វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 10 / 76
-
កថា នាម
ពាក្យ, សម្ដី, ពំនោល, ការសំដែង, រឿង។
-
កថាខណ្ឌ នាម
សង្កាត់, ផ្នែក, ប៉ែកនៃកថា។
-
កថាបទ នាម
បទឬចំណែកនៃកថា។
-
កថាបរិយោសាន នាម
ទីបំផុតឬចុងចប់នៃកថា។
-
កថាភាគ នាម
ផ្នែកឬភាគនៃអត្ថបទ
-
កថាមគ្គ នាម
ផ្លូវគន្លងរបស់កថា។
-
កថាមុខ នាម
សេចក្ដីផ្ដើមរឿង, អារម្ភបទ។
-
កថាវត្ថុ នាម
រឿងនិទានដែលគួរនិយាយគួរថ្លែង។
-
កថាវសាន នាម
ទីបំផុត, ទីចប់កថា។
-
កថាសល្លាប នាម
ការនិយាយឆ្លើយឆ្លងគ្នាពីនេះខ្លះពីនោះខ្លះ, ការចរចា, ការសន្ទនា, ការសំណេះសំណាល, ពាក្យចរចា; សម្ដីរួសរាយឬរាក់ទាក់។
-
កថិន នាម
សំពត់ដែលទាយកប្រគេនដល់ភិក្ខុសង្ឃក្នុងកថិនកាលគឺតាំងពីថ្ងៃ១រោចខែអស្សុជដល់ថ្ងៃ១៥កើតខែកត្តិក; បុណ្យកថិនគឺបុណ្យប្រគេនសំពត់នេះឯង។សព្វនេះច្រើនសរសេរកឋិនតាមព្រះត្រៃបិដក។
-
កថិនត្ថារកិច្ច នាម
កិច្ចក្នុងការក្រាលគ្រងនូវកឋិន, មាន៨យ៉ាងគឺបុព្វករណ ( កិច្ចការខាងដើមមានការបោកគក់, ការចាត់ចែងវាស់វែង, ការកាត់, ការដានផ្គុំ, ការដេរ, ការជ្រលក់, ការថ្វើពិន្ទកប្ប ) ១, បច្ចុទ្ធារ ( ការដកចីវរចាស់ ) ១, អធិដ្ឋាន ( ការតែងតាំងឈ្មោះចីវរថ្មី ) ១, អត្ថារ ( ការក្រាលគ្រង ) ១, មាតិកា១, បលិពោធ១, ឧព្ភារ ( ការដោះកថិន ) ១និងអានិសង្ស១។
-
កន នាម
បក្ខពួក, បន, គ្នា
-
កនិដ្ឋភាគិនេយ្យ នាម
កូនប្រុសរបស់ប្អូនស្រី។
-
កនិដ្ឋភាតា នាម
ប្អូនប្រុស។
-
កនិដ្ឋា នាម
ប្អូន, ប្អូនតូច, ប្អូនពៅ។ច្រើនប្រើក្នុងពាក្យកាព្យហៅស្ត្រីជាគូសង្សារ, គូសម្លាញ់
-
កន្តរ៉ នាម
ប្រដាប់ធ្វើដោយបន្ទោះឫស្សីឬផ្ដៅមានសណ្ឋានដូចកន្ត្រងមានដងវែងសម្រាប់បេះផ្លែស្វាយជាដើម។
-
កន្តាញ គុណនាម
ក្រអាញធំទៅខាងមិនសមនឹងកម្ពស់
-
កន្តារ នាម
ផ្លូវលំបាកឬផ្លូវដែលច្រើនប្រកបដោយគ្រោះថ្នាក់។
-
កន្តារទ្ធា នាម
ផ្លូវលំបាក, ផ្លូវដែលមានគ្រោះថ្នាក់។
-
កន្តាវរ៉ាវ នាម
សុខុមសត្វពួកស្រមោចសម្បុរក្រហមជើងវែងៗតូចជាងអង្ក្រង
-
កន្តាំង នាម
រង្វាល់អនុភាគគឺរង្វាល់មួយយ៉ាងដែលមានទំហំតូចមានចំណុះតិចជាងតៅដែលស្មើនឹងចំនួនពីរភាគឬបីភាគ, បួនភាគនៃតៅ
-
កន្តិញកន្តុញ គុណនាម
( ម . ព . កន្តុញ )។
-
កន្តិល គុណនាម
ទាបពេក
-
កន្តឹប គុណនាមនាម
ឈ្មោះមួកម្យ៉ាងដែលមនុស្សអ្នកកាន់សាសនាមហាម៉ាត់ពាក់, មួកដែលអត់ហាមឬមានហាមតែផ្អែកខាងមុខ។
-
កន្តឹម គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យអង្គុយឱ្យប្លែកឡើង
-
កន្តុញ គុណនាម
ទាបពេក, តូចពេក, រញ់, រ៉ុញ
-
កន្តុប គុណនាម
តូចហើយខ្លី
-
កន្តុល គុណនាម
ថ្លោសតែទាប
-
កន្តុលឪ នាម
ឈ្មោះវល្លិព្រៃមួយប្រភេទផ្លែប្រើធ្វើជាបន្លែបាន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។