ទសបារមី
អត្ថន័យ
-
1
នាម
បារមី១០គឺចរិយាដ៏លើសលន់ឬគុណជាតិដ៏ល្អដែលគួរបំពេញមាន១០យ៉ាងគឺ១- ទានៈការធ្វើអំណោយ; ២- សីលៈការរក្សាកាយវាចាឱ្យបរិសុទ្ធប្រពៃ; ៣- នេក្ខម្មៈការចេញចាកកាមគឺចេញបួស; ៤- បញ្ញាការដឹងច្បាស់នូវសេចក្ដីពិត; ៥- វីរិយៈព្យាយាម; ៦- ខន្តិសេចក្ដីអត់ធន; ៧- សច្ចៈការកាន់សំដីពិតមិនរើរុះ; ៨- អធិដ្ឋានៈការអធិដ្ឋានឱ្យឃើញជាក់ស្ដែងតាមហេតុពិត; ៩- មេត្តាការផ្សាយសេចក្ដីរាប់អានចំពោះសព្វសត្វមិនរើសមុខ; ១០- ឧបេក្ខាដំណើរតាំងចិត្តជើយព្រងើយដោយស្មោះស្មើ។បារមីទាំង១០នេះឯងដែលពោធិសត្វរាល់ព្រះអង្គបំពេញឱ្យបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)