយន្តកសិកម្មឧបករណ៍គ្រឿងបរិក្ខារសម្ភារៈផ្គត់ផ្គង់និងផលិតកម្មកសិកម្មតាមកិច្ចសន្យា។
-
កសិបសុកម្ម នាម
ការដាំដុះនិងការចិញ្ចឹមសត្វជាហ្វូងនៅតាមវាលស្មៅធម្មជាតិតាមបែបកសិកម្មចិញ្ចឹមពោះ។
-
កសិផល នាម
ផលដែលកើតចេញពីការងារកសិកម្ម
-
កសិពាណិជ្ជកម្ម នាម
សកម្មភាពប្រតិបត្តិការមុខរបរដែលពាក់ព័ន្ធវិស័យកសិកម្ម
-
កសិភណ្ឌ នាម
គ្រឿងភ្ជួររាស់។
-
កសិម្ហូបអាហារ នាម
សាខានៃផលិតកម្មឧស្សាហកម្មដែលមានមូលដ្ឋានលើការកែច្នៃផលិតផលកសិកម្មរុក្ខជាតិសត្វផលិតផលនេសាទនិងវារីវប្បកម្មដើម្បីផលិតចំណីអាហារសម្រាប់មនុស្សនិងសត្វ
-
កសិអាកាសធាតុវិទ្យា នាម
ផ្នែកមួយនៃអាកាសធាតុវិទ្យាដែលសិក្សាអំពីអាកាសធាតុតាមរយៈផលិតកម្មកសិកម្ម។
-
កសិឧតុភូតវិទ្យា នាម
ការសិក្សាអំពីអាកាសធាតុនិងការប្រើព័ត៌មានអំពីអាកាសធាតុសម្រាប់បង្កើនផលិតផលកសិកម្ម។
-
កសិឧស្សាហកម្ម នាម
សំណុំនៃសហគ្រាសឧស្សាហកម្មដែលផ្តល់នូវឧបករណ៍និងសម្ភារៈកសិកម្ម ( ជីថ្នាំពុលកសិកម្មគ្រឿងចក្រ ) និងសហគ្រាសឧស្សាហកម្មដែលកែច្នៃវេចខ្ចប់និងបង្កើតលក្ខខណ្ឌឱ្យកសិផល ( ឧស្សាហកម្មកសិចំណីអាហារ )។
-
កស្បូន នាម
ជាលិកាសាច់ដុំកងដែលជាកន្លែងជួបគ្នារវាងស្បូននិងផ្លូវយោនី
-
កស្យាជីវកម្ម នាម
អាជីវកម្មខាងការភ្ជួររាស់, ការងារចិញ្ចឹមជីវិតដោយរបរស្រែចម្ការ។
-
កហាបណៈ នាម
ប្រាក់ទម្ងន់៤បាទ។
-
កឡោបិ៍ នាម
ចង្អេរអុំខ្នាតតូចស្រដៀងនឹងច្រែងខ្នាតធំ។និយាយក្លាយមកជាក្រឡោក៏មាន, គួរនិយាយថាកឡោបិ៍វិញ, ចាស់ៗពីដើមក៏ហៅកឡោបិ៍ដែរគ្រាន់តែសរសេរភ្លាត់ថាកឡោប៉ុណ្ណោះឯង
-
កា កិរិយាសព្ទនាម
សរសេរអាសយដ្ឋានគឺសរសេរចុះឈ្មោះលំនៅអ្នកដែលនឹងទទួលសំបុត្រនៅស្រោមសំបុត្រដែលនឹងផ្ញើទៅ
-
កាក នាម
អ្វីៗដែលសោះ; ដែលអស់រសជាតិដោយច្របាច់ឬដោយទំពា, ដោយស្ងោរជាដើម
-
កាកគតិ នាម
ឈ្មោះបទកាព្យពាក្យ៤ ( បទដំណើរក្អែកលោត )
-
កាកណិក នាម
ឈ្មោះប្រាក់បុរាណដែលគេប្រើក្នុងមជ្ឈិមប្រទេស។
-
កាកនាសូរ នាម
ឈ្មោះក្អែក១មានក្បាលជាយក្ស ( មានក្នុងរឿងរាមកេរ្តិ៍ )។
-
កាកបាទ នាម
ឈ្មោះវណ្ណយុត្តម្យ៉ាងមានសណ្ឋានដូចជើងក្អែកសម្រាប់ប្រើជៀតអក្សរដែលសរសេរខុសហើយសរសេរជៀតពីលើឬពីក្រោមត្រូវការជើងក្អែកនេះ (+)។
-
កាកបាទក្រហម នាម
បណ្ដាញអន្តរជាតិធ្វើការងារមនុស្សធម៌សម្រាប់ផ្ដល់ជំនួយដល់ជនរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិសង្គ្រាមនិងវិបត្តិខាងសុខភាព
-
កាកមនុស្ស នាម
មនុស្សដែលប្រើធ្វើការអ្វីមិនកើត ...។
-
កាកល័ក្ដ នាម
កាករបស់ល័ក្ដស្រម៉ដែលស្ងោររំងាស់អស់ជាតិហើយ, សម្រាប់ប្រើការបិទឬភ្ជ័រភ្ជាប់អ្វីផ្សេងៗ។
-
កាកសំណល់ គុណនាម
ដែលនៅសល់ចុងក្រោយពីការប្រើប្រាស់
-
កាកសំបុត្រ នាម
សំបុត្រដែលគេលែងត្រូវការ។
-
កាកអំពៅ គុណនាម
ពណ៌ដូចឬស្រដៀងនឹងកាកអំពៅ
-
កាកាវ នាម
ឈ្មោះឈើដំណាំមួយប្រភេទផ្លែរាងពងក្រពើទំហំប្រមាណប៉ុនកំភួនដៃមនុស្សចាស់មានឆ្នូតៗគ្រាប់ទុំពណ៌ត្នោតប្រើការជាបង្អែមផ្សេងៗ
-
កាកី នាម
ឈ្មោះរឿងនិទានមួយដែលហៅថារឿងកាកី។
-
កាក់ នាម
ឈ្មោះអាវមួយបែបឥតដៃ
-
កាក់កប កិរិយាសព្ទគុណកិរិយា
រីកចម្រើនប្រសើរឡើងដោយចេះតែចម្រុងចម្រើនឡើង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។