ម៉ាង
នាមឧទានសព្ទ
អត្ថន័យ (2)
-
1
ឧទានសព្ទ
សូរឮដោយគោះឬវាយលោហជាតិស្ដើងៗមានឃ្មោះឬថាសជាដើម
ឧទាហរណ៍ វាយឃ្មោះម៉ាងៗ។
-
2
នាម
ឈ្មោះកណ្ដឹងធ្វើដោយដែកមានរាងជ្រៅសូរឮម៉ាងៗសម្រាប់ចងកក្របីឬចងកគោក៏បាន ( អ្នកស្រុកខ្លះហៅត្រដោកម៉ាង )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)