វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 12 / 76
-
កន្ទាំងហែ នាម
ឈ្មោះស្មៅទឹកមួយប្រភេទពួកត្រកួនតែដើមឈររឹងជាងត្រកួន, មានសំបកងាយបកណាស់ប្រើជាអន្លក់ឬជាបន្លែស្លម្ជូរមានរសពីសា។
-
កន្ទាំមីង នាម
( ម . ព . ទាំមីង )។
-
កន្ទី នាម
ឈ្មោះឈើតូចមួយប្រភេទសម្រាប់ប្រើធ្វើជាថ្នាំក្ដៅ។
-
កន្ទីងរីង នាម
ឈ្មោះវារិជតិណជាតិមួយប្រភេទពួកកណ្ដៀង, កន្ទាំងហែដើមមានប្រហោងតូចទន់ល្មៃមានថ្នាំងរង្វើលៗស្លឹកស្រួចៗស្រដៀងនឹងកណ្ដៀងដែរគេប្រើទាំងដើមទាំងស្លឹកលាយគ្នាធ្វើជាបន្លែស្លកកូរ, ស្លប្រហើរឬស្លម្ជូរក៏បាន
-
កន្ទឹស គុណនាមនាម
កន្ទួលដាស់ឡើងឃ្មឹល
-
កន្ទុត នាម
ពាក្យសម្រាប់ហៅសកម្មភាពរួមភេទរបស់សត្វល្អិតសត្វស្លាបជាដើម។
-
កន្ទុយ នាម
អវយវៈរបស់សត្វដែលមានតពីទីបំផុតឆ្អឹងខ្នងមានសណ្ឋានទីទៃៗពីគ្នាតាមគួរដល់ធម្មតារបស់សត្វ
-
កន្ទុយក្រពើ នាម
ឈ្មោះប្រទាលមួយប្រភេទមានសណ្ឋានប្រហែលនឹងកន្ទុយក្រពើមានជ័ររអិលត្រជាក់
-
កន្ទុយចចក នាម
ឈ្មោះស្មៅរណ្ដាសមួយប្រភេទផ្កាមានទ្រង់ប្រហែលនឹងកន្ទុយចចក
-
កន្ទុយឆ្កែ នាម
ឈ្មោះស្មៅមួយប្រភេទផ្កាមានសណ្ឋានប្រហែលនឹងកន្ទុយឆ្កែ
-
កន្ទុយដំរី គុណនាមនាម
ឈ្មោះស្មៅមួយប្រភេទប្រហែលនឹងកន្ទុយដំរី
-
កន្ទុយថ្លែន នាម
ពពឹកដែលមានសរសៃស្អិតច្រើនកើតនៅកន្ទុយភ្នែក; សាច់ដែលដុះរាលមកគ្របលើប្រស្រីសដោយរោគបណ្ដាល; ខ្ទុះដែលមានសរសៃស្អិតបណ្ដាលមកពីរោគប្រមេះមិនទាន់ជាដាច់។
-
កន្ទុយប្រា នាម
កន្ទុយសំពត់ក្បិនរបស់តួនាយរោងដែលបត់ទម្លាក់ចេញក្រៅមានទម្រង់ដូចកន្ទុយត្រីប្រា។
-
កន្ទុយភ្នែក នាម
ផ្នែកដែលស្ដួចស្ថិតនៅខាងចុងភ្នែកជាប់នឹងសៀតផ្កា
-
កន្ទុយលឹន នាម
អវយវៈមួយយ៉ាងមានសណ្ឋានជាទងតអំពីសុកមានចុងខ្វេរដូចតម្ពក់។
-
កន្ទុយលេខ នាម
ឈ្មោះល្បែងឆ្នោតម្យ៉ាងដែលគេចាក់តម្រូវតែពីរឬបីលេខចុងក្រោយនៃសន្លឹកឆ្នោតជាតិដែលត្រូវរង្វាន់
-
កន្ទុយអណ្ដើក នាម
ជើងសក់កណ្ដាលកញ្ជឹងកដែលធ្លាក់ចុះមកក្រោមមានសណ្ឋានស្រដៀងនឹងកន្ទុយរបស់សត្វអណ្ដើក
-
កន្ទុយឧស នាម
កំណាត់ឧសដែលសល់ពីការឆេះ
-
កន្ទុល នាម
នេសាទុបករណ៍មួយយ៉ាងពួកច្បូក។
-
កន្ទុំរុយ នាម
ឈ្មោះសត្វល្អិតមួយប្រភេទក្បាលធំខ្លួនវែងជាប់មកជាកន្ទុយមានស្លាបស្ដើងហើរបាន។
-
កន្ទូតអូង នាម
អវយវៈត្រង់ចំណែកខាងក្រោយជិតទ្វារឧច្ចារៈ; គូទ ( ច្រើននិយមប្រើសំដៅគូទរបស់សត្វបក្សីដូចជាមាន់ទាជាដើម )។
-
កន្ទួត នាម
ឈ្មោះឈើមានផ្លែមានរសជូរប្រើបរិភោគបាន។កន្ទួតមានពីរប្រភេទគឺកន្ទួតស្រុក, កន្ទួតព្រៃ។
-
កន្ទួតប្រោង នាម
ឈ្មោះឈើតូចមួយប្រភេទខ្លះហៅថាដើមត្បាល់កិន។
-
កន្ទួតព្រៃ នាម
ឈ្មោះឈើព្រៃផ្លែមានរសជូរលាយចត់ប្រើបរិភោគឬធ្វើថ្នាំបាន។
-
កន្ទួល នាម
ដំណួចឥតខ្ទុះដែលផ្ដួច, ដួចដោរឡើងជាដុំតូចៗ
-
កន្ទើញ គុណនាមនាម
ពាក្យមេមត់ហៅជ្រូក។
-
កន្ទេចអាល នាម
ឈ្មោះដង្កូវមមីសមួយប្រភេទមានពិសបើប៉ះត្រូវសាច់រោលឈឺក្ដៅដូចរលាកភ្លើង។
-
កន្ទេល នាម
កម្រាលត្បាញដោយបន្ទោះផ្សេងៗមានកក់, ចចូត, រំចេក, រុន, ផ្ដៅជាដើម
-
កន្ទេលផែង នាម
កន្ទេលត្បាញដោយបន្ទោះឫស្សី។
-
កន្ទែក គុណនាមនាម
ដែលញែក, ដែលកន្ធែកលាសបែកពីគ្នា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។