ម៉ាក់
អត្ថន័យ
-
1
នាម
ម៉ែ, ម្ដាយ។ពាក្យទំយើសម្រាប់កូនក្មេងហៅម្ដាយ ( ច្រើននិយាយចំពោះតែអ្នកក្រុង )។ពាក្យម៉ាក់នេះមានប្រភពដើមជាមាឬម៉ា, មាន៑ ( សំ . បា . ថា " រាប់, រាប់រក, រាប់អាន ") ចេញមកជាមាតា, មាត្ឫ, ម៉ែ, ម្ដាយ, ម៉ាក់, ម៉ាម៉ង់, មែរ ... ចេញទៅទៀតជាមាតុច្ឆា " ម្ដាយមីងខាងម្ដាយ ", មាតុលៈ " អាពុកធំឬមាខាងម្ដាយ " មាតុលានី " ម្ដាយធំឬម្ដាយមីងខាងម្ដាយ " ... ក៏មកតែអំពីមាឬម៉ា, មាន៑នេះឯង, ដែលមានអត្ថន័យថា " រាប់អានយ៉ាងជិតស្និទ្ធ " សម្រេចរូបជានាមនាមថា " ស្ត្រីអ្នករាប់អានកូនរបស់ខ្លួនយ៉ាងជិតស្និទ្ធ ", ជាគូគ្នានឹងពាក្យបាឬប៉ាសំ . បា . ថា " ចិញ្ចឹម, រក្សា " ...។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)