ត្បាល់
អត្ថន័យ
-
1
នាម
ប្រដាប់សម្រាប់ប្រើការខាងបុក, កិន, ជាន់, បក់ស្រូវជាដើម; ត្បាល់មានច្រើនប្រភេទ
ឧទាហរណ៍ ត្បាល់កិនមានមេ, គម្រប, តៅ, ធ្មេញ, ដៃសម្រាប់កិនស្រូវជាដើម; ត្បាល់ជាន់ឬត្បាល់ក្ដឿងត្បាល់ដែលមានអង្រែជាប់នឹងដងសម្រាប់ជាន់បុកស្រូវជាដើម; ត្បាល់បុកត្បាល់ដែលអ្នកបុកត្រូវកាន់អង្រែផ្ទាល់នឹងដៃបុកអ្វីៗមានស្រូវ, អង្ករ, គ្រឿងសម្ល, ស្លាជាដើម; ត្បាល់បក់ប្រដាប់មានតួ, ជើង, រហាត់, តៅ, ធ្វើដោយឈើសម្រាប់ផាត់អង្កាម, សំដីស្រូវឬលំអងអង្ករដើម្បីសម្រាំងយកស្រូវឬអង្ករឱ្យស្អាត។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)