វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 11 / 76
-
កន្តូ នាម
ប្រដាប់មួយយ៉ាងមានសណ្ឋានប្រហែលនឹងក្លងឬប្រអប់ជើងដំរីតែធំហើយមានគ្របច្រើនធ្វើដោយប្រាក់, ស្ពាន់, ឈើសម្រាប់ដាក់ភោជនាហារ។
-
កន្តូឡេត នាម
ឈ្មោះស្មៅទឹកមួយប្រភេទសណ្ឋានទងនិងស្លឹកប្រហែលនឹងស្គន់ដំរីប្រើធ្វើជាអន្លក់បាន។
-
កន្តើយ គុណកិរិយាគុណនាម
ជើយ, ព្រងើយ, មិនយកចិត្តទុកដាក់នឹងធុរៈអ្វី។
-
កន្តេះឡង់ នាម
ឈ្មោះសត្វល្អិតមួយប្រភេទមានស្លាបរឹងសម្បុរខ្មៅនៅក្នុងទឹក។
-
កន្តែរ៉ែ នាម
ឈ្មោះរបាំ, ភ្លេងមួយយ៉ាង
-
កន្ត្រ នាម
រ៉កឥតកង់សម្រាប់ត្រធ្មៃ, ត្រតាថឿង, សម្រាប់ថ្ករតង្ករ។
-
កន្ត្រក នាម
របស់ដែលត្បាញពីឫស្សីផ្ដៅក្រចៅជ័រជាដើមមានដៃយួរឬគ្មានដៃយួរមានរាងផ្សេងៗសម្រាប់ដាក់សម្ភារៈឬអីវ៉ាន់
-
កន្ត្រង នាម
ឈ្មោះសត្វមួយប្រភេទក្នុងពួកទន្សង, ត្រកួត។
-
កន្ត្រងប្រេង នាម
ឈ្មោះត្រីស្រកាមួយប្រភេទរូបដូចត្រីកញ្ចាញ់ច្រាសតែធំជាង។
-
កន្ត្រប់ នាម
ឈ្មោះត្រីស្រកាមួយប្រភេទពួកត្រីក្រាញ់តែរូបកន្តុលស្ដើងបន្តិចហើយធំជាងត្រីក្រាញ់។
-
កន្ត្រាក គុណនាម
រយីករយាក, សាកត្រាក
-
កន្ត្រាក់ កិរិយាសព្ទ
ទាញកញ្ឆក់ដោយប្រញាប់
-
កន្ត្រាក់សាច់ដុំ នាម
( វេជ្ជ .) អាការៈទាញកញ្ឆក់នៃសាច់ដុំដែលរំញោចដោយប្រព័ន្ធប្រសាទឬដោយមូលហេតុផ្សេងៗ។
-
កន្ត្រើយ នាម
ឈ្មោះស្មៅមួយប្រភេទមានផ្កាចាក់ជាប់សំពត់អាវ
-
កន្ត្រេកកន្ត្រាក គុណនាម
កន្ត្រាកខ្លាំង។
-
កន្ត្រែង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យកន្ត្រាក់
-
កន្ត្រៃ នាម
ប្រដាប់ធ្វើដោយដែកមានផ្លែពីរមានមុខមុតមានត្រចៀកសម្រាប់កាត់សំពត់កាត់សក់ជាដើម។
-
កន្ត្រោង កិរិយាសព្ទ
លោតចាប់, លោតបេះ; បើសត្វថាលោតខាំ
-
កន្ត្រោន គុណកិរិយាគុណនាម
ក្រញោន, កំប្រោន
-
កន្ថឹក នាម
ឈ្មោះសត្វមួយប្រភេទក្នុងពួកសត្វមានដោះសណ្ឋានសម្បុរប្រហែលនឹងកង្ហែនតែមានរូបតូចជាង, សម្បុរខៀវប្រផេះ។
-
កន្ថោរ នាម
ប្រដាប់សម្រាប់ស្ដោះទឹកមាត់ឬសម្រាប់បន្ទោបង់។
-
កន្ទក់ នាម
ផង់អង្ករគឺផង់ដែលស្រិតអង្ករហើយរបកចេញជាធូលីគេច្រើនប្រើធ្វើជាបបរឱ្យជ្រូកស៊ី។
-
កន្ទក់កន្ទេញ កិរិយាសព្ទ
រំអុក
-
កន្ទក់អង្កាន់ គុណនាមនាម
សេចក្ដីឃ្នើសចិត្ត, ទាស់ចិត្ត, កន្ទួលចិត្ត។
-
កន្ទនជៃ នាម
( ម . ព . កញ្ជនជៃ )។
-
កន្ទន់បាក់ក នាម
សំដីមេមត់ហៅចេកទុំ; មេមត់ខ្លះហៅមហាត្រសោល។ ( ទំនងជាក្លាយមកពីបាលីថាកទលិបក្កគឺកទលិ " ចេក " + បក្ក " ផ្លែទុំ " ផ្លែចេកទុំ។កទលិក្លាយជាកទល់ៗក្លាយតទៅទៀតជាកន្ទន់, បក្កក្លាយជាបាក់កទេដឹង?)។
-
កន្ទប នាម
សំពត់ចាស់មានបំណះច្រើនអន្លើឬសំពត់សម្រាប់វ័ណ្ឌ, ប៉ឹង, ក្ដោប
-
កន្ទាទូក នាម
ឈ្មោះសត្វទឹកមួយប្រភេទមានស្លាបដូចកន្លាតតែរូបធំជាងច្រើនដល់វេលាពងឡើងពងភ្ជាប់នឹងស្មៅរឹងឬនឹងឈើ។អ្នកស្រុកខ្លះហៅថាក្ដាមទូក។
-
កន្ទាលត្រអាក នាម
កន្ទួលឃ្មឹលជាបន្ទះតិចឬច្រើននៅលើស្បែកមានឬគ្មានពណ៌ក្រហមបណ្ដាលឱ្យរមាស់កើតឡើងដោយប្រតិកម្មអាឡែហ្ស៊ី
-
កន្ទាំងបាយស នាម
ដើមឈើតូចមួយប្រភេទពួកធ្មៃមានសំបកវេញខ្សែបានដើមនិងមែកប្រើធ្វើជាអំបោស។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។