ទសពិធរាជធម៌
អត្ថន័យ
-
1
នាម
រាជធម៌១០យ៉ាងគឺធម៌១០ប្រការសម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្តព្រមទាំងណែនាំពួកសេនាបតីមន្ត្រីធំតូចនិងពួករាស្ត្រប្រជាឱ្យប្រព្រឹត្តផង។ទសពិធរាជធម៌នោះគឺ១- ទានៈការធ្វើអំណោយ; ២- សីលៈការរក្សាសីល៥ជានិច្ចឬរក្សាសីល១០មួយដងមួយកាល; ៣- បរិច្ចាគៈការចំណាយព្រះរាជទ្រព្យទំនុកបម្រុងប្រទេសជាតិ; ៤- អាជ្ជវៈមានសេចក្ដីត្រង់; ៥- មទ្ទវៈមានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា; ៦- តបៈការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ; ៧- អក្កោធនៈមិនកម្ដៅក្រហាយអ្នកដទៃ; ៨- អវិហឹសាមិនបៀតបៀនអ្នកដទៃ; ៩- ខន្តិមានសេចក្ដីអត់ធន់; ១០- អវិរោធនៈមិនបំពានលើធម៌លើច្បាប់។ច្រើនប្រើកាត់ខ្លីត្រឹមតែទសពិធឬទសពិធធម៌។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)