ត្នោត
អត្ថន័យ (2)
-
1
នាម
ឈ្មោះដំណាំតចសារជាតិមួយប្រភេទជាដំណាំមានប្រយោជន៍សំខាន់ក្នុងប្រទេសខ្មែរយើង ( ព្រោះប្រកបការបានច្រើនយ៉ាង )
ឧទាហរណ៍ ទឹកត្នោត, ស្ករត្នោត, ផ្ទះប្រក់ស្លឹកត្នោត, ជញ្ជាំងស្លឹកត្នោត, កន្ទេលស្លឹកត្នោត, សំពៀតស្លឹកត្នោត, ផ្លិតស្លឹកត្នោត, ដួនស្លឹកត្នោត, ក្បាបត្នោត, សម្លត្នោត, សម្លគមត្នោត, នំត្នោត, ចាហួយត្នោត, កំពីងត្នោត, ម្សៅត្នោត, សាច់ត្នោតខ្ចី, ត្នោតទុំដុត, គល់កូនត្នោតស្ងោរឬដុត, ខ្សែធាងត្នោត, ខ្សែជក់ត្នោត, អំបោសជក់ត្នោត, រនូតដើមត្នោត។ល។
-
2
នាម
ឈ្មោះនំមួយប្រភេទផ្សំពីទឹកដែលបានមកពីការច្របាច់ផ្លែត្នោតទុំលាយច្របល់ជាមួយម្សៅលាយជាមួយស្ករត្នោតរួចយកទៅចំហុយ។ជួនគេហៅថាអាកោត្នោតឬនំត្នោត។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)