វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 18 / 76
-
កម្មវាចា នាម
ពាក្យសម្រាប់សូត្រប្រកាសជំនុំសង្ឃឱ្យដឹងក្នុងកិច្ចជាសង្ឃកម្មផ្សេងៗតាមវិនយប្បញ្ញត្តិក្នុងព្រះពុទ្ធសាសនា
-
កម្មវាចាចារ្យ នាម
ភិក្ខុជាអាចារ្យអ្នកសូត្រនូវកម្មវាចា ( លោកគ្រូសូត្រ )។
-
កម្មវិធី នាម
របៀបឬបែបផែននៃកិច្ចការដែលត្រូវធ្វើ
-
កម្មវិធីសិក្សា នាម
( វិ . អ .) សំណុំមុខវិជ្ជាដែលត្រូវបានរៀបចំឱ្យអ្នកសិក្សាទទួលបាននូវចំណេះដឹងចំណេះធ្វើសីលធម៌និងសមត្ថភាពបន្តការសិក្សាពេញមួយជីវិតស្របតាមបញ្ញត្តិនៃច្បាប់ស្ដីពីការអប់រំ។
-
កម្មវិបាក នាម
ផលរបស់កម្ម, ផលកម្ម ( ជាបុណ្យឬជាបាប )។
-
កម្មវិស័យភាព នាម
សត្យានុមតិភាព, វត្ថុវិស័យភាព។
-
កម្មសិក្សា នាម
ការហ្វឹកហាត់ការងារ
-
កម្មសិក្សាការិនី នាម
( ម . ព . កម្មសិក្សាការី )។
-
កម្មសិក្សាការី នាម
អ្នកហ្វឹកហាត់អ្នកហាត់ការ
-
កម្មសិទ្ធិ នាម
វត្ថុដែលសម្រេចតាមអំណាចច្បាប់ថាជារបស់ខ្លួនដាច់ស្រេចហើយ, មុខការងារឬទ្រព្យសម្បត្តិដែលត្រូវសម្រេចបានមកលើខ្លួន
-
កម្មសិទ្ធិករ នាម
( ច្ប .) រូបវ័ន្តបុគ្គលឬនីតិបុគ្គលដែលមានសិទ្ធិពេញលេញជាម្ចាស់កម្មសិទ្ធិលើទ្រព្យ។
-
កម្មសិទ្ធិបញ្ញា នាម
សិទ្ធិរបស់បុគ្គលណាមួយ ( ទោះបីជារូបវ័ន្តបុគ្គលក្ដីនីតិបុគ្គលក្ដី ) ដែលជាម្ចាស់កម្មសិទ្ធិផ្តាច់មុខទៅលើស្នាដៃឬក៏អ្វីផ្សេងទៀតដែលជាផលផ្លែកើតចេញពីគំនិតបញ្ញារបស់ខ្លួន។កម្មសិទ្ធិបញ្ញាចែកចេញជាពីរផ្នែកគឺកម្មសិទ្ធិឧស្សាហកម្មនិងសិទ្ធិអ្នកនិពន្ធ។
-
កម្មសិទ្ធិសមូហភាព នាម
( ច្ប .) កម្មសិទ្ធិរបស់បុគ្គលមួយក្រុមដែលមានបុព្វសិទ្ធិរៀងៗខ្លួនទៅតាមច្បាប់កំណត់។
-
កម្មសិទ្ធិសាធារណៈ នាម
( ច្ប .) កម្មសិទ្ធិរបស់រដ្ឋឬរបស់សមូហភាពដែនដីសាធារណៈឬនីតិបុគ្គលនៃនីតិសាធារណៈដែលមិនអាចលក់ដូរនិងមិនអាចកំណត់អាជ្ញាយុកាលបាន។
-
កម្មសិទ្ធិអវិភាគ នាម
( ច្ប .) កម្មសិទ្ធិរបស់បុគ្គលច្រើននាក់ដែលអនុវត្តសិទ្ធិរបស់ខ្លួនដោយសាមីលើទ្រព្យទាំងមូល។
-
កម្មសិទ្ធិឯកត្តជន នាម
( ច្ប .) កម្មសិទ្ធិរបស់បុគ្គលតែម្នាក់ទោះជារូបវ័ន្តបុគ្គលក្ដីឬនីតិបុគ្គលក្ដី។
-
កម្មស្សទ្ធា នាម
ជំនឿចំពោះកម្ម, សេចក្ដីជឿនូវអំពើដែលត្រូវធ្វើ។
-
កម្មាភិមុខ នាម
អ្នកដែលជាប្រធាននៃកិច្ចការ ( មេការ )។
-
កម្មាយតនៈ នាម
កន្លែងធ្វើការងារ, ទីប្រជុំនៃការងារ។
-
កម្មិកសមាជិក នាម
សមាជិកដែលមានការងារឬដែលប្រកបដោយការងារគឺអ្នកដែលស្ម័គ្រចិត្តចូលជួយបំពេញមុខការក្នុងសមាគមណាមួយដោយកម្លាំងកាយឬកម្លាំងទ្រព្យ។
-
កម្រ នាម
ការក្រ, ការលំបាក
-
កម្រង នាម
អ្វីៗដែលកើតអំពីក្រង
-
កម្រងកែវ នាម
( អ . សិ .) ពាក្យពេចន៍រំលេចដោយសំនួនសម្ដីដែលអ្នកនិពន្ធឬកវីបានចងក្រងជាពាក្យរាយលាយចម្រុះដោយពាក្យចួនរណ្ដំ។ — ពាក្យកម្រងកែវច្រើនប្រើក្នុងសាស្រ្តាទេសន៍ដូចជា (...) មានព្រាហ្មណ៍ម្នាក់ឈ្មោះជូជកព្រឹទ្ធាចារ្យរូបអន្ធការស្គមច្រដោងច្រមុះកោងទ្រូងសឹងតែឆ្អឹងសក់រឹងក្រញាងពោះធំកំប៉ោងលោងសំពៀត (...) (រឿងព្រះវេស្សន្តរជាតក)។
-
កម្រងកោះ នាម
ប្រជុំកោះដែលមានកោះធំតូចនៅបន្តគ្នាមានរាងជាខ្សែហៅថាកម្រងកោះ។
-
កម្រាញ នាម
ការក្រាញ
-
កម្រាប កិរិយាសព្ទ
ធ្វើឱ្យក្រាប, ឱ្យរាប
-
កម្រាល នាម
របស់សម្រាប់ក្រាល, សម្រាប់ទ្រាប់, សម្រាប់រង
-
កម្រាស់ គុណនាមនាម
ទោលឬជម្រៅរបស់វត្ថុដែលរឹង
-
កម្រិត នាម
កន្លែងដែលក្រិតដែលគូសចំណាំ; បញ្ញត្តិ
-
កម្រិតជីវភាព នាម
ស្ដង់ដាសុខភាពសុខុមាលភាពនិងសុភមង្គលរបស់មនុស្សក្នុងសង្គម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។